ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ឃាត់ខ្លួន​ជាង​អ៊ុតសក់​ម្នាក់ បង្កប់​ឆ្នោត​វៀតណាម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ជា​ជាង​អ៊ុតសក់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​) ត្រូវ​បាន​ប៉េ​អឹ​ម​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​តូប​អ្នក​ជិតខាង​។ ហេតុការណ៍​ឃាត់ខ្លួន​ជាង​អ៊ុតសក់​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកញ្ញា…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ជា​ជាង​អ៊ុតសក់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​) ត្រូវ​បាន​ប៉េ​អឹ​ម​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​តូប​អ្នក​ជិតខាង​។ ហេតុការណ៍​ឃាត់ខ្លួន​ជាង​អ៊ុតសក់​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​/ ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា កម្លាំង​មន្ទីរ​យុត្តិធម៌ ចំនួន​០៤​នាក់ រថយន្ត​ចំនួន​០១​គ្រឿង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី កឹ​ម អាង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​បង្ក្រាប​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ (​ឆ្នោត​) នៅ​ចំណុច ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន ០១​នាក់ មានឈ្មោះ អ៊ា​ង រ​ដ្ឋា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ ជាង​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ រួច​យក​មក​សួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ស្ត្រី អ៊ុតសក់ ក្នុង​នោះ​ដកហូត វត្ថុ​តាង​រួម​មាន​៖ ១.​សៀវភៅ​សម្រាប់​កត់​ឆ្នោត​ចំនួន ០២​ក្បាល​។ ២.​ម៉ាស៊ីន​គិត​លេខ​ចំនួន ០១​គ្រឿង​។ ៣.​ប៊ិ​ច​ចំនួន ០២​ដើម​។ ៤.​ប្រាក់​រៀល​ចំនួន ១៤០,០០០៛​។ ៥.​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង (​ម៉ាក​អូ​ប៉ូ ០១​គ្រឿង​)​។ បច្ចុប្បន្ន​៖ ជនសង្ស័យ​(​ស្ត្រី​)​លក់​ឆ្នោត​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន យក​មក​សួរនាំ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ស្តី​ពី​ល្បែងស៊ីសង​ខុសច្បាប់​។

ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​គ្នា​មាន​មតិ​ផ្សេង​ៗ​គ្នា​ថា សមត្ថកិច្ច​ជំនាញ​ដូច​ជា ប៉ូលិស​, ប៉េ​អឹ​ម ចាប់​ល្បែង បាន​តែ​អ្នក​តូចតាច អត់​បង់លុយ ចាប់​យក​ទៅ​ដាក់គុក​ទាំងអស់​ជាក់ស្តែង​ដូច​ករណី​ស្ត្រី​អ៊ុតសក់​នៅ​ក្នុង​ក្រុង​សៀមរាប ម្នាក់​នេះ​ស្រាប់​គាត់​អ៊ុតសក់​ផង​ឆ្លៀត​លក់​ឆ្នោត​យក​ក្បាលកាក់​គ្រាន់​បាន​លុយ​បន្ថែម​ដើម្បី​ចិញ្ចឹម​កូន​ទៅ​រៀន​ផង​ដែរ​ថា​។ ពលរដ្ឋ​មាន​មតិ​បន្ថែម​ថា ចំពោះ​អ្នកលក់​ឆ្នោត​យួន នៅ​ពេញ​ក្នុង​ក្រុង​សៀមរាប រហូត​ហ៊ា ចូល​ភូមិ​ឃុំ​សង្កាត់​ទៀត សុទ្ធតែ​ប្រពន្ធ​អ្នកធ្វើការ និង អ្នករក​ស៊ីធំ​ៗ​បើក​លក់​សេរី មិន​ដែល​ឃើញ​សមត្ថកិច្ច​កិច្ច​ណា​ម្នាក់​ចាប់​ដាក់គុក​ឡើយ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ