ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​អ្នកបើកបរ និង​ពលករ​ជា​ខ្មែរ​ដូច​គ្នា​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ទាំងអស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ចំនួន​៤​នាក់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ម្នាក់​តែ​ជា​ខ្មែរ​ដូច​គ្នា​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន ក្នុងភូមិ​និង​ឃុំ​ណ​ង​សាំង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ២០២០ ខណៈ​កំពុង​នៅ​ក្នុង​រថយន្ត​ជំ​គ្នា​…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ចំនួន​៤​នាក់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ម្នាក់​តែ​ជា​ខ្មែរ​ដូច​គ្នា​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន ក្នុងភូមិ​និង​ឃុំ​ណ​ង​សាំង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ២០២០ ខណៈ​កំពុង​នៅ​ក្នុង​រថយន្ត​ជំ​គ្នា​ ។ ពលករ​ខ្មែរ​ទាំង​៥​នាក់​ខាងលើ​គេ​ដឹង​ថា ជា​អ្នកស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ថា មុន​កើតហេតុ​មាន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ​យឹ​ង បូ​រី អាយុ​៣៩​ឆ្នាំ ធ្វើការ​ផ្នែក​សំណង់​នៅ​ទីរួមខេត្ត​ស្រះ​កែវ ១៥​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុងស្រុក​ស្វាយចេក​ជាមួយ​ពលករ​៤​នាក់​ខាងលើ​បាន​បើករថយន្ត​នី​សាន់​ពាក់​ស្លាក​លេខ​ថៃ​១​គ្រឿង ទៅ​ព្រំដែន​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ស្រុក​ថ្មពួក​ទទួល​ពលករ​៤​នាក់ ស្រី​ម្នាក់​ដែល​ជា​អ្នកស្រុក​ជាមួយ​គ្នា ដើម្បី​យក​ទៅ​ធ្វើការ​ជាមួយ​។

លុះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញពី​ស្រុក​តា​ប្រា​យ៉ា​ឆ្ពោះទៅ​ការដ្ឋាន​សំណង់​វិញ​ដល់​ផ្លូវជាតិ​មួយ​ក្នុងស្រុក​អារញ្ញ​ក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើកា​ដាក់​បា​រ៉ា​ស់​សុំ​ឆែក​រថយន្ត និង​ឈាន​ទៅ​ឃាត់ខ្លួន​ទាំងអស់​គ្នា​យក​ទៅ​សាកសួរ​តែ​ម្តង​។

អ្នកបើកបរ​រថយន្ត​និយាយ​ថា ដោយសា​រពលករ​ទាំង​៤​នាក់​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ជួយ​យក​ទៅ​ធ្វើការ​ជាមួយ​ផង​ទើប​ខ្លួន​យក​រថយន្ត​ប្អូនថ្លៃ​បើក​មក​ព្រំដែន​ដឹក​អ្នកស្រុក​ជាមួយ​គ្នា​ដឹង​អី​ក៏​ត្រូវ​គេ​ចាប់​តាម​ផ្លូវ​មិន​ទាន់​ដល់​គោលដៅ​ផង ។

ពលករ​ទាំង​៥​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចាត់ការ​បន្ត ។ គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ភាគី​ថៃ​បាន​ដាក់​ពង្រាយ​បន្លា​លួស​តាម​ច្រករបៀង​ក្នុងស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ស្រះ​កែវ​បន្ថែម ដើម្បី​ទប់ស្កាត់​ពលករ​បរទេស​លួច​ចូល​ប្រទេស​របស់​គេ​ក្នុង​ពេល​បង្កា​ទប់ស្កាត់​មេរោគ​កូ​វីត​១៩​។

ទោះជា​បែប​នេះ​ក្តី​ពលករ​ខ្មែរ​នៅ​តែ​មាន​លួច​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ជា​បន្តបន្ទាប់​លើ​ទឹកដី​របស់​គេ​ចោទ​ថា លួច​ឆ្លង​ដែន​ខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ