ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ ត្រូវ​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ព្រមទាំង​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន និង​អាវុធ​ច្នៃ​១​ដើម​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ យុវជន​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ព្រៃវែង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ព្រមទាំង​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន និង​អាវុធ​ច្នៃ​១​ដើម​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ណាំ សុខ​គៀន ហៅ​ជ្រូក អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខាងលើ នៅ​ក្នុង​ខណៈនោះ​កម្លាំង​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ ក្នុង​នោះ​កញ្ចប់​តូច​ចំនួន​១៥​កញ្ចប់ និង​កញ្ចប់​ធំ​ល្មម​១​កញ្ចប់​,​កាំភ្លើង​ច្នៃ​១​ដើម​,​ប្រអប់​ជ័រ​ពណ៌​សលាយ​ខៀវ​១​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ក្រាប​។

ខណៈនោះ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​បាន​បង្ហើប​ប្រាប់​អំពើ​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខាងលើ​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​កម្លាំង​ក៏​បាន​ចុះ​ទៅ​កាន់​ចំណុច​នោះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ណាំ សុខ​គៀន ហៅ​ជ្រូក នោះ​បាន​ភ្លាម​ហើយ​បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ប្រអប់​ពណ៌​ខៀវ និង​ដាក់​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាង​មុខ ខាងស្ដាំ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ដោយ​ជាក់ស្ដែង​។ បន្ទាប់​មក​កម្លាំង​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ