ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យោធិនពិការ​ម្នាក់​​​យក​រទេះ​ធ្វើ​ទីជម្រក​ រស់​យ៉ាងកម្សត់​វេទនា​ (វីដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជា​អតីតយោធា​ម្នាក់​រស់​ដោយសា​ររ​ទេះ​ និង​យក​រទេះ​ធ្វើ​ជា​​ទី​ជម្រក​រស់នៅ​យ៉ាង​កម្សត់​ ចំណែក​ប្រពន្ធ​ក៏​​ចែកឋាន​ចោល រី​ឯ​​កូន​​ប្រុស​ស្រី​​ចំនួន​៣​នាក់​រស់នៅ​ក្នុង​មណ្ឌល​អង្គកា​រ ព្រោះ​ជីវភាព​គ្រួសា​ក្រីក្រ​ខ្លាំង​ពេក ​និង​គ្មានទី​ជម្រកឡើយ​ ​ក្រោយ​​កាត់​រំសាយ​ពី​កងទ័ព​។​ បុរស​​កម្សត់​​មួយរូប​ខាងលើនេះ​​ឈ្មោះ​ស៊ុន…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជា​អតីតយោធា​ម្នាក់​រស់​ដោយសា​ររ​ទេះ​ និង​យក​រទេះ​ធ្វើ​ជា​​ទី​ជម្រក​រស់នៅ​យ៉ាង​កម្សត់​ ចំណែក​ប្រពន្ធ​ក៏​​ចែកឋាន​ចោល រី​ឯ​​កូន​​ប្រុស​ស្រី​​ចំនួន​៣​នាក់​រស់នៅ​ក្នុង​មណ្ឌល​អង្គកា​រ ព្រោះ​ជីវភាព​គ្រួសា​ក្រីក្រ​ខ្លាំង​ពេក ​និង​គ្មានទី​ជម្រកឡើយ​ ​ក្រោយ​​កាត់​រំសាយ​ពី​កងទ័ព​។​

បុរស​​កម្សត់​​មួយរូប​ខាងលើនេះ​​ឈ្មោះ​ស៊ុន ពៅ​ អាយុ​៤៨​ឆ្នាំ ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​​ប៉ោយប៉ែត សង្កាត់​ប៉ោយ​ប៉ែ​ត ​គ្មានទី​​ជម្រក​ទេ​ គឺ​យក​រទេះ​ធ្វើ​ជា​ទី​ជម្រក ​(​ដេក​ក្នុង​រទេះ​)​ក្រោយ​ថៃ​បិទ​ព្រំដែន​ដោយសា​រមេរោគ​កូ​វីដ១៩ ។

​បុរស​​កម្សត់មួយរូបខាងលើនេះ​បាន​អះអាង​ថា​ គាត់​ជា​​អតីត​​យោធា​វរៈ​០១​ច​ល័​ត្រ​ខេត្តបាត់ដំបង​ ។​ បុរស​រូប​នេះ​បាន​​ប្រាប់​កោះសន្តិភាព​ថា​ គាត់​បាន​ចូល​ធ្វើ​យោធា​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​តាំងពី​អាយុ​១៦​ឆ្នាំ ​ពោល​គឺ​ចូល​បំរើ​ជាតិ​ក្នុង​ឆ្នាំ​១៩៨៥​។​

គាត់​​បាន​បន្ត​ថា​ សម័យ​តស៊ូ​នោះ​ គាត់​បាន​ឈរជើង​តាម​សមរភូមិ​ក្តៅ​ដូច​ជា​ណាំ​សាប​,​អំពិល​ប្រាំ​ដើម​សម័យ​.ក​៥​ រហូត​ឆ្នាំ​១៩៩៤​ ទើប​រង​របួស​ដោយសា​រ​គ្រាប់កាំភ្លើង​រ៉េ​ប៉ា​ដេ​(RPK)​របស់​ខ្មែរក្រហម​នៅ​ចំណុច​ភ្នំ​វែង​ផ្លូវជាតិ​លេខ​១០ ​បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​។

​បុរស​កម្សត់​រូប​នេះ​បាន​បង្ហាញ​មុខរបួស​ដោយសារ​​គ្រាប់កាំភ្លើង​ខ្មែរក្រហម​ចំនួន​​៣​កន្លែង ​ដោយ​១​កន្លែង​ គ្រាប់​បៀម​ចំណុច​កដៃ​ស្តាំ​, ១​កន្លែង​គ្រាប់​បៀម​ជាប់​ខ្នង​និង​១​កន្លែង​ទៀត​រង​របួស​ក​ខាងឆ្វេង​។​

គាត់​​បាន​បន្ត​ថា​ ដោយសា​រ​ស្នាម​របួស​ទាំងនេះ​ ឈ្មោះ​គាត់​ត្រូវ​បាន​ក្លាយជា​យោធា​កាត់​រំសាយ​ពិកា​រ​ប្រភេទ​២ ​នៅ​ឆ្នាំ​២០០១ ​។

​អ្វី​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​ស​ង្វែ​គ​​នោះ​គឺ​ក្រោយ​កាត់​រំសាយ ​ប្រពន្ធ​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ ​របប​សោធន​និវត្តន៍​គាត់​ក៍​លក់​ផ្តាច់​ឲ្យ​គេ​ ព្រោះ​គ្មាន​ប្រាក់​ព្យាបាល​ ទីបំផុត​ប្រពន្ធ​គាត់​បាន​​ចែកឋាន​ចោល​​នៅ​ឆ្នាំ​២០១៤​ ដោយ​បន្សល់​ទុក​​នូវ​កូន​ចំនួន​៣​នាក់​ (ស្រី​២នាក់​)​ នៅ​​ក្នុង​បន្ទុកគ្រួសារ​​។

​គាត់​បាន​​អះអាង​ទៀត​ថា​ ដោយសា​គ្មាន​ទី​ជម្រក ​ម្យ៉ាង​ជីវភាព​គ្រួសា​មានកា​ខ្វះខាត​ ទើប​គាត់ប្រគល់​កូន​ៗជាទីស្រឡាញ់​ទាំង​៣​នាក់​ទៅ​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​អង្គការរ​ហូត​ដល់​បច្ចុប្បន្ន​នេះ ក្រែង​មាន​អនាគត​នឹង​គេ​ ។

​បុរសកម្សត់​រូប​នេះ​បាន​​បន្ត​ថា​ មុន​ថៃ​បិទ​ព្រំដែន​ គាត់​ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​លុះ​សម័យ​កូ​វីត​នេះ​មិន​អាច​រក​ប្រាក់​ឲ្យ​បន្ទប់​ជួល​គេ​​បាន​ គាត់​ក៍​ធ្លាក់ខ្លួន​យក​រទេះ​ធ្វើ​ជាទី​​ជម្រក ​និង​ដេក​ក្នុង​រទេះ​​តាម​ក្រោម​ដើមឈើ​តែ​ម្តង​។​

គាត់​រៀបរាប់​ថា ​ពិតជា​អន់ចិត្ត​ព្រោះ​ខំតស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ រហូត​ក្លាយជា​ជន​ពិកា​រ ទីបំផុត​គាត់​គ្មាន​អ្វី​ទាំងអស់​សូ​ម្បី​ដី​១​ដុំ​ ។ ​មិនតែប៉ុណ្ណោះ​ ជីវិត​រស់​ដោយសា​រ​កា​រដើរ​កាយ​ធុងសម្រាម​ពោ​ពេញ​ដោយ​ដង្កូវ ​រក​អេ​ត​ចាយ​យកទៅ​​លក់​ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ក្រពះ​រស់​យ៉ាង​វេទនា​ទៅ​វិញ​ ។

តាម​រយៈ​កោះសន្តិភាព ​បុរស​កម្សត់​ខាងលើ​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជនទាំង​​ក្នុង​និង​ក្រៅប្រទេស ​ពិសេស​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ដល់​គ្រួសា​គាត់​ផង​ ពោល​គឺ​ចង់បានទី​​ជម្រក​មួយ​ ដើម្បី​ឲ្យ​កូន​រស់នៅ​មាន​ភាព​កក់ក្តៅ​ដូច​គេ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ