ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ប្រល័យ​​យក​ជីវិត និង​របួសធ្ងន់​ស្រាល​១៨​នាក់ ពេល​កំពុង​នាំ​គ្នា​លើក​ដំឡូង

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើតាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា ភ្លៀង​បាន​បង្អុរ​ធ្លាក់ និង​មាន​ផ្លេកបន្ទោរ​ខ្វែងខ្វាត់​លើ​អាកាស ហើយ​មិន​បាន​ប៉ុន្មាន​ក៏​ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​ដំឡូង​មួយ​គ្រឿង​ដែល​បាន​ជ្រក​ក្រោម​ដើមឈើ​ធំ​មួយ​ក្នុង​ចំការ ខណៈ​កម្មករ​ជា​ច្រើន​នាក់​កំពុង​តែ​នាំ​គ្នា​លើកដាក់​លើ​រ៉ឺ​ម៉ក បណ្តា​យ​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​របួសធ្ងន់​-​ស្រាល​១៧​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល…

ខេត្ត​ត្បូងឃ្មុំ ៖ បើតាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា ភ្លៀង​បាន​បង្អុរ​ធ្លាក់ និង​មាន​ផ្លេកបន្ទោរ​ខ្វែងខ្វាត់​លើ​អាកាស ហើយ​មិន​បាន​ប៉ុន្មាន​ក៏​ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក់​ដឹក​ដំឡូង​មួយ​គ្រឿង​ដែល​បាន​ជ្រក​ក្រោម​ដើមឈើ​ធំ​មួយ​ក្នុង​ចំការ ខណៈ​កម្មករ​ជា​ច្រើន​នាក់​កំពុង​តែ​នាំ​គ្នា​លើកដាក់​លើ​រ៉ឺ​ម៉ក បណ្តា​យ​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​របួសធ្ងន់​-​ស្រាល​១៧​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ដំឡូង​ជាប់​ព្រំដែន​វៀតណាម ចន្លោះ​បង្គោល​លេខ ៨២,៨៣ ខាងត្បូង ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

សេចក្តីរាយការណ៍​បន្តថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ វិ​ន ថា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​ចំការ​ដំឡូង​ជាប់​ព្រំដែន​វៀតណាម ស្ថិត​ក្នុងភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ក្រៅពី​នេះ​បាន​រង​របួសធ្ងន់​-​ស្រាល​ចំនួន​១៧​នាក់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ នេះ​ជា​គ្រោះ​ធម្មជាតិ​មិន​ដែល​កើត​មាន​នោះ​ទេ នៅ​តំបន់​ចំការ​ដំឡូង​របស់​អ្នក​ភូមិ​តំបន់​ដាច់​ស្រយាល​នេះ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយសារ​តែ​មេឃ​ក្តៅ គេ​ក៏​បាន​ឲ្យ​ត្រាក់ទ័រ​សណ្ដោងរ​ម៉ក​ដឹក​ដំឡូង​ជ្រក​ក្រោម​ដើមឈើ​ធំ​មួយ​ក្នុង​ដីចំការ ដោយ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​លើកដាក់​លើ​រ៉ឺ​ម៉ក់​នោះ ។ បន្ទាប់​មក​ស្រាប់តែ​មេឃ​បាន​បង្អុរ​ធ្លាក់​ភ្លៀង​ចុះ ហើយ​ក៏​មាន​រន្ទះបាញ់​ផាំង បណ្តា​យ​អោយ​បាត់បង់​ជីវិត និង​រង​របួស​មនុស្ស​ជា​ច្រើន​នាក់​តែ​ម្តង ។

លោក​អ៊ូច យឿ​ន មេឃុំ​ជាំ​គ្រវៀន ប្រាប់​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​មេឃ​ភ្លៀង​ធ្លាក់​មាន​ក្រុម​កម្មករ​ប្រុស​ស្រី​ជិត​២០​នាក់​នាំ​គ្នា​កាប់​គាស់​លើក​ដំឡូង​មី​ក្នុង​ដីចំការ​របស់​ឈ្មោះ​ដេ​ត បន្ទាប់​មក​ស្រាប់តែ​មេឃ​ខ្មៅ​ងងឹត ហើយ​ភ្លៀង​បង្អុរ​ធ្លាក់ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​រន្ទះបាញ់ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បុរស​ម្នាក់​ជា​អ្នកបើកបរ​ត្រាក់ទ័រ​ដឹក​ដំឡូង​មី ខណៈ​ពេល​កំពុង​រៀបចំ​លើកដាក់​ដំឡូង​ដែល​ជ្រក​នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ដើម​។ ក្រៅពី​បុរស​ម្នាក់​នេះ​បាន​បាត់បង់​ជីវិត​ហើយ នៅ​សល់​ចំហាយ​រន្ទះបាញ់​ក៏​បាន​បង្ក​ឲ្យ​រង​របួស​មនុស្ស​នៅ​ក្បែរ​នោះ​ចំនួន​១៧​នាក់​ទៀត ក្នុង​នោះ​មាន​ទាំងប្រុស ទាំងស្រី ហើយ​ម្ចាស់​ចំការ​ក៏​រង​របួស​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ចំណែក​បុរស​ដែល​បាត់​បង់ជីវិត​ដោយសារ​រន្ទះបាញ់​នោះ គឺជា​ជនជាតិ​វៀតណាម ហើយ​ក៏​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ប្រទេស​វៀតណាម​តាម​ប្រពៃណី​ផង​ដែរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ