ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្រចក​ជើងគោ​​ជាង​២​តោន​ចូល​​តាម​​​​​ច្រក​​អន្តរជាតិ​​​បា​វិត​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រចក​ជើងគោ​ចំនួន​ជាង​២​តោន ​ត្រូវ​បាន​សមត្ថកិច្ច​សាខាការ​ពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងក​ង្ក្រា​ប​ការ​ក្លែងបន្លំ​បាន​ធ្វើ​សកម្មភាព​ចុះ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​ទំនិញរបស់​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តស្វាយរៀង នៅ​ច្រក​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង​…

ខេត្តស្វាយរៀង ៖ ក្រចក​ជើងគោ​ចំនួន​ជាង​២​តោន ​ត្រូវ​បាន​សមត្ថកិច្ច​សាខាការ​ពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងក​ង្ក្រា​ប​ការ​ក្លែងបន្លំ​បាន​ធ្វើ​សកម្មភាព​ចុះ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​ទំនិញរបស់​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តស្វាយរៀង នៅ​ច្រក​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង​ នៅ​ថ្ងៃ​ទី​២៨ ​កញ្ញា ឆ្នាំ​២០២០​ ។ ជា​លទ្ធផល​ ក្រោយ​ការ​ចុះ​អនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​ពុំ​បាន​រក​ឃើញ​មាន​សារធាតុ​គីមី (Formalin)ទេ ។

ប៉ុន្តែ​មន្ត្រី​យើង​បាន​ពិនិត្យ​ឃើញ​ថា ក្រចក​ជើងគោ​ចំនួន១២០ កេសស្មើ និង២,៤០០ kg ឃើញ​ថា ​គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ដើម​គ្មាន​លិខិត​អនុ​ញ្ញាត​​នាំ​ចូលការ​ដឹក​ជញ្ជូន​គ្មាន​លក្ខណ​:​បច្ចេកទេស ( ទូរ​ខ្លា​សេ ) ។

លោក​ផឹង និល ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង ក​ង្ក្រា​ប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​ទទួល​ការ​ស្នើ​សុំ​កិច្ចសហការ​ពី​សាខា​គយ​ និង​រដ្ឋាករ​ខេត្តស្វាយរៀង មន្ត្រី​សាខា​មន្ត្រី​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង ក​ង្ក្រា​ប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្សស្មង​គោ, ជ​ង្គ​ង់​គោ នាំ​ចូល​ពី​ប្រទេស​វៀតណាម​ តាម​ច្រក​អន្តរជាតិ​បា​វិត ស្វាយ​រៀង​។

ប្រភព​ដដែល​បាន​បន្ត​ថា សកម្មភាព​ការងារ ត្រួតពិនិត្យមន្ត្រី​ជំនាញ​យើង​បាន​យក ក្រចក​ជើងគោមក​ពិនិត្យ​នៅ​មន្ទី​ពិសោធន៍​ខ្នាត​តូច​របស់​សាខាការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ​ខេត្ត​បាន​ធ្វើការ​ពិសោធន៍​ ដើម្បីស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ពី​មន្ត្រី​យើង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ក្រ​ច​ច​ជើងគោ​ទាំងនោះ​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​នៅ​ទីលាន​ចាក់សំរាម​ខេត្តស្វាយរៀង​។ ក្នុង​ការ​កម្ទេច​ចោល​មានការ​សហការ ពី​អ​ជ្ញា​ធរ​ដែនដី និង សាខា​គយ​ខេត្តស្វាយរៀង​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ