ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ស្ត្រី​​អាជីវករ​ម្នាក់​​​បាត់បង់ជីវិត​នៅ​ផ្សារ​រុង​ក្លឿ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ជា​អាជីវករ​ខ្មែរ​ម្នាក់​បាន​​បាត់បង់ជីវិត​​ដោយសារ​​គាំងបេះដូង​​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​​​ប្រទេសថៃ​។ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​នុ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ជា​អាជីវករ​ខ្មែរ​ម្នាក់​បាន​​បាត់បង់ជីវិត​​ដោយសារ​​គាំងបេះដូង​​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​​​ប្រទេសថៃ​។

​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​នុ រស្មី​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​តាម​​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​​ថា ​ក្រោយ​ជន​រង​គ្រោះ​​បាត់បង់ជីវិត ​ភាគី​ថៃ​បាន​​យក​សព​ទៅ​ធ្វើ​កោសល​វិ​ច្ច័​យ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​អារញ្ញ​ ជា​លទ្ធផល​បញ្ជាក់​ថា​ ជន​រង​គ្រោះ​​បាត់បង់ជីវិត​ដោយសារ​​ជំងឺ​គាំងបេះដូង​។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ បើ​ទោះជា​ជំ​ហ៊ាន​ដំបូង​មាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សង្ស័យ​ថា ​ស្ត្រី​​រង​គ្រោះ​អាច​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​លក់ដូរ​បែប​កញ្ឆក់​កន្តៀត ​និង​ខ្លះ​លើក​ឡើង​បែប​ផ្សេង ​តែ​ក្រុម​មន្ត្រី​បំរើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ជន​រង​គ្រោះជា​អាជីវករ​ស្នាក់​នៅ​ផ្សារ​រុង​ក្លឿ​ ប្រើប្រាស់​លិខិតឆ្លងដែន​ត្រឹមត្រូវ​ មិនមែន​ខុសច្បាប់​ឡើយ​។​

សព​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ដដែល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​ជន​រង​គ្រោះ​ក្នុងភូមិ​សង្កាត់​ខាងលើ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ