ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​យើង​ភ្លាត់ជើង​ធ្លាក់​ទៅ​នរក​តើ​នឹងត្រូវ​នៅ​ទីនោះ​រហូត​ឬ?

3 ឆ្នាំ មុន

មិន​ដូច្នោះ​ទេ រយៈពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​នោះ វា​អាស្រ័យ​លើ​ទម្ងន់ទោស​នៃ​អំពើអាក្រក់​ដែល​ខ្លួន​បាន​សន្សំទុក​មក​ពី​អតីតជាតិ ស្រាល​ក៏​ឆាប់​រួច​ទោស បើ​ធ្ងន់​ក៏​នៅ​យូរ តែ​ក៏​គង់​នឹង​រួច​ចាក​ទោស មិន​នៅ​រហូត​នោះ​ឡើយ ។ គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​រហូត​ឡើយ មិន​ថា​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន​ប៉ុណ្ណា​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ​ទេ…

មិន​ដូច្នោះ​ទេ រយៈពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​នោះ វា​អាស្រ័យ​លើ​ទម្ងន់ទោស​នៃ​អំពើអាក្រក់​ដែល​ខ្លួន​បាន​សន្សំទុក​មក​ពី​អតីតជាតិ ស្រាល​ក៏​ឆាប់​រួច​ទោស បើ​ធ្ងន់​ក៏​នៅ​យូរ តែ​ក៏​គង់​នឹង​រួច​ចាក​ទោស មិន​នៅ​រហូត​នោះ​ឡើយ ។

គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​នៅ​ក្នុង​ឋាននរក​រហូត​ឡើយ មិន​ថា​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន​ប៉ុណ្ណា​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ​ទេ ។ ទោះបីជា​សេចក្ដី​ទុក្ខ​នេះ​អាច​មាន​រយៈពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ តែ​សេចក្ដី​ទុក្ខ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណាមួយ​ដែល​អំពើអាក្រក់​អស់​សុពលភាព ។

ហេតុនេះ​ព្រះពុទ្ធ​សាសនា​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​មិន​សម​ហេតុផល​ថា ទណ្ឌកម្ម​ក្នុង​ឋាននរក​គ្មាន​ដែន​កំណត់​នោះ​ឡើយ តែ​សាធុជន​គួរ​ខ្លាចរអា​ឱ្យ​ណាស់ ហើយ​ខំ​បំពេញ​ទាន​ឡើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ