ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរថ្ងៃចុងខែកញ្ញាមហាឆ្នាំទាំង​៧សំ​ណា​ងធំលុយខាប់ដូចទឹកគ្រឿង

3 ឆ្នាំ មុន

មហាឆ្នាំទាំង៧នេះពិតជាមានលាភមានសំណាងធំមែន ! បួងសួងឥឡូវនេះភា្លមគ្រូហុង​ស៊ុយចិនសែបានទស្សន៍ទាយថា នៅរង្វង់ពីរថ្ងៃគឺថ្ងៃទី២៩,៣០ ចុងខែកញ្ញានេះ ឆ្នាំដែលមានតារារាសីខ្ពស់ជាងគេបំផុតមានដល់ទៅឆ្នាំ៧ឯណោះគឺឆ្នាំថោះ កុរ មមែ រោង ឆ្លូវ…

មហាឆ្នាំទាំង៧នេះពិតជាមានលាភមានសំណាងធំមែន ! បួងសួងឥឡូវនេះភា្លមគ្រូហុង​ស៊ុយចិនសែបានទស្សន៍ទាយថា នៅរង្វង់ពីរថ្ងៃគឺថ្ងៃទី២៩,៣០ ចុងខែកញ្ញានេះ ឆ្នាំដែលមានតារារាសីខ្ពស់ជាងគេបំផុតមានដល់ទៅឆ្នាំ៧ឯណោះគឺឆ្នាំថោះ កុរ មមែ រោង ឆ្លូវ វក រកា លេខឡើងលាភហេង៧៧៧៧៧ដែលជាឆ្នាំត្រូវជួបរឿងល្អលាភលុយហូរចូលជុំទិស ការ​ងារជួញដូរ និងការងាររកទទួលទានមានលុយចូលមកផ្ទួនៗ និងសម្រេចជោគជ័យទាំងការងារតាមស្ថាប័ន ការងារក្រុមហ៊ុន និងការងារឯកជន ។

ឆ្នាំថោះ ស្តេចទន្សាយមានសំណាង លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា ។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះនៅក្នុងរង្វង់ពីរថ្ងៃចុងខែកញ្ញានេះមានលាភមានជ័យលុយធំចូលមកហៀរដៃ និងជាអ្នកទទួលបានជោគជ័យគ្រប់ការងារទាំងពួងទាំងឡាយ ។

ឆ្នាំកុរ មានង៉ូវហេងខ្លាំង មានលាភចូលមកជុំទិសនៅក្នុងរង្វង់ពីរថ្ងៃចុងខែនេះ ពណ៌នៃលាភបៃតង ទទួលបានសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យចូលមកហូរហៀរ រួមនឹងបានឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា ។

ឆ្នាំមមែ ពពែព្រះឥន្ទ្រ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត នៅចុងខែពីរថ្ងៃនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ពណ៌នាំលាភ ក្រហម រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រា​ប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេ​សនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត តាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហា ប្រុសស្រី​ជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។

ឆ្នាំរោង អ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា មានរាសីខ្ពស់ត្រដែត នៅក្នុងរង្វង់ពីរថ្ងៃចុងខែនេះការងាររកទទួលទានមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាមនុស្សមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ រាសីខ្ពស់ត្រដែត ពណ៌នាំលាភ មាស ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។

ឆ្នាំឆ្លូវ ស្តេចគោនាំសំណាង នៅក្នុងរង្វង់ពីរថ្ងៃនេះ លោកអ្នកសម្បូរលុយចាយហូរហៀរ មា​ន​ង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំង​ឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងការ យល់ចិត្តគ្នាប្រសើរណាស់ ។

ឆ្នាំវក រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅរង្វង់ពីរថ្ងៃចុងខែនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។

ឆ្នាំរកា លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងរង្វង់ពីរថ្ងៃនេះ និងសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ