ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ការ​សារ​ភាព​ពី​បុរស​វៀត​ណា​ម​​​កលើក​រណី​​រាវរក​ក្រឡ​ក្នុង​បាត​សមុទ្រ​ខ្មែរ​​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ចុង​ក្រោយ​​ថា ជនជាតិ​វៀតណាម​​ម្នាក់នេះ ​មិន​មែន​ជា​អ្នកនេសាទ​ទេ នេះ​បើ​យោង​តាម​ការ​សារភាព ។ បុរស​វៀតណាម​នេះ​ថា ខ្លួន​បាន​​ជួល​អ្នកនេសាទ​មុជ​រាវរក​ក្រឡ​ក្នុង​បាតសមុទ្រ​នេះ​៣​ខែ​មក​ហើយ ដែល​ក្នុង​១​ថ្ងៃ​រាវរក​បាន​ជាង​១០​ក្រឡ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ចុង​ក្រោយ​​ថា ជនជាតិ​វៀតណាម​​ម្នាក់នេះ ​មិន​មែន​ជា​អ្នកនេសាទ​ទេ នេះ​បើ​យោង​តាម​ការ​សារភាព ។ បុរស​វៀតណាម​នេះ​ថា ខ្លួន​បាន​​ជួល​អ្នកនេសាទ​មុជ​រាវរក​ក្រឡ​ក្នុង​បាតសមុទ្រ​នេះ​៣​ខែ​មក​ហើយ ដែល​ក្នុង​១​ថ្ងៃ​រាវរក​បាន​ជាង​១០​ក្រឡ ស្ថិត​នៅ​ចំណុច​ដែល​មាន​ក្រឡ​នៅ​បាតសមុទ្រ​នេះ ​គឺ​មាន​ចម្ងាយ​២០០​ម៉ែត្រ​ពី​កោះ​ឫស្សី និង​មាន​ជម្រៅ​៧​ម៉ែត្រ ។

គួរ​បញ្ជាក់ទៀត​ថា លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធ​ហត្ថ​​ខេត្ត​ព្រះ​សីហ​នុ ដែល​សម្របសម្រួល​នីតិវិធី​ដោយ​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អមសាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​មន្ត្រី​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​លាក់​ទុក​ក្រឡ​ចាស់​ៗ​ចំនួន​២៨១​ក្រឡ ដែល​ជឿជាក់​ថា​ ជា​វត្ថុ​បុរាណ​របស់​ខ្មែរ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។

ប្រភព​ព័ត៌មាន​អះអាង​ថា ជនជាតិ​វៀតណាម​នេះ ​ជា​អ្នកនេសាទ​បាន​ប្រទះ​ឃើញ​ក្រឡ​បុរាណ​ទាំងនេះ​នៅ​ក្នុង​បាតសមុទ្រ​ក្បែរ​កោះ​ឫស្សី ដែល​មាន​ចម្ងាយ​ពី​មូលដ្ឋាន​រាម​ប្រមាណ​ពី​៧​ទៅ​៨​គីឡូម៉ែត្រ ។ លំនៅ​ឋាន​ជនជាតិ​វៀតណាម​នេះ​ស្ថិត​នៅ​ចំណុច​ផែ
​រ៉ូ​យ៉ា​ល់ ក្នុង​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

អ្នក នេសាទ​វៀតណាម​ដែល​ជាប់ចោទ​លាក់​ទុក​ក្រឡ​ចាស់​ៗ​សង្ស័យ​ថា​ជា​វត្ថុ​បុរាណ​នេះ​ឈ្មោះ ឡេ វ៉ាង​ហួ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ នៅ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ក៏​បាន​ដកហូត​ក្រឡ​ទាំង​តូច​ទាំង​ធំ​ចំនួន​២៨១​ក្រឡ​ផង​ដែរ ។ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​និង​វត្ថុ​តាង​កំពុង​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា វត្ថុ​តាង​ក្រឡ​តូច​ធំ​ទាំង​២៨១ គឺជា​វត្ថុ​បុរាណ​ដែល​មនុស្ស​ជំនាន់​មុន​ដ៏​យូរលង់​បាន​ធ្វើ​អំពី​ដី​ដុត​នៅ​ក្នុង​ចន្លោះ​សតវត្ស​ទី​១៥-១៧ ដែល​ពេល​នេះ​ប្រទេស​នីមួយ​ៗ​តែង​ចងសម្ព័ន្ធ​មេត្រីភាព អាច​ជូន​វត្ថុ​ទាំងនេះ​ជា​សួយសារអាករ​ឬ​ជូន​ជា​វត្ថុ​អនុ​ស្សាវ​រីយ៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ នេះ​អាច​ចាត់​ទុក​ថា​ ជា​លើក​ដំបូង​ហើយ​ដែល​មានការ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ​បាតសមុទ្រ​កម្ពុជា ដែល​អាច​បណ្តាល​មក​ពី​លិច​សំពៅ​ឬ​ទូក​ក្នុង​ឧបទ្ទវហេតុ​ណាមួយ ។ បើ​តាម​ការ​វាយតម្លៃ​ពី​អាយុកាល​ក្រឡ​នេះ​អាច​មាន​ប្រមាណ​៦០០​ឆ្នាំ ។​

អត្ថបទសរសេរ ដោយ