ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទៅ​បង់សំណាញ់ បង់​ជាប់​កាំភ្លើង​AK47 មួយ​ដើម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​បង់សំណាញ់​យក​ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប ប៉ុន្តែ​អ្វី​ដែល​គាត់​នឹក​ស្មាន​មិន​ដល់​នោះ​បែរជា​អត់​ជាប់​ត្រី​ហើយ​ទៅ​ជាប់​កាំភ្លើង​AK47 ស្វាយ​បត់​១​ដើម​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ទទួលយក​ទៅ​រក្សា​ទុក និង​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​បង់សំណាញ់​យក​ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប ប៉ុន្តែ​អ្វី​ដែល​គាត់​នឹក​ស្មាន​មិន​ដល់​នោះ​បែរជា​អត់​ជាប់​ត្រី​ហើយ​ទៅ​ជាប់​កាំភ្លើង​AK47 ស្វាយ​បត់​១​ដើម​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ទទួលយក​ទៅ​រក្សា​ទុក និង​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ក្បែរ​បុរី ផុ​ន ស៊ុ​យ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា បុរស​អ្នក​បង់សំណាញ់​ជប់​កាំភ្លើង​នេះ​ឈ្មោះ ខុន អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ហើយ​នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ​ខាងលើ​បុរស​នេះ​បាន​ទៅ​បង់សំណាញ់​នៅ​ក្ន​ង​ស្រះ​ទឹក​នោះ​យក​ត្រី​មក​ធ្វើ​ម្ហូប​ដូច​សព្វមួយដង​ដែរ​។ ខណៈនោះ​ស្រាប់តែ​ជាប់​កាំភ្លើង​AK47 ស្វាយ​បត់​ដែល​ជន​មិន​ស្គាល់​មុខ​ច្រក​ក្នុង​កា​រ៉ុ​ង​ពណ៌​ផ្ទៃមេឃ​១​ទម្លាក់​ចោល​ក្នុង​ស្រះ​ទឹក​ទឹក ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​មានការ​ភ្ញាក់ផ្អើល​។

បន្ទាប់​មក​គាត់​បាន​យក​ទៅ​កាន់​ផ្ទះ​មន្ត្រី​យោធា​ម្នាក់​ដើម្បី​ជួយ​ពិនិត្យ​មើល និង​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ត្រី​យោធា​អត់​នៅផ្ទះ គឺ​នៅ​តែ​ប្រពន្ធ​ហើយ​គាប់​ជួន​មាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ទៅ​ដល់​ស្គាល់​លេខ​ទូរស័ព្ទ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ក៏​ជួយ​ខ​ល​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ទទួលយក​ទៅ​រក្សា​ទុក​តែ​ម្ដង​។ នគរបាល​បាន​និយាយ​ថា កាំភ្លើង​ប្រភេទ​AK47 ស្វាយ​បត់​នេះ​នៅ​មានគុណ​ភាព​អាច​ប្រើប្រាស់​បាន​នៅឡើយ និង​ពុំ​ដឹង​ថា តើ​បុគ្គល​ណា​ម្នាក់​ដែល​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្រះ​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ទៀត​ថា​តើ​ជន​នោះ​មាន​សមាសភាព​បែប​ណា​ដែរ ពេល​នេះ​កាំភ្លើង​ខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ហើយ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ