ត្រឹម​​​២លើក! ថៃ​ចាប់​ពលករ​​ជាង​១០នាក់ ក្រោយ​ឆ្លង​ព្រំដែន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​​​២លើក! ថៃ​ចាប់​ពលករ​​ជាង​១០នាក់ ក្រោយ​ឆ្លង​ព្រំដែន

6 ខែ មុន
  • Banteay Meanchey

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ខ្មែ​រ​ចំនួន​​១៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ក្នុងស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវចាប់ខ្លួន​ ក្រោយ​ឆ្លង​ព្រំដែន​តាម​រយៈ​មេខ្យល់​ខ្មែរ​និង​ថៃ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ក្នុង​ឃុំ​តាប្រាយ៉ា ​ស្រុក​តា​ប្រា​យ៉ា ​ឈម​ទឹកដី​កម្ពុជា​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ខ្មែ​រ​ចំនួន​​១៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ក្នុងស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវចាប់ខ្លួន​ ក្រោយ​ឆ្លង​ព្រំដែន​តាម​រយៈ​មេខ្យល់​ខ្មែរ​និង​ថៃ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ក្នុង​ឃុំ​តាប្រាយ៉ា ​ស្រុក​តា​ប្រា​យ៉ា ​ឈម​ទឹកដី​កម្ពុជា​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​។

​ពលករ​ទាំង​១៣​នាក់​ខាងលើ​​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ (​ប្រុស​៥​នាក់​​ស្រី​៨​នាក់​) ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​២​ទីតាំង​ផ្សេង​គ្នា​ក្នុង​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​

ពលករ​​ចំនួន​៥​នាក់​(ស្រី​៣នាក់​)​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ពេល​កំពុង​រង់​​ចាំ​រថយន្ត​ និង​៨​នាក់​ទៀត (​ស្រី​៥​នាក់​) ត្រូវ​​គេ​ចាប់​ពេល​កំពុង​ជិះ​រថយន្ត​ចេញពី​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​ក្នុង​ឃុំ​ស្រុក​ដដែល​នេះ​។

​យោង​តាម​​ការ​​សាកសួរ​ ពលករ​ទាំងនេះ​ប្រាប់​ថា ​ខ្លះ​គ្រោង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាងកក​,​ ឆាក់​ឆឺ​ន​សៅ​,​ នគររាជ​សីមា​,​ នុ​ន​ថា​ក់បូ​រី​,​ ណា​ខន​ណា​យុក​ និង​ខេត្ត​មីន​បូ​រី​ដោយ​ចំណាយ​ប្រាក់​សម្រាប់​ថ្លៃ​រថយន្ត​និង​មេខ្យល់​ម្នាក់ៗ​ជាង​៣០០០​បាត និង​ខ្លះ​៣០០០​បាត ​។

​ពលករ​ទាំង​១៣​នាក់​និង​អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​ម្នាក់​ ក្រោយ​ឃាត់ខ្លួន​បាន​ប្រគល់​ទៅ​តម្រួត​ស្រុក​តា​ប្រា​យ៉ា​ដើម្បី​ចាត់ការ​បន្ត​ ។

​ពិតជា​រឿង​ដដែល​ៗ​ដែល​ខាង​ថៃ​ចាប់​បាន​បន្តបន្ទាប់​ខណៈ​ខាង​កម្ពុជា​គ្មាន​អ្នក​ចេញ​មុខ​ទទួលខុសត្រូវ​រហូត​៕ (កែសម្រួលដោយ ៖ ធីតា​)