ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​ជំទង់​រូប​ស្រស់​​ហ៊ាន​ដល់ម្លុឹង សូម្បី​តែ​អ្នក​ភូមិ​ជាមួយ​គ្នា​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជំទង់​រូប​ស្រស់​ម្នាក់​​បាន​លួច​ម៉ូតូ​អ្នក​ភូមិ​ជាមួយ​គ្នា​១​គ្រឿង​រួច​គេចខ្លួន​បាត់​រយៈពេល​១៥​ថ្ងៃ​ ទីបំផុត​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួនក្មេងស្រីជំទង់ជាជនសង្ស័យ​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២…

​រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជំទង់​រូប​ស្រស់​ម្នាក់​​បាន​លួច​ម៉ូតូ​អ្នក​ភូមិ​ជាមួយ​គ្នា​១​គ្រឿង​រួច​គេចខ្លួន​បាត់​រយៈពេល​១៥​ថ្ងៃ​ ទីបំផុត​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួនក្មេងស្រីជំទង់ជាជនសង្ស័យ​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​ជំទង់​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ សេង គឹ​ម​លី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោ​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា (​អា​សង់​ប៊ិ​ច​) ធុន​​សេ​១១០ ​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​1BG -4896 ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ង៉ា​ម ស្រស់ ភេទ​ស្រី ស្នាក់​នៅ​ភូមិ​ជាមួយ​យ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​វេលា​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ​ម្ល៉េះ ដោយ​ម្ចាស់​បាន​ទុក​ម៉ូតូ​ខាងលើ​នៅ​ជិត​បន្ទប់​ជួល​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា ហើយ​ក្មេង​ស្រី​ជំទង់​រូប​ស្រស់​ខាងលើ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ជិះ​យក​គេចខ្លួន​ទៅ​បាត់​ស្រមោល ​ដោយ​គិត​រហូត​មក​ទល់​នឹង​ពេល​ចាប់ខ្លួន​មាន​រយៈពេល​១៥​ថ្ងៃ​ហើយ​។​

បន្ទាប់​មក​ម្ចាស់​ម៉ូតូ​បាន​តាម​រក​គ្រប់​ទីកន្លែង​មិន​បាន​ជួប​ឡើយ លុះ​រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ទើប​ប្រទះ​ឃើញ​ក្មេង​ស្រី​ជំទង់​រូប​នេះ​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក៏​នាំ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ