ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​មិនល្អ​ទាំង​៤​ប្រភេទ និង​វិធី​ទប់ទល់​ជាមួយ​ពួក​គេ

3 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​អ្នក​គិត​ថា ខ្លួន​កំពុង​តែ​ធ្វើការ​ជាមួយ​ចៅហ្វាយ​ដែល​ពិបាក​ផ្គាប់ចិត្ត ឬ​មិន​គួរ​ឲ្យ​គោរព​ចូល​ចិត្ត​នោះ អ្នក​គួរ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក៏​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​នេះ​ដែរ ។ ប៉ុន្តែ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​តែ​មាន​ភាព​តូច​ចង្អៀត​នេះ អ្នក​ប្រហែលជា​មិន​មានចិត្ត​ចង់​ផ្លាស់​ប្តូរ​កន្លែង​ការងារ​នៅឡើយ​ទេ ។ ខាងក្រោម​នេះ…

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​អ្នក​គិត​ថា ខ្លួន​កំពុង​តែ​ធ្វើការ​ជាមួយ​ចៅហ្វាយ​ដែល​ពិបាក​ផ្គាប់ចិត្ត ឬ​មិន​គួរ​ឲ្យ​គោរព​ចូល​ចិត្ត​នោះ អ្នក​គួរ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក៏​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​នេះ​ដែរ ។ ប៉ុន្តែ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​តែ​មាន​ភាព​តូច​ចង្អៀត​នេះ អ្នក​ប្រហែលជា​មិន​មានចិត្ត​ចង់​ផ្លាស់​ប្តូរ​កន្លែង​ការងារ​នៅឡើយ​ទេ ។

ខាងក្រោម​នេះ គឺជា​ប្រភេទ​ចៅហ្វាយ​មិនល្អ​ចំនួន ៤​ប្រភេទ និង​វិធី​ទប់ទល់​ជាមួយ​ពួក​គេ ៖

១-ចៅហ្វាយ​ដែល​មិន​រួសរាយ​រាក់ទាក់
ប្រសិនបើ​អ្នក​គិត​ថា​ចៅហ្វាយ​របស់​អ្នក​មិន​ចូល​ចិត្ត​អ្នក វា​អាច​មក​ចៅហ្វាយ​របស់​អ្នក​មិនមែន​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់ ឬ​បង្ហាញ​ភាព​កក់ក្តៅ​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកធ្វើការ​ទាក់ទង​ជាមួយ​គ្នា​តាម​អន​ឡាញ​ច្រើន​នោះ វា​អាច​កាន់តែ​ពិបាក​ក្នុង​ការ​អាន​ចិត្ត​គ្នា​ថែម​ទៀត ។

ដូច្នេះ​អ្នក​គួរតែ​ព្យា​យា​ប​អត់ឱន និង​កុំ​គិត​ច្រើន​ពេក ។ ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​អាច​ជួយ​ដល់​ចៅហ្វាយ​របស់​អ្នក​បាន ។

២-ចៅហ្វាយ​ដែល​មិន​ចេះ​ដឹកនាំ​ក្រុម
មិនមែន​គ្រប់​ចៅហ្វាយ​តាំង​អស់​ជា​អ្នកដឹកនាំ​ល្អ​ទេ ។ ប្រសិនបើ​អ្នកមាន​ចៅហ្វាយ​ដែល​ចូល​ចិត្ត​បញ្ជា និង​គ្រប់គ្រង អ្នក​អាច​នឹង​ងាយ​ខឹង ។ ជាក់ស្តែង ប្រសិនបើ​ចៅហ្វាយ​របស់​អ្នកមាន​ប្រើ​ហឹ​ង្សា​នោះ វា​ប្រហែលជា​ដល់​ពេល​ដែល​អ្នក​ចាកចេញ​ហើយ ។ មិន​មាន​នរណា​ដែល​គួរ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដែល​ជាន់ពន្លេច​ជំនឿ​ទុកចិត្ត​របស់​អ្នក​ទេ ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធានា​សិន​ថា​អ្នកមាន​ទីកន្លែង​ទៅ​បន្ទាប់​ពី​ចាក​ចេញពី​ការងារ​របស់​អ្នក ។

៣-ចៅហ្វាយ​របស់​អ្នក​មិន​គោរព​អ្នក​ដទៃ
មនុស្ស​ម្នាក់​ៗ​តែងតែ​ចង់​ឲ្យ​អ្នក​ដទៃ​គោរព​ខ្លួន ជា​ពិសេស​ក្នុង​ពេល​ដែល​ពួក​គេ​មិន​មាន​ជំនឿ​ទុកចិត្ត​ច្រើន​លើ​ខ្លួនឯង ។ ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើការ​ឲ្យ​ចៅហ្វាយ​ដែល​មិន​គោរព​អ្នក ឬ​បង្ហាញ​ទឹកចិត្ត​ចំពោះ​ការ​ចូលរួម​របស់​អ្នក រក​ឃើញ​តែ​កំហុសឆ្គង​ក្នុង​ការងារ​របស់​អ្នក និង​ជាន់ពន្លេច​អ្នក​ក្នុង​កិច្ចប្រជុំ​នោះ វា​គួរតែ​ជា​ពេល​អ្នក​ត្រូវ​រក​ការងារ​ថ្មី​ហើយ ។

៤-ចៅហ្វាយ​របស់​អ្នក​កំពុង​រាំងស្ទះ​អាជីព​របស់​អ្នក
មូលហេតុ​មួយទៀត​ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញចិត្ត​នឹង​ចៅហ្វាយ​របស់​ខ្លួន គឺ​មក​ពី​ពួក​គេ​គិត​ថា​ចៅហ្វាយ​ពួក​គេ​កំពុង​ទេ​រាំងស្ទះ​អាជីព​របស់​ពួក​គេ ។ ឧទាហរណ៍​ដូច​ជា​ការ​សន្យា​ថា​នឹង​ដំឡើង​តំណែង​ដែល​មិន​ដែល​កើត​មាន​ឡើងជា​ដើម ។

វា​ងាយ​ណាស់​ក្នុង​ការ​ស្តីបន្ទោស​ចៅហ្វាយ​ពេល​ដែល​អ្នក​មិន​អាច​សម្រេច​បាន​អ្វី​ច្រើន​ក្នុង​អាជីព ប៉ុន្តែ​វា​អាច​មិនមែន​មក​ពី​កំហុស​ចៅហ្វាយ​អ្នក​ទាំងស្រុង​ទេ ។ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ នេះ​ក្រុមហ៊ុន និង​ស្ថាប័ន​ការងារ​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្តធំ​ៗ ។

អ្នក​មិន​ចាំបាច់​ប្រញាប់​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ទេ ។ ប្រសិនបើ​អ្នក​មិន​ទាន់​ប្រាកដ​ចិត្ត​ថា​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ក្នុង​អាជីព​របស់​អ្នក​នោះ អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​ការងារ​របស់​អ្នកជា​មុន​សិន និង​បង្ហាញ​ការ​ប្តេជ្ញា​របស់​អ្នក ក្នុង​ពេល​ដែល​ដាក់​ពាក្យ​រក​ការងារ​ថ្មី​ដោយ​ស្ងាត់​ៗ ៕ (យោងតាម​ប្រភពពី www.fastcompany.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ