ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សាលា​ឧទ្ទ​រណ៍​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សាលា​ឧទ្ទ​រណ៍​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្រោយ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​៤​ខែ​ពី​បទ​លួច​លុយ​២.០០០​ដុល្លារ ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។ ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ដែល​ត្រូវ​ដោះ​លែង​ប្តី​មានឈ្មោះ ឆ​ន ឆៀក…

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សាលា​ឧទ្ទ​រណ៍​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្រោយ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​៤​ខែ​ពី​បទ​លួច​លុយ​២.០០០​ដុល្លារ ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។ ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ដែល​ត្រូវ​ដោះ​លែង​ប្តី​មានឈ្មោះ ឆ​ន ឆៀក និង​ប្រពន្ធ​ឈ្មោះ សុខ ស្រី​នាង ដែល​ស្នាក់​នៅ​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ដោយ​យោង​តាម​សម្ដី​២​នាក់​ប្តី​ប្រពន្ធ​បាន​ប្រាប់​ថា​៖​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ដោយ​អំណាច​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លុយ​ចំនួន​២.០០០​ដុល្លារ​។​ក្រោយ​ពេល​ដែល​ឃុំខ្លួន​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ជាប់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ជាង​៤​ខែ ដែល​ទទួល​ភាព​អយុត្តិធម៌​បំផុត ហើយ​គ្រួសារ​សម្រេច​ប្តឹង​ទៅ​ឧទ្ទ​រណ៍​ខេត្តបាត់ដំបង ដោយ​ធ្វើការ​ស្រាវជ្រាវ​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

ក្រុម​គ្រួសារ​ដែល​ជា​សាចញាតិ​២​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​មក​ទទួល​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ផ្តល់​មេធាវី​សម្តេច​ជួយ​រក​យុត្តិធម៌​ជូន និង​ទទួល​បាន​ភាព​យុត្តិធម៌ និង​សេរីភាព​មក​វិញ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ