ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានមិនដល់…​កើត​ចោរ​ច្រមុះ​ស្រួច​លួច​ម៉ូតូ​លើដី​សមុទ្រ​ខ្មែរ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្រ​នឹង​មាន​ណាស់​ករណី​ជនបរទេស​ធ្វើ​ចោរលួច​ម៉ូតូ​នៅ​ស្រុក​ខ្មែរ​ដែល​ពេល​នេះ​ជនជាតិ​រុ​ស្សុ​ី​ម្នាក់​និង​តួ​ក​ម៉េ​នី​ស្ថានម្នាក់​ជាប់​សង្ស័យ​ជា​ចោរលួច​ម៉ូតូ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូតូ ។ ជនបរទេស​ទាំង​២​នាក់​នេះ ទំនង​ដាច់​យ៉ៃ​ហើយ​ទើប​ក្លាយជា​ចោរ ។ បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្រ​នឹង​មាន​ណាស់​ករណី​ជនបរទេស​ធ្វើ​ចោរលួច​ម៉ូតូ​នៅ​ស្រុក​ខ្មែរ​ដែល​ពេល​នេះ​ជនជាតិ​រុ​ស្សុ​ី​ម្នាក់​និង​តួ​ក​ម៉េ​នី​ស្ថានម្នាក់​ជាប់​សង្ស័យ​ជា​ចោរលួច​ម៉ូតូ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​លួច​ម៉ូតូ ។ ជនបរទេស​ទាំង​២​នាក់​នេះ ទំនង​ដាច់​យ៉ៃ​ហើយ​ទើប​ក្លាយជា​ចោរ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​បណ្ដឹង​រាយការណ៍​ពី​ឈ្មោះ​សំ រ​ដ្ឋា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ជា​បុគ្គលិក​ដេប៉ូ​គិត​ប៊ុ​ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជុំវិញ​ករណី​ចោរលួច​ម៉ូតូ​អស់២​គ្រឿង​​ម៉ាក​អ៊ែ​រ​ប្លេ​៊​ត ដែល​គាត់​ទុក​នៅ​ក្នុង​របងផ្ទះ កាលពី​វេលា​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ
ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ លោកឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាលខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យព្រហ្មទណ្ឌ​ឲ្យ​ចុះ​ទៅ​ស្រាវ​ជ្រាវ​ជា​បន្ទាន់ ។ លុះរហូត​ដល់​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ម្នាក់​ឈ្មោះ Izmeuskii Ilia ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​រុ​ស្សុ​ី គ្មាន​លិខិតឆ្លង​ដែន​ជាប់​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន និង​ម្នាក់​ទៀត​ឈ្មោះ MamebovRuslan ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​តួ​ក​ម៉េ​នី​ស្ថាន គ្មាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​ក្នុង​បុរី​BS ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ជា​អ្នកសមគំនិត ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ Izmeuskii Ilia ឆ្លើយ​សារភាព​ថា រូបគេ​បាន​មក​រស់នៅ​ខេត្ដ​ព្រះ​សីហ​នុ​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ រូបគេ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ដើរលេង​ក្នុង​ក្រុងព្រះសីហនុ ក៏​ឃើញ​ផ្ទះ​មួយ​ទំនង​អាច​ចូល​លួច​យក​ម៉ូតូ​បាន ក៏​ឈប់​ម៉ូតូ​ចាក់សោ​ទុក​ចោល​នៅ​ខាងក្រៅ​របង​ផ្ទះ​នោះ ហើយ​ដើរ​ចូល​ទៅ​លួច​យក​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្លេ​៊​ត​១​គ្រឿង ដែលម្ចាស់​ទុក​នៅ​មុខ​បន្ទប់​ក្នុង​របង រួច​ជិះ​ចេញ​យក
ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​បុរី​BS ភូមិ​៥សង្កាត់​លេខ​៤ ។ បន្ទាប់​មក រូបគេ​ហៅ​ម៉ូតូ​កង់​បី​ជិះ​ត្រឡប់​មក​ផ្ទះ​នោះ​វិញ ដើរ​ចូល​ទៅ​លួចយក​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​ជិះ​យក​ទៅ​ទុក​នៅ​បន្ទប់​ជួល​របស់​ឈ្មោះ Mamebov Ruslan ស្ថិត​នៅ​មុខ​សាលារៀន​អូរ​២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ។

បន្ទាប់​ពី​លួច​បាន​ម៉ូតូ​២​គ្រឿង​ហើយ រូបគេ​ក៏​ត្រឡប់​មក​យក​ម៉ូតូ​របស់​ខ្លួន​វិញ ដែល​ទុក​ចោល​នៅ​មុខ​ផ្ទះ​ខាងលើ ដើម្បី​ជិះ​ទៅ​បន្ទប់​ស្នាក់នៅ​ក្នុង​បុរី​BS ។ រូបគេ​បាន​យក​ម៉ូតូ​ដែល​លួច​នោះ​ទៅ​បាញ់ថ្នាំ​ពណ៌​ស ដើម្បី​បន្លំ​កុំ​ឲ្យ​ម្ចាស់​ម៉ូតូ​ស្គាល់​និង​ត្រៀម​លក់​ចេញ ស្រាប់តែ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន ទាំង​២​នាក់​តែ​ម្ដង ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​អ៊ែ​រ​ប្លេ​៊​ត​៦​គ្រឿង ក្នុង​នោះ​មាន​២​គ្រឿង​ជា​ម៉ូតូ​ដែល​ជន​នេះលួច ហើយ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ ដើម្បី​ប្រើ​ជា​បណ្តោះអាសន្ន​តាម​ការ​ស្នើ​សុំ ។ ចំណែក​ផ្លា​ក​លេខ​ម៉ូតូ​១​បន្ទះ​លេខ ភ្នំពេញ ១X-៦៩២៩ គ្រឿង​បំ​លាស់ សម្ភារ​និង​ឧបករណ៍​ជួសជុល​មួយ​ចំនួន និង​កញ្ឆា​ក្រៀម​២​ដុំ​តូច នាំ​មក​រក្សា​ទុកជា​វត្ថុ​តាង ។ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុ​តាង រួម​នឹង​ឧ​បករ​ណ៍​ចាប់​យក​ជា​ច្រើន​ទៀត ត្រូវ​បាន​កសាង​សំ ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ ៕​

អត្ថបទសរសេរ ដោយ