ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ ជាក់ស្តែង ការ​ប្រយុទ្ធ​គ្នា​រវាង អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ផ្ដាច់ជីវិត​មនុស្ស​៣៩​នាក់

3 ឆ្នាំ មុន

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី កាលពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​រំកិល​ទៅ​រក​សង្គ្រាម​នឹង​គ្នា ខណៈ​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ថ្មី​២ ក្នុង​តំបន់​បំបែក​ខ្លួន អា​ស៊ែ​បៃ​ហ្ស​ង់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​ទទួល​ការ​ទ្រទ្រង់​ដោយ​អា​មេ​នី ។…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អា​មេ​នី កាលពី​ថ្ងៃ​ទី​២៧ កញ្ញា បាន​រំកិល​ទៅ​រក​សង្គ្រាម​នឹង​គ្នា ខណៈ​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ថ្មី​២ ក្នុង​តំបន់​បំបែក​ខ្លួន អា​ស៊ែ​បៃ​ហ្ស​ង់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​ទទួល​ការ​ទ្រទ្រង់​ដោយ​អា​មេ​នី ។

ការ​ប្រយុទ្ធ​គ្នា​នេះ បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត យ៉ាង​ហោច​ណាស់ ៣៩​នាក់​ហើយ នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សង្គ្រាម​ទាំងមូល ។
ខណៈ​ដែល​រុ​ស្ស៊ី ជា​អ្នក​ផ្ដល់​អាវុធ​ឲ្យ​ដល់​ប្រទេស​ទាំង​២ និង​តាំងខ្លួន​ជា​អាជ្ញាកណ្ដាល​តំបន់ ។

ភ្លាម​ៗ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​អំពាវនាវ​ឲ្យ​ចៀសវាង​ការ​បង្កើន​ជម្លោះ
និង​ឲ្យ​បញ្ចប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ដែល​មាន​លក្ខណៈ​សាហាវ​បំផុត ក្នុង​តំបន់​មាន​ជម្លោះ​នោះ ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។

អគ្គលេខាធិការ អ​.​ស​.​ប លោក ANTONNIO GUTERRES ក៏​អំពាវនាវ​ដែរ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ការ​ប្រយុទ្ធ​គ្នា ហើយ​វិល​ដោយ​ឆាប់រហ័ស​មក​រក​ការ​ចរចា ។ លោក​មាន​បំណង​ពិភាក្សា​ជាមួយ​ប្រ​ធានា​ធិ​តី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក LLHAMALIEV និង​នាយក​រដ្ឋមន្ត្រី​អា​មេ​នី លោក NIKOL PACHINIAN ។

សូម​ទស្សនា វី​ដេ​អូ ជាក់ស្តែង ស្តី​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ