ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់គោ ខំ​ស្រែកហៅ​អ្នក​ភូមិ​តាម​រក លុះ​​រក​ឃើញ​ពន្លះ​ខ្ទេច រួច​ច្រក​ក្នុង​បាវ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​ម្ចាស់​បាន​យក​ស្មៅ​ទៅ​ដាក់​ឲ្យ​គោ​ស៊ី ស្រាប់តែ​បាត់​អស់​២​ក្បាល ដោយ​ត្រូវ​ចោរលួច​ដឹក​ចេញពី​ក្រោល​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ទីទុយ​ពង…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​ម្ចាស់​បាន​យក​ស្មៅ​ទៅ​ដាក់​ឲ្យ​គោ​ស៊ី ស្រាប់តែ​បាត់​អស់​២​ក្បាល ដោយ​ត្រូវ​ចោរលួច​ដឹក​ចេញពី​ក្រោល​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ទីទុយ​ពង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​គោ​ខាងលើ​ឈ្មោះ សួង ឃឹម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​នេះ ។

បើ​តាម​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា រូប​គាត់​បាន​ដឹកគោ​៥​ក្បាល ក្នុង​នោះ​ញី​២​ក្បាល ទៅ​ចង​នៅ​ក្នុង​ក្រោល​​ខាងជើង​ផ្ទះ ហើយ​បាន​ដាក់​ស្មៅ​ឲ្យ​គោ​ស៊ី​ដូច​ធម្មតា បន្ទាប់​មក​គាត់​ក៏​បាន​ចូល​ទៅ​សម្រាក​នៅ​ក្នុងផ្ទះ​អស់​ទៅ ។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​ព្រឹក​ឡើង​ចូល​ថ្ងៃ​ទី​២៧ ខែកញ្ញា ទើប​គាត់​បាន​ទៅ​ដាក់​ស្មៅ និង​ដុត​ភ្លើង​រោល​មុ​ស​ឲ្យ​គោ ក៏​ស្រាប់តែ​បាត់គោ​អស់​២​ក្បាល ក្នុង​នោះ​ញី​១​ក្បាល និង ឈ្មោល​១​ក្បាល ឃើញ​ដូច្នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ភ្លាម​ៗ ដើម្បី​ឲ្យ​អ្នកស្រុក​ជួយ​ដើរ​រក ។

ម្ចាស់​គោ​បន្ត​ថា ពេល​នោះ​អ្នកស្រុក​ភូមិ ក៏​បាន​ជួយ​រក​ភ្លាម​ៗ​ផង​ដែរ និង​តាម​ស្វែងរក​រហូត​ដល់​ចំណុច​គុម្ពោត​ព្រៃ​ខាងលិច​ភូមិ​ព្រៃ​ទទឹង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ក៏​បានឃើញ​គោ​ទាំង​២​ក្បាល​មក​វិញ ប៉ុន្តែ​ត្រូវ​បាន​ពន្លះ​យក​សាច់​អស់ រួច​ច្រក​ក្នុង​បាវ​ទុក​ចោល​នៅ​ទីនោះ​។ ឃើញ​ដូច្នោះ​រូប​គាត់​ជា​ម្ចាស់​ក៏​បាន​ដឹក​យក​សាច់​គោ​ទៅ​ផ្ទះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ឲ្យ​ដឹង និង​ជួយ​ស្វែងរក​មុខសញ្ញា​ចោរលួច​គោ​នោះ ។

ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់ កន្លែង​កើតហេតុ និង​ពិនិត្យ​ឃើញ​វត្ថុ​តាង​ដែល​ក្រុម​ចោរ​បាន​បន្សល់​ទុក​នៅ ដូច​មាន ៖ ១-​កាំបិត​មុខស្រួច​ដង​ឈើ​ចំនួន​១, ២-​ខ្សែពួរ​ជ័រ​ប្រវែង​ប្រហែល​៧​ម៉ែត្រ​១​ខ្សែ និង​៣-​ដប​ទឹកបរិសុទ្ធ​១​ដប។

ក្រោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ចោរ​អាច​មាន​បក្ខពួក​ចាប់ពី​៤​ទៅ​៥​នាក់ ដែល​ប្រថុយ​ខ្លួន​មក​ធ្វើ​សកម្មភាព​លួច​គោ​នេះ ហើយ​ទំនង​អាច​មក​ពី​ការ​យឺតយ៉ាវ​នៅ​ពេល​ពន្លះសាច់​គោ​យូរ​ពេក បណ្តាល​ឱ្យ​មេឃ​ភ្លឺ ណាមួយ​ខ្លាច​សមត្ថកិច្ច​ទៅ​ទាន់ ក៏​ទុក​សាច់​គោ​ចោល​នៅ​ទីនោះ​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ