កូ​វី​ដ​១៩ ៖ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ចិន​ពេល​វា​ចេញ​ប្រើ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​វី​ដ​១៩ ៖ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ចិន​ពេល​វា​ចេញ​ប្រើ

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​អាទិភាព​ដើម្បី​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ពី​ប្រទេស​ចិន បើសិនជា​វ៉ាក់សាំង​នេះ​ចេញ​ប្រើ​ជា​សាធារណៈ​។ វា​ត្រូវ​គេ​ប៉ាន​ស្មានថា វ៉ាក់សាំង​នេះ​មាន​តម្លៃ​ប្រហែល​៨៨​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន South China…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​អាទិភាព​ដើម្បី​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ពី​ប្រទេស​ចិន បើសិនជា​វ៉ាក់សាំង​នេះ​ចេញ​ប្រើ​ជា​សាធារណៈ​។ វា​ត្រូវ​គេ​ប៉ាន​ស្មានថា វ៉ាក់សាំង​នេះ​មាន​តម្លៃ​ប្រហែល​៨៨​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា​។ វ៉ាក់សាំង​របស់​ចិន ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ចាប់ផ្តើម​ចេញ​ប្រើ​នៅ​ខែវិច្ឆិកា ឬ​ក៏​ធ្នូ​។

បណ្តា​ប្រទេស​ដែល​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​កំពុង​ដំណើរការ​ការ​សាកល្បង​គ្លីនិក​រួម​មាន​៖ អា​រ៉ាប់​រួម អេ​មី​រ៉េ​ត ប្រទេស​បា​រ៉ែ​ន ប៉េ​រូ ម៉ា​រ៉ុ​ក តួ​ក​គី បង់​ក្លា​ដែ​ស ប្រេ​ស៊ី​ល និង​ឥណ្ឌូ​ណេ​ស៊ី អាច​ស្ថិត​ក្នុង ចំណោម​អ្នក​ទទួល​ដំបូង​។ ប៉ុន្តែ​ចិន​បាន​និយាយ​ផង​ដែរ​ថា អាទិភាព​នឹង​ត្រូវ​បាន​ផ្តល់​ដល់​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​គឺ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម​។ កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​មិត្ត​ជិត​ស្និទ្ធ​របស់​ចិន​។

ប៉ុន្តែ​រហូត​មក់​ដល់​ពេល​នះ មិន​ទាន់​មាន​មន្ត្រី​កម្ពុជា​និយាយ​លម្អិត​នៅឡើយ​អំពី​លទ្ធភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ពី​ចិន​។ ចិន​ក៏​បាន​សន្យា​ថា ប្រទេស​ហ្វី​លី​ពី​ន​នឹង​ទទួល​បានការ​ផ្តល់​សិទ្ធិ​ក្នុង​ពេល​ឆាប់​ៗ​ខណៈ​ដែល​ប្រទេស​អា​មេ​រិ​កឡា​ទី​ន និង​កា​រ៉ា​បៀ​ន​នឹង​ទទួល​បាន​ប្រាក់​កម្ចី ១ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​។ ចិន​គ្រោង​ផលិត​វ៉ាក់សាំង​បាន​ជាង​៦០០​លាន ដូ​ស (dose) ត្រឹម​ចុងឆ្នាំ​២០២០ ហើយនឹង​ផលិត​បាន​ប្រហែល​១០០០​លាន​ដូ​ស​នៅ​ឆ្នាំ​២០២១៕ ដោយ ៖ សហការី