ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​រទេះគោ​បុរាណ​លក់​ឆ្លង​ដែន ល្ងាច​ត្រង់​ណា​នាំ​គ្នា​សុំ​វត្ត​ស្នាក់​​នៅ​ត្រង់នោះ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​១​ក្រុម​បាន​ដឹក​រទេះគោ​បុរាណ​តាម​រ៉ឺ​ម៉ក​ម៉ូតូ ដើរ​លក់​នៅ​ក្នុងភូមិ​នានា ដោយ​នាំ​គ្នា​ធ្វើ​ដំណើរ​តាំងពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ឆ្លង​ដែន​មក​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន លុះ​ល្ងាច​ត្រង់​កន្លែង​ណា នាំ​គ្នា​សុំ​វត្ត​ព្រះសង្ឃ​ស្នាក់​នៅ​បណ្តោះអាសន្ន រហូត​ដល់​លក់ដាច់​អស់​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​១​ក្រុម​បាន​ដឹក​រទេះគោ​បុរាណ​តាម​រ៉ឺ​ម៉ក​ម៉ូតូ ដើរ​លក់​នៅ​ក្នុងភូមិ​នានា ដោយ​នាំ​គ្នា​ធ្វើ​ដំណើរ​តាំងពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ឆ្លង​ដែន​មក​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន លុះ​ល្ងាច​ត្រង់​កន្លែង​ណា នាំ​គ្នា​សុំ​វត្ត​ព្រះសង្ឃ​ស្នាក់​នៅ​បណ្តោះអាសន្ន រហូត​ដល់​លក់ដាច់​អស់​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ការ​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ដឹក​រទេះគោ​បុរាណ​​លក់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​វត្ត​អូរ​ច្រា ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ ចិន ចិត្ត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គ ស្រុក​ជើងព្រៃ ខេត្តកំពង់​ចាម​, បុរស​ឈ្មោះ ខឹ​ម ថន អាយុ​៤៨​ឆ្នាំ និង​បុរស​ឈ្មោះ ឌី យិ​ន អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ និង​ភូមិ​តា​ឌុ​ក ឃុំ​ប​ល័​ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ពួក​គាត់​បាន​នាំ​គ្នា​ដឹក​រទេះ​បុរាណ (​រទេះសាឡី​) ចេញពី​ខេត្តកំពង់ចាម ចំនួន​១១​គ្រឿង ដោយ​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​ឆ្លងកាត់​ខេត្តកំពង់ធំ លក់ដូរ​នៅ​តាម​ដង​ភូមិ​ក្នុង​ខេត្ត​នានា សម្រាប់​ឈ្មួញ​ដែល​ចង់​ទិញ​យក​ទៅ​ដាក់​តាំង​លំអ​នៅ​តាម​គ​ហ​ដ្ឋា​ន ឬ​រមណីយដ្ឋាន​របស់​ខ្លួន ។

ប្រភព​បន្ត​ទៀត​ថា រទេះ​បុរាណ​ទាំង​អស់នេះ ធ្វើ​ឡើង​ពី​ឈើ​គ្រញូង​, ឈើ​ធ្នង់​, និង​ឈើ​កកោះ​ជាដើម ហើយ​រទេះ​១​គ្រឿង​លក់​ក្នុង​តម្លៃ​៣៥០​ដុល្លារ ដោយ​អាច​បញ្ចុះតម្លៃ​ខ្លះ​ៗ​ដែរ​។ ការ​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​លក់​រទេះ​បុរាណ​នេះ ដែល​ពួក​គាត់​ទិញ​ពី​ខេត្តកំពង់ចាម គឺ​ដើរ​លក់ដូរ​នៅ​តាម​ភូមិ​អស់​រយ​:​ពេល​៣​ថ្ងៃ​មក​ហើយ អត់​ឃើញ​មាន​អ្នកទិញ​នោះ​ទេ លុះ​មក​ដល់​ខេត្ត​ប៉ៃលិន មាន​ម្ចាស់​រមណីយដ្ឋាន និង​ផ្ទះសំណាក់ នាំ​គ្នា​មក​តថ្លៃ ដើម្បី​ទិញ​យក​ទៅ​ដាក់​តាំង​លំអ​ចំនួន​៣​ទៅ​៤​គ្រឿង​ដែរ ហើយ​ពួក​គាត់​ក៏​នៅ​បន្ត​លក់ដូរ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់​ដាច់​អស់ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

ពួក​គាត់​បញ្ជាក់​ថា រទេះ​បុរាណ (​សាឡី​) នេះ មិនសូវ​ធំ​ដូច​រទេះដឹក​កណ្តាប់​ស្រូវ​នោះ​ទេ ជា​រទេះគោ​ដែល​មាន​លក្ខណ​:​តូច​អាច​ដឹក​បាន​តិចតួច​ប៉ុណ្ណោះ ។ តែ​រទេះ​ទាំង​អស់នេះ មាន​ចំណាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ ខណៈ​គេ​ទិញ​យក​ទៅ​តាំង​លំអ អាច​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន រទេះគោ​ស្ទើរតែ​ជិត​បាត់​អស់រលីង​ទៅ​ហើយ ។ ជា​ចុង​ក្រោយ ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​ជួយ​ទិញ​រទេះគោ​របស់​ពួក​គាត់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ