លោក ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីព្រមទាំងអាជីវករ ចូលរួមសម្អាតមាត់សមុទ្រ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃចន្ទទី ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨…
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃចន្ទទី ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨…
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃចន្ទទី ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍និងការអភិវឌ្ឍជនបទ»។ លោក ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលរងខេត្តសីហនុ បានឲ្យដឹងថា ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងភាពសុខសន្តិភាព និងមានភាពរីកចម្រើនគ្រប់វិស័យ ជាក់ស្ដែងខេត្តព្រះសីហនុ បានទទួលភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករដែលមកលេងកម្សាន្តតាមរមណីយដ្ឋានក៏ដូចជាតាមឆ្នេរសមុទ្រ និងកោះនានានៅក្នុងខេត្តព្រះសីហនុ។
ក្នុងនោះលោកបានបន្ថែមថា សូមអំពាវនាវដល់បងប្អូនអាជីវករដែលប្រកបរបរនៅតាមឆ្នេរសមុទ្រចូលរួមរើសសំរាមនៅតាមតំបន់ឆ្នេរព្រមទាំងអនាម័យឲ្យបានល្អដើម្បីឲ្យសម្រស់ឆ្នេរនៅខេត្តព្រះសីហនុមានភាពស្រស់ស្អាតព្រមទាំងទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យមកលេងដោយជឿទុកចិត្តនឹងមានភាពសប្បាយរីករាយនៅក្នុងដំណើរកម្សាន្តផងដែរ។ យ៉ាងណាមិញ លោកបានប្រាប់ទៅបងប្អូនដែលមកលេងកម្សាន្តក៏ដូចជារបរផ្សេងៗនៅតាមឆ្នេរសមុទ្រសូមកុំមើលងាយទៅលើសំរាមតូច ដូចជាគម្របកំប៉ុង ឈើចង្កាក់ អំបែងដប។ល។
ទាំងអស់នេះសុទ្ធសឹងតែធ្វើឱ្យតំបន់ឆ្នេរខ្សាច់មានភាពកខ្វក់ និងបង្កគ្រោះថ្នាក់ដល់ខ្ញុំជាតិ និងអន្តរជាតិដែលមកលេងទឹក និងឆ្នេរខ្សាច់ផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទៅកាន់បងប្អូនទាំងអស់ទាំងទីជិត និងទីឆ្ងាយចូលរួមប្រឆាំងនឹងជំងឺកូវីត-១៩ ទាំងអស់គ្នា ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬជែល ព្រមទាំងទឹកអាកុល និងរក្សាគម្លាតពីគ្នាទៅតាមការណែនាំរបស់ក្រសួងរាជរដ្ឋាភិបាល៕ ដោយ ៖ ឈុន គឹមហៃ
ចែករំលែកព័តមាននេះ