ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយអស់ស្ទះ ! OPPO Watch ជាប់ឈ្មោះជានាឡិកាវៃឆ្លាត ចំណាយពេលមិនដល់ 20 នាទីសាកថ្មបាន 50% ពិសេសលឿនជាងគេលើលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្វីទៅជា Watch VOOC Flash Charge ? បើគ្រាន់តែមើលទៅលើពាក្យថា VOOC…

រាជធានីភ្នំពេញ ៖ អ្វីទៅជា Watch VOOC Flash Charge ? បើគ្រាន់តែមើលទៅលើពាក្យថា VOOC មួយម៉ាត់ ជឿជាក់ថាមានមនុស្សមិនតិចទេដែលកោតសរសើរពីសមត្ថភាពនៃការសាកថ្មរបស់វា ជាពិសេសគឺអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ OPPO។ VOOC Flash Charge គឺជាឈ្មោះនៃបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើតឡើងដោយក្រុមហ៊ុន OPPO វាត្រូវបានបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 2014 ជាមួយស្មាតហ្វូនកំពូល OPPO Find 7 ហើយមកដល់ពេលបច្ចុប្បន្នយើងឃើញមានវត្តមាននៅលើស្មាត ហ្វូនពេញនិយមរបស់ OPPO ជាច្រើនស៊េរី ជាពិសេសគឺ OPPO Reno4 ជាមួយសមត្ថភាពក្នុងការសាកថ្មពី 0% ដល់ 50% ក្នុងពេលមិនដល់ 20 នាទី ។

បើគិតមកដល់ពេលនេះ យើងក៏អាចនិយាយបានថា VOOC គឺជាបច្ចេកវិទ្យាសាកថ្ម លឿនដែលមានវ័យចំណាស់មួយបើធៀបទៅនឹងបច្ចេកវិទ្យាសាកថ្មលឿនដទៃទៀត ។ ចំណុចសំខាន់ ៣ យ៉ាងដែលធ្វើឲ្យអ្នកប្រើប្រាស់ជឿជាក់ និងផ្ដល់ទំនុចចិត្តខ្ពស់ទៅលើ VOOC ៖ ទី ១ គឺសមត្ថភាពក្នុងការសាកថ្មបានលឿន, ទី ២ គឺការបំពាក់នូវស្រទាប់ការពារច្រើនជាន់, និងទី ៣ គឺការទប់កម្ដៅទូរស័ព្ទមិនឲ្យឡើងខ្លាំងដូចបច្ចេកវិទ្យា សាកថ្មលឿនដទៃ ។ ម្យ៉ាងវិញទៀត VOOC ត្រូវបានក្រុមហ៊ុន OPPO ធ្វើការអភិវឌ្ឍន៍បន្ថែមឲ្យមានសមត្ថភាពកាន់តែខ្ពស់ដោយនៅក្នុងឆ្នាំនេះយើងឃើញមានការសម្ភោធនូវបច្ចេកវិទ្យាសាកថ្ម SuperVOOC ជាមួយកម្លាំងសាកថ្មរហូតដល់ 125W ។

ចំណែកឯ Watch VOOC គឺជាបច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មីមួយទៀតដែល OPPO បង្កើតឡើងសម្រាប់បំពាក់នៅលើនាឡិកាឆ្លាតរបស់ខ្លួនទាំង ២ ស៊េរី (OPPO Watch Series) ដែលធ្វើឲ្យវាក្លាយជានាឡិកាដែលសាកថ្មលឿនជាងគេបំផុតបើធៀបទៅនឹងការសាកថ្មលើរបស់នាឡិកាឆ្លាតរបស់បណ្ដាក្រុមហ៊ុនដទៃទៀត ។ បច្ចេកវិទ្យានេះមានភាពខុសគ្នាខ្លះពីបច្ចេកវិទ្យា VOOC លើទូរស័ព្ទដៃ ដែលតម្រូវឲ្យយើងប្រើប្រាស់ទាំងដុំសាករួមគ្នាជាមួយខ្សែសាកជាប្រភេទ VOOC ដូចគ្នា ដោយបច្ចេកវិទ្យាសាកថ្ម Watch VOOC ត្រូវបានបំពាក់ផ្ទាល់នៅលើបន្ទះសាកថ្មរបស់នាឡិកាតែម្ដង ។

ដូច្នេះគឺយើងគ្រាន់តែប្រើប្រាស់បន្ទះសាកថ្មរបស់ OPPO Watch ដោតភ្ជាប់ជាមួយដុំ សាកដែលមានកម្លាំង 5W (5V1A) តាមរយៈរន្ធសាកថ្ម (USB Type-A) នោះបច្ចេក វិទ្យាសាកថ្ម Watch VOOC នឹងដំណើរការពេលដាក់នាឡិកាលើបន្ទះសាកថ្មតែម្ដង ។ សម្រាប់ការសាកថ្មរយៈពេល 15 នាទី OPPO Watch 46mm អាចទាញថាមពលថ្មចូលបាន 46% និងនៅលើ OPPO Watch 41mm អាចទាញថាមពលបាន 30% ។ ចំណែកឯការសាកថ្មបំពេញថាមពលពី 0% ដល់ 100% វាចំណាយពេលត្រឹមតែ 75 នាទីប៉ុណ្ណោះ (OPPO Watch ទាំង ២ ស៊េរី) ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ