ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់បាតថៃមានកម្លាំងជាងប្រាក់រៀលខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់បាតថៃបានបង្ហាញពីកម្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹង ថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់បាតថៃបានបង្ហាញពីកម្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិច ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹង ថា ១បាតថៃ ទិញចូលរហូតដល់ ១៣០ រៀល ហើយលក់ចេញដល់ទៅ ១៣១ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១២៩ រៀលប៉ុណ្ណោះ និងលក់ចេញ ១៣១ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស មួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៥ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៧៨៣ រៀល លក់ចេញ ៤៨៣១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩០៥ រៀល លក់ចេញ ២៩៣៤ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិន ១យន់ ទិញចូល ៦០១ រៀល លក់ចេញ ៦០៧ រៀល និង ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៥ រៀល លក់ចេញ ៣៩២៤ រៀល ខណៈដែល ១០០ វុនកូរ៉េ ទិញចូល ៣៥០ រៀល លក់ចេញ ៣៥៤ រៀល ។ ដោយឡែកសម្រាប់ហាងឆេង ប្រាក់ដុល្លារសាំងហ្គាពួរថ្ងៃនេះដែរ គឺ ១ដុល្លារ ទិញចូល ២៩៨៨ រៀល លក់ចេញ ៣០១៨ និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល ហើយលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ