ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់​ត្រាំ​ ស្ថិត​ក្នុង​ស្ថានភាព​ការពារ​ខ្លួន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​ខិតខំ​តបត​វិញ ក្រោយ​ការ​លាតត្រដាង​របស់​កាសែតញូ​វ​យ៉​ក​ថែម ស្ដី​ពី​ការ​បង់ពន្ធ​របស់​លោក មុន​ការជជែក​ដេញដោល​គ្នា​តាម​ទូរទស្សន៍​ប្រឈម​មុខ​នឹង​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​ខិតខំ​តបត​វិញ ក្រោយ​ការ​លាតត្រដាង​របស់​កាសែតញូ​វ​យ៉​ក​ថែម ស្ដី​ពី​ការ​បង់ពន្ធ​របស់​លោក មុន​ការ
ជជែក​ដេញដោល​គ្នា​តាម​ទូរទស្សន៍​ប្រឈម​មុខ​នឹង​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក​JOE BIDEN ដោយ​សង្ឃឹមថា លោក​អាច​រត់​ទាន់​ប្រជាប្រិយភាព​របស់​គូប្រជែង​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​នានា ។

តាម​ការ​លាតត្រដាង​នោះ​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ក្នុង​ឆ្នាំ​២០១៦​ជា​ឆ្នាំ​ដែល​លោក​ត្រាំឈ្នះ​ឆ្នោត​ប្រធានាធិបតី លោក​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ឲ្យ​ដល់​សហព័ន្ធ​ត្រឹមតែ​៧៥០​ដុល្លារនិង​១០​ឆ្នាំ​ក្នុង​ការ​រក​ស៊ី​លោក​មិន​បាន​បង់ពន្ធ​លើប្រាក់​ចំណូល​ឡើយ ។

លោក​ត្រាំ​បាន​បរិហារ​ព័ត៌មាន​នោះ​ថា ​ជា​ព័​ត៌​មាន​ប៊ីដុង​និង​ប្រ​ឌី​ត ដោយ​លោក​បដិសេធ​យ៉ាង
មឺ​ុ​ង​ម៉ាត់ តែ​មិន​បាន​អះអាង​ឬ​ក៏​បដិសេធ​តួលេខ​ដែល​ចេញផ្សាយ​ទាំងនោះ​ដែរ ដោយ​លោក​ប្រកាន់​យក​ការ​វាយប្រហារ​ប្រឆាំង​បណ្ដាសារ​ព័ត៌មាន ។ លោក​អះអាង​ថា ឪពុក​លោក​បាន​បង់
ពន្ធ​ច្រើន​សិប​លាន​ដុល្លារ ហើយ​លោក​លើក​នា​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ថា កូនប្រុស​លោក​គឹ​លោក​DONALD JR. បាន​បង់​ជា​ពិសេស​ពន្ធ​នៅ​មូលដ្ឋាន ។

លោក​ត្រាំ​បាន​លើក​ជា​ពិសេស​ពី​ទេព​កោ​ស​ល្យ​របស់​លោក​ក្នុង​ការ​រក​សី​ុ​និង​លើក​ជា​និច្ច​ពី​ជោគជ័យ​របស់​លោក​ក្នុង​ពិភព​ជំនួញ ។ ទោះបី​យ៉ាងណា​កត្តា​ដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​លោក​ត្រាំ គឺ​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ ដែល​គូប្រជែង​នាំ​មុខ​លោក​ច្រើន ។ តាម​ការ​ស្ទាបស្ទង់​មតិ​របស់​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​-ABC អតីត​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​មានការ​នាំមុខ​លោក​ត្រាំ​ដល់​១០%​គឺ​៥៣%​ទល់​៤៣% វា​ស្ទើរតែ​ប្រហាក់ប្រហែល​គ្នា​នឹង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​កាលពី​ខែសីហា​មុន​សមាជ​របស់​កណ​បក្ស​ទាំង​២ ។

ក្នុង​បណ្ដា​រដ្ឋ​គន្លឹះ​ដែល​នឹង​កំណត់​ពី​ជោគវាសនា​របស់​បេក្ខជន​ទាំង​២​រូប សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៣ វិច្ឆិកា តាម​ការ​ស្ទាបស្ទង់​រវាង​បេ​ក្ខ​ជន​ទាំង​២ លទ្ធផល​អ្នក​ទាំង​២​ហាក់​មានការ​គាំទ្រ​មិន​លើស​ដាច់​ពី​គ្នា​ឆ្ងាយ​ទេ តែ​លោក JOE BIDEN នៅ​តែ​មានការ​នាំមុខ ជា​ពិសេស​ក្នុង​រដ្ឋ​វី​ស្កុន
សី​ុ​ន ដែល​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ គណបក្ស​សារ​ណ​រដ្ឋ​ជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​រដ្ឋ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ