ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតមួយរូបបញ្ជាក់ឲ្យដឹងនូវពេលវេលាដែលខួរក្បាលចងចាំបានល្អសម្រាប់ការសិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតម្នាក់បានលើកឡើង ថាមនុស្សជាច្រើនតែងយល់ថា ការក្រោកពីដំណេកទៀបភ្លឺ គឺចម្លោះ ម៉ោង៤ ឬម៉ោង៥ ភ្លឺ ដើម្បីមើលមេរៀនជារឿងល្អចំពោះពួកគេ…

រាជធានីភ្នំពេញ ៖ យោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតម្នាក់បានលើកឡើង ថាមនុស្សជាច្រើនតែងយល់ថា ការក្រោកពីដំណេកទៀបភ្លឺ គឺចម្លោះ ម៉ោង៤ ឬម៉ោង៥ ភ្លឺ ដើម្បីមើលមេរៀនជារឿងល្អចំពោះពួកគេ ពោលគឺធ្វើឱ្យខួរក្បាលស្រឡះ និងចងចាំបានល្អ។

ក៏ប៉ុន្តែ វេជ្ជបណ្ឌិតជំនាញរូបនេះបានបញ្ជាក់ថា ការយល់ឃើញបែបនេះ ចំពោះខ្ញុំយល់ថាពុំត្រឹមត្រូវឡើយ។ ហេតុអ្វី? ពីព្រោះបើតាមក្បួនពេទ្យ ដើម្បីមានសុខភាពល្អ ហើយខួរក្បាលសម្រាកបានគ្រប់គ្រាន់ ចំពោះមនុស្សវ័យជំទង់យ៉ាងហោចណាស់ ក៏ត្រូវគេងឱ្យបាន៧ទៅ ៧ម៉ោងកន្លះ ដែរ។ ចំណែកក្មេងយ៉ាងហោចណាស់ក៏ត្រូវគេងឱ្យបាន៨ទៅ៨ម៉ោងកន្លះដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education បានបន្តថា «ដូច្នេះ បើសិនជាចូលគេងម៉ោង១០ ឬ១១យប់ ហើយ ក្រោកពីដំណេកនៅម៉ោង៤ ឬម៉ោង៥ទៀបភ្លឺ តើដំណេករបស់យើងគ្រប់គ្រាន់ឬទេ? តើសុខភាពយើងល្អដែរឬទេ? តើខួរក្បាលយើងស្រឡះល្អទេ? គឺអត់ទេ។ ពេលវេលាដែលខួរក្បាលមនុស្សដំណើរការបានល្អ ចងចាំបានល្អ និងស្រស់ស្រាយបំផុត គឺចាប់ពីព្រលឹមឡើងដល់ថ្ងៃត្រង់»។

លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ថា ព្រោះពេលវេលានេះខួរក្បាលបានសម្រាកគ្រប់គ្រាន់ រាងកាយមានថាមពលឡើងវិញ ខួរក្បាលស្រឡះល្អ។ ម្យ៉ាងដើម្បីឱ្យកាន់តែមានកម្លាំងកាយ និងកម្លាំងបញ្ញាខ្លាំងក្លា យើងគួរពិសាអាហារពេលព្រឹកឱ្យរួចរាល់សិនចាំចូលរៀន។ ចំណែកពេលរសៀល និងពេលយប់ ខួរក្បាលយើងពុំសូវដំណើរការបានល្អនិងស្រស់ស្រាយឡើយ។

លោក ឧកញ៉ាវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្ថែមថា «ជាទូទៅ ក្រោយញ៉ាំអាហារពេលថ្ងៃត្រង់រួចហើយ យើងតែងតែងងុយគេង ព្រោះក្រពះរបស់យើងត្រូវធ្វើការរំលាយអាហារ។ នៅពេលក្រពះរំលាយអាហារ ពេលនោះឈាមរត់ចូលសរសៃឈាមក្នុងក្រពះដើម្បីប្រើកម្លាំងកិនរំលាយអាហារ ម៉្លោះហើយជាហេតុធ្វើយើងមានអារម្មណ៍ថាស៊ើៗ ហើយងងុយគេង។ នៅពេលមានអារម្មណ៍ស៊ើៗ ហើយងងុយគេង យើងប្រាកដជារៀនមិនចូលឡើយ»។

រីឯពេលយប់ក៏ខួរក្បាលយើងមិនសូវចងចាំបានល្អដែរ ព្រោះពេលវេលាហ្នឹងជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ជាពេលវេលាកម្សាន្ត ជាពេលវេលាហាត់ប្រាណ និងជាពេលវេលាដែលត្រូវនៅជួបជុំគ្រួសារ។ ដូច្នេះបើជ្រើសរើសយកពេលវេលានេះសិក្សា គឺខួរក្បាលពិបាកចងចាំខ្លាំងណាស់។ ក៏ប៉ុន្តែចំពោះពួកអ្នក Professional ដូចជាវេជ្ជបណ្ឌិត មេធាវី ឬ CEO Manager ជាដើមនោះ ដែលទៅរៀនតាមរយៈអនឡាញ ឬក៏រៀនបន្ថែម គឺពួកគេអាចរៀនពេលយប់ និងថ្ងៃសៅរ៍-អាទិត្យបាន ព្រោះអ្នកទាំងនោះចេះថ្លឹងថ្លែង និងបែងចែកពេលវេលាបានត្រឹមត្រូវ។

លោក បានស្នើយ៉ាងទទូចបែបនេះថា «ខ្ញុំសូមទទូចម្ដងទៀតថា ចំពោះយុវជន ឬសិស្សនិស្សិតវ័យក្មេងគ្រប់រូប គួរកុំរៀនពេលយប់ ឬថ្ងៃចុងសប្ដាហ៍អី»។ លោកក៏បានណែនាំ ថា គួរតែរៀនពេលព្រឹក ពិសេសគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ នោះទើបធ្វើឱ្យខួរក្បាលយើងចងចាំបានល្អ។ ម្យ៉ាងខ្ញុំសូមផ្ដាំដល់យុវជនមួយចំនួនដែរថា សូមឈប់មានមោទនភាពចំពោះខ្លួនឯង ដែលក្រោកពីដំណេកម៉ោង២ពាក់កណ្ដាលយប់ គិតថាខ្លួនឯងក្រោកពីព្រលឹមទៅ គឺអ្នកទាំងអស់គ្នាកំពុងធ្វើបាបខ្លួនឯងទៅវិញទេ ព្រោះពេលវេលានេះជាពេលវេលាដែលខួរក្បាលត្រូវការសម្រាក ដើម្បីឱ្យខួរក្បាលស្រឡះ និងក្រេបជញ្ជក់ថាមពលឡើងវិញសម្រាប់ថ្ងៃបន្ទាប់៕

អត្ថបទសរសេរ ដោយ