ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​ខុសច្បាប់! ​ទៅ​គេ​ចាប់​ តែ​ដើម្បី​ក្រពះ​នៅ​តែ​ប្រថុយ​ ដឹង​អីគេច​​មិនផុត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បី​ក្រពះ​ បើ​ទោះជា​ដឹង​ថា​កា​ឆ្លង​ដែន​ខុសច្បាប់​ បើ​មិន​ជោគ​ជ័យ​តាម​បំណង​ ប្រឈម​នឹង​គេ​​ចាប់​បញ្ជូន​ត្រឡប់​មកវិញក៏ដោយ ក៍​នៅ​តែ​ប្រថុយ ​ក្រែង​…​ ដឹង​អី​ខកបំណង​ដដែល​ អស់ទាំង​ប្រាក់​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បី​ក្រពះ​ បើ​ទោះជា​ដឹង​ថា​កា​ឆ្លង​ដែន​ខុសច្បាប់​ បើ​មិន​ជោគ​ជ័យ​តាម​បំណង​ ប្រឈម​នឹង​គេ​​ចាប់​បញ្ជូន​ត្រឡប់​មកវិញក៏ដោយ ក៍​នៅ​តែ​ប្រថុយ ​ក្រែង​…​ ដឹង​អី​ខកបំណង​ដដែល​ អស់ទាំង​ប្រាក់​ ខាត​ទាំង​ពេលវេលា​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់ ក្នុងនោះ​​ប្រុស​២​ស្រី​៤​និង​កុមា​រា​ម្នាក់​ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ​១២០៥​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​អារញ្ញ​ធ្វើការ​ចាប់ខ្លួន​នៅ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ក្រោយពីពួកគាត់​​ឆ្លង​ព្រំដែន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២៧ ​កញ្ញា​ ឆ្នាំ​២០២០ ​នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​លើ​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។

​ប្រជា​​ពលរដ្ឋ​ទាំងអស់​ខាងលើ​​​បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ថា​ ដោយសារ​​ក្នុង​សម័យ​កូ​វីដ​​នេះ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​ ហើយ​ក្នុង​គ្រួសា​រជួបប្រទះ​ការ​ខ្វះ​ខាត ​ទើប​បបួល​គ្នា​បង្ខំចិត្ត​លួច​ឆ្លង​ដែន​ខុសច្បាប់​ ប្រុង​ទៅ​រក​ការងារ​ធ្វើ​នៅ​ចំណុច​ផ្សារ​រុង​ក្លឿ​។​

ក្រោយ​ឃាត់ខ្លួន​ ប្រជា​ពលរដ្ឋ​ទាំងនេះ​គេ​យក​ទៅ​បន្ទាយ​ទាហាន​កង​រយ​១២០៥​ ដើម្បី​សាកសួរ​បន្ត​មុន​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​កិច្ចព្រមព្រៀង​MOU ​ច្រករបៀង​អូរ​បី​ជាន់​ ក្នុងស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយមានជ័យ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ