ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​និទ្ទេស​ជូន​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ដូច​ឆ្នាំ​មុន​ៗ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​មានការ​ខកខាន​ការ​សិក្សា​មួយ​រយៈពេល ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក្តី​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ផ្តល់​និ​ន្ទេ​ស​ជូន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប​​ឆ្នាំ​២០២០​នេះ​ដូច​ជា​ការ​ប្រឡង​ឆ្នាំ​មុន​ៗ​ខណៈ​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ជាង​១២​ម៉ឺន​នាក់​ ។​ នេះ​បើ​តាម​ការប្រកាស​ឱ្យដឹង​ពី​​អ្នកនាំពាក្យ​ក្រសួង​។ ​លោក រស់ សុ​វាចា…

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​មានការ​ខកខាន​ការ​សិក្សា​មួយ​រយៈពេល ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក្តី​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ផ្តល់​និ​ន្ទេ​ស​ជូន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់ឌុប​​ឆ្នាំ​២០២០​នេះ​ដូច​ជា​ការ​ប្រឡង​ឆ្នាំ​មុន​ៗ​ខណៈ​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ជាង​១២​ម៉ឺន​នាក់​ ។​ នេះ​បើ​តាម​ការប្រកាស​ឱ្យដឹង​ពី​​អ្នកនាំពាក្យ​ក្រសួង​។

​លោក រស់ សុ​វាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​កោះ​សន្តិ​ភា​ព​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ថា​៖«​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២០​នឹង​មាន​និទ្ទេស​A, B, C, D, E ដូច​ឆ្នាំ​មុន​ដែរ​។

ដើម្បី​រក្សា​គុណភាព​ការ​ប្រឡង ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​អនុ វត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ទន្ទឹម​ពេល​នឹង ការ អនុវត្ត​វិធានការ​សុវត្ថិ ភាព​សុខភាព​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​២១-២២ ខែធ្នូ​ឆ្នាំ ២០២ ០»​។

​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា​ពេល​នេះ​ក្រសួង​អប់រំ​បាន​កំពុង​រៀបចំ​លិខិតស្នើ​សុំ​បន្ត​កិច្ចសហការ​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ ព័ន្ធ​ដូច​ជា ក្រសួងមហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) ក្រសួងសុខាភិបាល​។​ចំពោះ​លទ្ធភាព យ៉ាង ណា នោះ​ក្រសួង​អប់រំ នឹង​បញ្ជាក់​ជូន​ពី​ការ​ចូលរួម​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោ យ​មានការ ឆ្លើយ​តប​នា​ពេល​ក្រោយ​។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​សូម​អនុញ្ញាត្តិ​ផ្ញើ​សារ​ជូន​ប្អូន​ៗ​សិស្សានុសិស្ស ជា​ពិសេស បេក្ខជន ប្រឡង​ថា ការ​សម្រេច​បំណង​ជីវិត​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​ប្អូន​ៗ​។ ស្វ័​យ​សិក្សា ដើ​តួនាទី សំខាន់ ជា​ពិសេស​ក្នុង​បរិបទ​កូ​វី​ដ​-១៩»​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ យុវជន និង​កី ឡា សូម​លើកទឹកចិត្ត​សិស្សានុសិស្ស​បន្ត​ស្វ័​យ​សិក្សា និង​រៀនសូត្រ​អន​ឡាញ និង​ទូរទស្សន៍​ទ​ទ ក​២ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្រោម​ការ​គាំទ្រ​ពី​លោកគ្រូ អ្នកគ្រូ មាតាបិតា និង​គ្រ​ប់​ភា​គី​ពាក់ព័ន្ធ​ដោយ​បន្ត​អនុ វត្ត​ន៍តា​មការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោក​បន្ត​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​បុគ្គលិក​អប់ រំ​គ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាជ្ញាធរ​មូលដ្ឋាន ដៃគូរ​អភិវឌ្ឍន៍ ក្រសួង​-​ស្ថាប័ន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង មុន និង​ក្នុង​បរិបទ​កូ​វី​ដ​-១៩​ក្នុង​ការ​ត្រៀម​រៀបចំ​ដំណើរការ​ការ​ប្រឡង​បាក់​ឌុ​ប​នេះ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​គោរ​ព ច្បាប់​ចរាចរណ៍​ដូច​ជា​ពាក់មួក​សុវត្ថិភាព​ជាដើម ជា​ពិសេស​ធ្វើ​ដំណើរ​ក្នុង​កំឡុង​ពេល​ប្រ​ឡ ង​ខាង​មុខ​នេះ និង​សូម​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ទាំងអស់​គ្នា​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២៣​ខែកញ្ញា ឆ្នាំ​២០២០​បេក្ខជន​ដែល​ដាក់​ឈ្មោះ​ចូលរួម​ប្រឡង​បាក់​ឌុ​ប​មាន​ចំនួន​សរុប​១២១,២០១​នាក់ (​កើន​៤,១៥៨​នាក់​) ស្រី​៦៣,៩៣៧​នាក់​ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំ នួន​៤០, ៧៦៥​នាក់ (៣៣.៦៣%) ស្រី​២៣,៦៣៦​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៨០,៤៣៦​នាក់ (៦៦.៣៧%) ស្រី​៤០,៣០១​នាក់​។ បេក្ខជន​ចំណេះ​ទូទៅ ១០២,០៣៧​នាក់​(៨៤១៩%) បេក្ខជនស្វៃរិន​១៣,៩៩១​នាក់​(១១.៥៤%)​បេក្ខជន បំពេញវិជ្ជា​៣,២៦០​នាក់​(២.៧%) និង​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​១,៩១៣​នាក់​(១.៥៨%)​។​បេក្ខជន​សាធារណៈ​១១៣,១៧៣​នាក់​(៩៣.៣៨%) ស្រី​៥៩,៨៣៣​នាក់ និង​បេក្ខជន​ឯកជន​៨,០២៨​នាក់ (៦.៥៧%) ស្រី​៤,១០៤ នាក់​។

ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​បេក្ខជន​ដាក់​ចូល​រូ​ម​ប្រឡង​ទាំងអស់​មាន​បេក្ខជន​ជ្រើសរើស​ភាសា​អង់គ្លេស​១២០,៦០៥​នាក់ (៩៩.៥១%) ស្រី​៦៣,៦៣២​នាក់ និង​បេក្ខជន ជ្រើសរើស​ភាសា​បារាំង​៥៩៦​នាក់ (០.៤៩%)​ស្រី​៣១៧​នាក់​។ សម្រាប់​មណ្ឌល ប្រឡង ទៅ​ទាំង​ប្រទេស​មាន​ចំនួន​២៣៧​មណ្ឌល (​កើន​៣៥​មណ្ឌល​) និង​ចំនួន​បន្ទប់ ៤,៨៩១​បន្ទប់ (​កើន​១៦៧​បន្ទប់​) ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៨២​មណ្ឌល (​កើន​៧​មណ្ឌល​) ១,៦៥១​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១៥៥​មណ្ឌល (​កើន​២៨​មណ្ឌល​) ៣,២៤០ បន្ទប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ