ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ទូលាយ​​ម៉្លេះ​! ទៀង មុំ​សុធា​វី បង្កើត Studio ដើម្បី​ជួយ​តារា​ថ្មី​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា ជីវិត​តារាចម្រៀង​ថ្មី​ៗ មិនសូវ​ជា​មាន​ទីផ្សារ ឬ​ខ្វះ​កន្លែង​ទីពឹង​។ តារាចម្រៀង​សំឡេងក្រអួន​ក្រអៅ ទៀង មុំ​សុធា​វី បាន​បង្កើត​ទីតាំង​ថត​បទ​ចម្រៀង​ដោយ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា ជីវិត​តារាចម្រៀង​ថ្មី​ៗ មិនសូវ​ជា​មាន​ទីផ្សារ ឬ​ខ្វះ​កន្លែង​ទីពឹង​។ តារាចម្រៀង​សំឡេងក្រអួន​ក្រអៅ ទៀង មុំ​សុធា​វី បាន​បង្កើត​ទីតាំង​ថត​បទ​ចម្រៀង​ដោយ​ខ្លួនឯង ហើយ​ផែនការ​របស់​អ្នក​នាង​ក៏​ផ្តល់​ឱកាស​ដល់​តារា​ថ្មី​ៗ​ណា​ដែល​មាន​សមត្ថភាព​បាន​ថត​ច្រៀង​។

អ្នក​នាង ទៀង មុំ​សុធា​វី បាន​រៀបរាប់​ឱ្យ​ដឹង​ថា នាង​បានការ​បង្កើត​ស្ទី​ឌី​យូ​នេះ មាន​បង្កើត​ជា​កន្លែង​ថត​សំឡេង និង​កន្លែង​ថត MV ដោយ​កន្លែង​ថត​សំឡេង​រៀបចំ​រួចរាល់​។ អ្នក​នាង​ថា រាល់​ថ្ងៃនេះ នាង​មាន​យូ​ធូប​មួយ​ខ្លួនឯង ដើម្បី​បាន​ថត​សម្តែង​ច្រៀង​ហើយ​បំណង​ចង់ឱ្យ​ក្មេង​ៗ​ក្រោយ​ទៀត​ដែល​មាន​សមត្ថភាព មាន​សំឡេង តែ​អត់​មានឱកាស​គឺ​នាង​ផ្តល់​ឱកាស​ឱ្យ​។

បំណង​បង្កើត​តារា​ថ្មី​ៗ​របស់​នាង​នៅ​លើ​ឆា​ណែ​ល​យូ​ធូប​ថ្មី​មួយទៀត​ដោយ​បង្ហាញ​ឱ្យ​មហាជន​ដឹង​ថា ខាង​ឆា​ណែ​ល​យូ​ធូប​នាង​មាន​ក្រុម​តារា​បង្កើត​ថ្មី​ៗ​ដែល​មាន​សំឡេង​ល្អ​។ អ្នក​នាង​យល់​ថា ចេះ​តែ​ខំ​ប្រមែប្រមូល​តារាចម្រៀង​ថ្មី​ៗ​ឱ្យ​ច្រើន ព្រោះ​ចង់បាន​ធនធាន​សិល្បៈ ណាមួយ ព្រោះថា​យើង​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​លើ​សិល្បៈ​ច្រើន ទើប​យល់​។ បែប​នេះ​ហើយ​ទើប​ចំណាយ​ប្រាក់​ដោយ​ខ្លួនឯង​រៀបចំ ដោយ​មិន​មាន​ចេតនា​ណា​ចង់បាន​អ្វី​មក​វិញ​នោះ​ទេ​។ សំខាន់​ឱ្យ​តែ​ពួក​គាត់​មានឱកាស​បង្ហាញ​ឱ្យ​គេ​ដឹង​។

គួរ​រំលឹក​ថា ទៀង មុំ​សុធា​វី គឺជា​អ្នកចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា នាង​ច្រៀង​ផ្លូវការ​តាម​កិច្ចប្រជុំ​ធំ​ៗ ថ្នាក់​រដ្ឋមន្ត្រី​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ អ្នក​នាង​បាន​រៀប​ការ​ជាមួយ​អាណិកជន​បារាំង ដោយ​ពិធី​រៀប​ការ​នៅ​ទីតាំង​ថ្នាក់​ផ្កាយ​៥​ទៀត​ហើយ​។ មានជីវិត​ត្រដែត សុធា​វី មិន​បោះបង់​សិល្បៈ​ឡើយ នៅ​តែ​បន្ត ខណៈ​ស្វាមី​បើក​ចិត្ត​ទូលាយ​ឱ្យ​បម្រើ​អាជីព​ចម្រៀង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ