ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៨ រៀល និង ១អឺរ៉ូ ទិញចូល ៤៧៥៣ រៀល លក់ចេញ ៤៨០០ រៀល ខណៈដែល ១ដុល្លារអូ ស្ត្រាលី ទិញចូល ២៨៧៦ រៀល ហើយលក់ចេញ ២៩០៥ រៀល ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរ ថ្ងៃនេះដែរ គឺ ១យន់ ចិន ទិញចូល ៥៩៩ រៀល លក់ចេញ ៦០៥ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៥ រៀល លក់ចេញ ៣៩១៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៨ រៀល លក់ចេញ ៣៥២ រៀល ។

ជាមួយគ្នានេះដែរសម្រាប់ហាងឆេងដុល្លារសាំងហ្គាពួរធៀបជាមួយប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៦៩ រៀល លក់ចេញ ២៩៩៩ រៀល ខណៈដែល ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ