ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ភេទ​ទី​៣ នាង​ផេ​ន ខេក ដួល​សន្លប់​ភា្ល​ម​ៗ​នៅ​កន្លែង​ថត​កម្ម​វិធី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​កំប្លែង​ភេទ​ទី​៣ ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​និយាយ​លេង​កំប្លែង និង​ពូកែសម្តី​មិន​ចេះ​រីងស្ងួត គឺ​នាង ផេ​ន ខេក​ បាន​ធ្វើ​អោយ​មហាជន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពី​ត្រូវ​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ​ ៖ តារា​កំប្លែង​ភេទ​ទី​៣ ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​និយាយ​លេង​កំប្លែង និង​ពូកែសម្តី​មិន​ចេះ​រីងស្ងួត គឺ​នាង ផេ​ន ខេក​ បាន​ធ្វើ​អោយ​មហាជន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពី​ត្រូវ​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្នុងអំឡុងពេល​កំពុង​តែ​ថត​កម្មវិធី​។

កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​កំពុង​តែ​ត្រៀម​ថត​កម្មវិធី​មួយ ដែល ផេ​ន ខេក​ ជា​ពិធី​ការិនី​មួយ​រូប​ផង​ដែរ​នោះ ស្រាប់តែ​តារា​កំប្លែង​ស្រី​ភេទ​ទី​៣ ដែល​មាន​មាឌធំ សាច់​ទ្រលុកទ្រលន់​នោះ ស្រាប់តែ​មិន​ស្រួលខ្លួន​នៅ​ក្នុង​កម្មវិធី ហើយ​នាង​ក៏​មិន​អាច​បន្ត​ថត​កម្មវិធី​តទៅ​ទៀត​បាន ទើប​ធ្វើ​អោយ​ផេ​ក​ផ្លូវការ​របស់​កម្មវិធី​មួយ​នេះ​បង្ហោះ​សារ​មួយ​ថា «​ផេ​ន​ខេ​ក ត្រូវ​ដឹក​ទៅ​ពេទ្យ​ពាក់កណ្តាល​ទី ពេល​កំពុង​ថត 3Fun ! មាន​ហេតុផល​ពីក្រោយ​រឿង​នេះ នឹង​លាតត្រដាង​ប្រាប់​ទស្សនិកជន​ឆាប់​ៗ​នេះ​! សុំ​ទោស ស​ប្តា​ហ៍​នេះ អត់​មាន​ផេ​ន​ខេ​ក​ទេ​!! មិនមែន Prank ទេ អាច​ចូល​មើល​ខ​មិន ដើម្បី​មើលរូប ផេ​ន​ខេ​ក នៅ​ពេទ្យ​!! អរគុណ ផេ​ន​ខេ​ក ដែល​ទោះ​អត់​ស្រួលខ្លួន​យ៉ាងណា ក៏​នៅ​តែ​ប្រឹង តែ​ស៊ូ​ទៅ​មុខ​មិន​រួច ត្រូវ​សម្រេច​ដឹក​ទៅ​ពេទ្យ ភ្លាម​ៗ»​។

យ៉ាងណាមិញ ក្រោយ​ពី​ឃើញ​សារ​នេះ​រួច​មក ក៏​មាន​មហាជន និង​អ្នកគាំទ្រ​របស់​តារា​កំប្លែង​ស្រី​រូប​នេះ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ពីព្រោះ​តែ​រូប​នាង​មាន​មាឌធំ នៅ​ពេល​ចូល​មន្ទីរពេទ្យ​ភ្លាម​ៗ​បែប​នេះ ទើប​ធ្វើ​អោយ​មហាជន​មានការ​បារម្ភ​កាន់តែ​ខ្លាំង ហើយ​មក​ទល់​ពេល​នេះ មហាជន​ក៏​មិន​ទាន់​បានដឹង​មូលហេតុ​អ្វី​បានជា ផេ​ក ខេក​ មាន​អា​ការៈ​បែប​ណា និង​ជំងឺ​អ្វី​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផេ​ន ខេក​ ជាតា​រា​កំប្លែង​ភេទ​ទី​៣ ដែល​កំពុង​តែ​ទទួល​បាន​ប្រជា​ប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ ទៅ​លើ​ការ​ពូកែ​លេងខ្លួន​ជាមួយនឹង​សម្លៀក​បំពាក់​ប្លែក​ៗ​ជា​ប្រចាំ បើ​ទោះបីជា​រូប​នាង មាន​មាឌ​ក៏​ដោយ ក៏​មើលទៅ​ហាក់​សាម​សមឥត​ខ្ចោះ​តែ​ម្តង​៕ (កែសម្រួលដោយ ៖ ធីតា​)

កែសម្រួលដោយ