ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ចម្រឹង​បង្អួច​ផ្ទះ​ចូល​បាន​សម្រេច លុះ​ចេញ​វិញ​បំរុង​រត់ ចប់​ត្រឹម​គេ​ស្រែក​ឆោឡោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ផ្ទះ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ ហើយ​ខណៈ​លួច​បាន​យក​ចេញ​ក្រៅ​ផ្ទះ បម្រុង​គេចខ្លួន​ទៅ​ហើយ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​សន្តិសុខ​បុរី​ពិភព​ថ្មី ប្រទះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ផ្ទះ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ ហើយ​ខណៈ​លួច​បាន​យក​ចេញ​ក្រៅ​ផ្ទះ បម្រុង​គេចខ្លួន​ទៅ​ហើយ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​សន្តិសុខ​បុរី​ពិភព​ថ្មី ប្រទះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល គាប់​ជួន​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស កំពុង​ល្បាត​ជិត​នោះ​ផង​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៦ បុរី​ពិភព​ថ្មី​កួរស្រូវ ស្ថិត​នៅ​ភូមិ ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ ឈ្មោះ ម៉េ​ង ជី​វ័​ន្ត ហៅ​ហ័​រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ចុង​ដី សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ និង​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ចំណែក​វត្ថុ​តាង​មួយ​ចំនួន​ដែល​ដកហូត​បាន​រួម​មាន ឈើ​ជ្រុង​ប្រវែង​៨០​សង់ទីម៉ែត្រ​១​ដើម​, ដែក​ចម្រឹង​បង្អួច​គាស់​ដាច់​ប្រវែង​៥០​សង់ទីម៉ែត្រ​ចំនួន​៣​កំណាត់​, ទូរទស្សន៍​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​១​គ្រឿង និង​តេ​ឡេ​ទូរទស្សន៍​ម៉ាក​សាំ​សុង​១​ផង​ដែរ ។ រីឯ​ម្ចាស់​ផ្ទះ​រង​គ្រោះ​ឈ្មោះ​ថេ​ង សុ​វត្ថ​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់ ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។

បើ​តាម​នគរបាល​បាន​និយាយ​ថា ផ្ទះ​កើតហេតុ​ខាងលើ​នេះ ត្រូវ​បាន​ម្ចាស់​បិទទ្វារ​ចាក់សោរ​ទុក​ចោល គ្មាន​មនុស្ស​រស់នៅ ឬ​ដេក​យាម​នោះ​ទេ ដោយ​ម្ចាស់​បាន​ចេញ​-​ចូល​ម្តងម្កាល​តែ​ប៉ុណ្ណោះ ។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​គាស់​ចម្រឹង​បង្អួច​ចូល​ទៅ​លួច​យក​ទ្រព្យសម្បត្តិ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា លុះ​លួច​បាន​ហើយ ក៏​នាំ​គ្នា​ជញ្ជូន​ចេញ​ក្រៅ​ផ្ទះ​បម្រុង​នឹង​ដឹក​តាម​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា Beat ពណ៌​ក្រហម យក​ចេញ ដើម្បី​គេចខ្លួន​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សន្តិសុខ​បុរី​ពិភព​ថ្មី ប្រទះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​តែ​ម្តង គាប់​ជួន​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស កំពុង​ល្បាត​ជិត​នោះ​ស្រាប់ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន កម្លាំង​នាំ​ទៅ​ធ្វើការ​សាកសួរ ហើយ​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្សពួក ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ផ្ទះ​របស់​ជន​រង​គ្រោះ រួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ប្រាកដ​មែន ហើយ​កន្លង​មក​ក៏​ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​បុរី​ពិភព​ថ្មី​នេះ​បាន​សម្រេច​ម្ដង​រួច​មក​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ