ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ក្នុង​ខេត្តឧត្តរមានជ័យ​ព្រួយ​បារ​ម្ភ​ពី​គ្រោះ​រាំង​ស្ងួត

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ប្រជា​កសិករ​ដែល​ខិតខំ​ប្រកប​មុខរបរ​ផ្នែក​ក​សិឧស្សាហកម្ម​គ្រប់​ប្រភេទ ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ កំពុង​តែ​នាំ​គ្នីគ្នា​និយាយ​ត្អូញត្អែ​រថា​ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ

ខេត្តឧត្តរមានជ័យ ៖ ប្រជា​កសិករ​ដែល​ខិតខំ​ប្រកប​មុខរបរ​ផ្នែក​ក​សិឧស្សាហកម្ម​គ្រប់​ប្រភេទ ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ កំពុង​តែ​នាំ​គ្នីគ្នា​និយាយ​ត្អូញត្អែ​រថា​ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ​ អំពី​បញ្ហា​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត ​ដែល​បង្ក​ឲ្យ​ផលដំណាំ​ស្វិត​ស្រ​ពូន ​នឹង​ឈាន​ទៅ​រក​កា​ខូចខាត​នា​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ ​បើ​ទឹកភ្លៀង​មិន​ធ្លាក់ ​។
          
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ជា​ច្រើន​គ្រួ​សារបាន​និយាយ​ត្អូញត្អែ​ររៀបរាប់​ឲ្យ​កោះសន្តិភាព​ឲ្យ​ដឹង​ថា ពួក​គាត់​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ កាលពី​ឆ្នាំ​កន្លង​ទៅ​ គឺ​បាន​នាំ​គ្នា​សម្រុក​បង្ក​បង្កើត​នូវ​ដំណាំ​ស្រូវ​ជា​ចម្បង ​បន្ទាប់​មក​នូវ​ដំណាំ​ពោត​សណ្តែក​គ្រប់​ប្រភេទ​ នឹង​អ្នក​ដែល​មាន​លុយកាក់​ច្រើន ​ពួក​គេ​បាន​សម្រុក​ធ្វើ​ជា​ចំការ​កៅស៊ូ ​។ ​ពួក​គាត់​បាន​បញ្ជា​ក់ថា ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ គឺ​ពួក​គាត់​បាន​នាំ​គ្នា ​ងាក​មក​រក​ដាំ​ដំណាំ​​​ដំឡូង​មី​វិញ ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ ពីព្រោះ​ផល​ដំឡូង​មី​ដែល​ពួក​គាត់​ទទួលផល​បាន​កាលពី​ក្នុង​ឆ្នាំ​២០១៤​នោះ​ លក់​បាន​តម្លៃ​ខ្ពស់​ ។
          
ប្រជាពលរដ្ឋ​បាន​បន្ត​ថា ​ក្នុងឆ្នាំនេះ​ដំណាំ​គ្រប់​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំ​បាន​លូតលាស់​ផុត​ពី​ដី​ ក៏ត្រូវ​បាន​ជួបនឹង​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ ដែល​បង្ក​ឲ្យ​ដាំ​ដំណាំ​គ្រប់មុខ​ មាន​សភាព​ស្វិត​ស្រ​ពោន​ ដោយ​មិន​មាន​ទឹកភ្លៀង​ធ្លាក់​ ហើយ​ក្តៅ​រកតែ​ដេក​ពួន​មិន​បាន​ទាំងថ្ងៃទាំងយប់​ ។​ រូប​គាត់​បញ្ជាក់ថា ​នេះ​ជា​គ្រោះ​ធម្មជាតិ​មានការ​ប្រែប្រួល​មិន​ទៀងទាត់​ទេ ​ព្រោះ​ដោយសារ​តែ​មានការ​បាត់បង់​សម្បត្តិ​ធម្មជាតិ​ព្រៃឈើ​ទើប​ធាតុអាកាស​កើត​មាន​បែប​នេះ ​។
          
លោក​គាំ វុ​ឌ្ឃី​ធន ​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ ​នា​រសៀល​ថ្ងៃ​ទី​៣០ ​មី​នា​ ២០១៥ ​បាន​ឲ្យ​ដឹង​ថា ​ក្នុងឆ្នាំនេះ​ជា​ជំ​ហាន​ទី​១ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​កំពុង​តែ​សម្រុក​ដាំ​ដំណាំ​ដំឡូង​មី​ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​មុខ ​ហើយ​ដំណាំ​ខ្លះ​កំពុង​តែ​លូតលាស់​ ប៉ុន្តែ​ជួប​គ្រោះ​រាំង​ស្ងួត ​ហើយ​ក្រុម​មន្ត្រី​កសិកម្ម​ខេត្ត ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា​ ដំណាំ​មួយ​ចំនួន​មាន​សភាព​ស្វិត​នៅ​ពេល​ថ្ងៃ តែ​នៅ​ពេល​យប់​ដំណាំ​នេះ​អាច​ឡើង​ស្រស់​វិញ​ តែបើ​ខូចខាត​នោះ​មាន​ចំនួន​តិច​ ។ ​លោក​បាន​បញ្ជា​ក់ថា ​ផលដំណាំ​ស្រូវ​ពុំ​ទាន់​មាននៅ​ឡើយ​ទេ ​គឺ​ប្រជាពលរដ្ឋ​កំពុង​តែ​ភ្ជួរ​រាស់​នៅ​លើ​ផ្ទៃដី​ស្រែ​ ៕