ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែន វិនិយោគជាងមួយ ១លានដុល្លារផ្គត់ផ្គង់សម្ភារទំនើបៗសម្រាប់ទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ស៊ីធី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទទួលសិទ្ធបន្តអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី កាលពីថ្មីៗនេះបានបញ្ជាក់ពីគោលជំហរអភិវឌ្ឍន៍គម្រោងទាំងមូលឲ្យកាន់…

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទទួលសិទ្ធបន្តអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី កាលពីថ្មីៗនេះបានបញ្ជាក់ពីគោលជំហរអភិវឌ្ឍន៍គម្រោងទាំងមូលឲ្យកាន់ តែប្រសើរឡើង ក៏ដូចជាវិនិយោគបន្ថែមដើម្បីកែលម្អសោភ័ណភាព និងធ្វើឲ្យប្រសើរឡើងសេវាកម្មទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ផងដែរ ។

This image has an empty alt attribute; its file name is 449daf85c71a9f8eb7c666134b1d9b95-1024x575.jpg

ភ្លាមៗបន្ទាប់ពីទទួលសិទ្ធបន្តអភិវឌ្ឍគម្រោង ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង ១លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញយកសម្ភារបរិក្ខាទំនើបៗមានដូចជាឡានកូន ហ្គោល (golf cart) ម៉ាស៊ីនកាត់ស្មៅ និងសម្ភារទំនើបៗជាច្រើនទៀត ដើម្បីថែទាំទីលានវាយកូនហ្គោល និងផ្តល់សេវាកម្មជូនភ្ញៀវកាន់តែល្អប្រសើរផងដែរ ។

This image has an empty alt attribute; its file name is d941e60b2106a76a1eb554a01f9b9f2f-1024x576.jpg

ក្រុមហ៊ុនក៏បានរចនាក្លឹបហោស៍ ដ៏ទំនើបសម្រាប់ធ្វើបដិសណ្ឋារកិច្ចបែបប្រណីតជូនភ្ញៀវដែលមកវាយកូនហ្គោលក្នុងគម្រោងផងដែរ ដែលការងារកែលម្អក្លឹបហោស៍ នេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ។

This image has an empty alt attribute; its file name is a87ff679a2f3e71d9181a67b7542122c-70-1024x563.jpg

ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមរបស់អ្នករស់នៅមួយចំនួនតូចដែលរស់នៅក្នុងគម្រោងថា ក្រុមហ៊ុនមានបំណងលុបបំបាត់ទីលានវាយកូនហ្គោលតាមរយៈការលើកបដាបែបអនាធិបតេយ្យកន្លងមក ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is b8b43c37536f2cb1c1080240cddc4f2c.jpg
This image has an empty alt attribute; its file name is 3a1d69fe5324234fc826c187339aee43-1024x767.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ