ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្តី​ប្រពន្ធ​ផឹកស្រា​ស្រវឹង​កើត​ហិង្សា ប្រពន្ធ​ស្រវា​ដែក​ស្រួច​ចាក់​ប្តី​ស្លាប់

3 ខែ មុន
  • Prey Veng

ខេត្តព្រៃវែង ៖ ព្រោះតែ​ទឹក​ប្តូរ​និស្ស័យ ធ្វើ​ឲ្យ​កើត​ទៅ​ជា​អំពើ​ហិង្សា រហូត​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ក្លាយទៅជា​ឃាតក ដោយ​បាន​ចាក់​ប្តី​ខ្លួនឯង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​អាណោចអាធ័ម​នោះ គឺ​ក្មេង​តូច​ៗ​ដល់​ទៅ​៣​នាក់ ត្រូវ​បាន​ក្លាយទៅជា​ក្មេង​កំព្រា​គ្មាន​ទីពឹង…

ខេត្តព្រៃវែង ៖ ព្រោះតែ​ទឹក​ប្តូរ​និស្ស័យ ធ្វើ​ឲ្យ​កើត​ទៅ​ជា​អំពើ​ហិង្សា រហូត​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ក្លាយទៅជា​ឃាតក ដោយ​បាន​ចាក់​ប្តី​ខ្លួនឯង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​អាណោចអាធ័ម​នោះ គឺ​ក្មេង​តូច​ៗ​ដល់​ទៅ​៣​នាក់ ត្រូវ​បាន​ក្លាយទៅជា​ក្មេង​កំព្រា​គ្មាន​ទីពឹង ដោយសារ​តែ​ឪពុក​ស្លាប់ ម្តាយ​ត្រូវ​ចាប់ខ្លួន តើ​វាសនា​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា0x017d7 អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ និង​បាន​ឈាន​រហូត​ក្លាយទៅជា​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​លើ​ផ្លូវលំ​១​កន្លែង ក្នុងភូមិ​ក្តាម​ពុក ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ដោយ​ជន​រង​គ្រោះជា​ប្តី​ដែល​បាន​ស្លាប់ មានឈ្មោះ អ៊ុ​ន លី អាយុ​៤៨​ឆ្នាំ ត្រូវ​ប្រពន្ធ​ប្រើ​ដែក​ស្រួច​ចាក់​ចំ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​បាត់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ សោម ស៊ី​ម៉ាក់ អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ និង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ កូនប្រុស​ច្បង​អាយុ​១១​ឆ្នាំ​, កូន​ទី​២ អាយុ​៩​ឆ្នាំ និង​កូនពៅ​អាយុ​៤​ឆ្នាំ​។ លោក ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ មាន​អ្នកស្រុក​ជិតខាង​បាន​ស្លាប់ ហើយ​បាន​ពឹង​រក​ប្តី​ប្រពន្ធ​ទាំង​២​ឲ្យ​ទៅ​ជួយ​ក្នុង​កម្មវិធី​បុណ្យ ដោយ​បុរស​ជា​ប្តី​ធ្វើ​ជា​ភ្លុក ស្ត្រី​ជា​ប្រពន្ធ​ជួយ​លាងចាន​ឆ្នាំ​ដាំ​បបរ ហើយ​ម្ចាស់​ដើមបុណ្យ​បាន​ដាក់​ស្រាថ្នាំ​ឲ្យ​អ្នក​ជួយ​ទាំងអស់​គ្នា​ផឹក គឺ​ផឹក​បណ្តើរ​ធ្វើការ​បណ្តើរ ដែល​ជា​ទម្លាប់​ក្នុង​ស្រុកភូមិ​នោះ​។

លោក​អធិការ​បាន​បន្ត​ថា ទាំង​ប្តី និង​ប្រពន្ធ​គឺ​ផឹកស្រា​ទាំងអស់​គ្នា លុះ​ពេល​ផឹក​ស្រវឹង​បុរស​ជា​ប្តី​បាន​វាយ​ធ្វើបាប​កូនប្រុស ហើយ​ប្រពន្ធ​ចូល​ទៅ​ជួយ​ក៏​វាយ​ទាំង​ប្រពន្ធ​ទៀត ទើប​ធ្វើ​ឲ្យ​ផ្អើល​ពេញ​រោង​បុណ្យ ទាំង​អ្នក​ទៅ​ជួយ និង​ម្ចាស់ផ្ទះ​បុណ្យ​ក៏​ចេញ​មក​ឃាត់ និង​ដេញ​ឲ្យ​ទៅ​ផ្ទះ​ទាំង​៣​នាក់​វិញ​ទៅ​។ តែ​ពេល​មក​ដល់​ផ្ទះ អ្នក​ទាំង​២​ក៏​បន្ត​ឈ្លោះ​គ្នា​ទៀត ហើយ​បុរស​ជា​ប្តី​បាន​ទាញ​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ បំណង​ទៅ​រក​កន្លែង​ផឹក​ទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​តាម​ទៅ​ទាន់​នៅ​កណ្តាលផ្លូវ​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​ក៏​ទាញ​គល់​ឫស្សី​នៅ​ក្បែ​នោះ វាយ​កម្ទេច​ម៉ូតូ ឯ​ស្ត្រី​ជា​ប្រពន្ធ​ឃើញ​បែប​នេះ ក៏​ស្ទុះ​ទៅ​យក​ដែក​ដាប់ថ្ម​ដែល​មាន​ចុង​ស្រួច មក​គំរាម​ប្តី​ដោយ​បាន​លើកដៃ​ជន្ល​ចាក់ គាប់​ជួន​ប្តី​ស្ទុះ​ហុច​កមក​ឲ្យ​ចាក់​ទៀត ក៏​មុ​ច​ជុង​នឹង​ដែក​ដែល​ប្រពន្ធ​ជន្ល​ចាក់​នោះ ត្រូវ​ចំ​បំពង់ក​តែ​ម្តង បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ចំណែកឯ​ស្រី្ត​ជា​ប្រពន្ធ​ពេល​ឃើញ​ប្តី​ប្រកាច់​ស្លាប់​បែប​នេះ មិន​បានរ​ត់ទៅ​ណា​ទេ គឺ​នៅ​យំ​ឱប​សព​ប្តី រហូត​សមត្ថកិច្ច​ទៅ​ដល់​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។ តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ បាន​អះអាង​ថា ប្តី​របស់​គាត់​តែងតែ​ស្រវឹង​វាយ​កម្ទេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន​មិន​ដែល​លោះ​ថ្ងៃ​ណា​ទេ ធ្វើ​ឲ្យ​គាត់​ទ្រាំ​លែង​បាន ក៏​បែកគំនិត​ដើរ​ផឹក​ដូច​ប្តី​ដែរ ហើយ​ពេល​មក​ដល់​ផ្ទះ​ស្រវឹង​ទាំងអស់​គ្នា ក៏​ឈ្លោះ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្ទើ​រាល់ថ្ងៃ ប៉ុន្តែ​មិន​ដែល​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​លើក​នេះ​គាត់​ក៏​គ្មាន​ចេតនា​សម្លាប់​ប្តី​ដែរ គឺ​គាត់​គ្រាន់តែ​ជន្ល​គំរាម មិន​ស្មានថា​ទៅ​ជា​បែប​នេះនោះ​ទេ​។ ទោះជា​បែប​នេះ​ក្តី ពេល​នេះ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ហើយ ចំណែក​សាកសព​បុរស​ជា​ប្តី ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោកយាយ​ដែល​ជា​ម្តាយ រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ