ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ មួយ​គ្រឿង ក្តៅស្អុះ​ពេក​ចុះ​ងូតទឹក​លេង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល ថ្ងៃ​២៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្ទះ​ឈ្មោះ…

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល ថ្ងៃ​២៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្ទះ​ឈ្មោះ សែត ហាច ភេទ​ស្រី នៅ​ភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប រថយន្ត​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ 2AD-3542 របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ (១៥​កៅអី​) បើកបរ​ពី​លិចទៅ​កើត ក្នុង​រថយន្ត​មាន​តែ​អ្នកបើកបរ​ម្នាក់ឯង​។

ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​បាន​ងោក រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ​។ ក្រោយ​កើតហេតុ​ក្រុមហ៊ុន​នោះ​បាន​យក​រថយន្ត​ស្ទូច​អូស​ឡើង​ហើយ​យក​ទៅ​ក្រុមហ៊ុន​វិញ​។ បច្ចុប្បន្ន អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ ដឹក​ភ្ញៀវ (១៥​កៅអី​) ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ហៅ​មក​ធ្វើការ​សួរនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ចំណែក​រថយន្ត​របស់​ក្រុម ហ៊ុន​វីរ​:​ប៊ុ​ន​ថាំ ត្រូវ​បាន កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​យក​ទៅ​ក្រុមហ៊ុន​វិញ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ