ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ផ្ទៃ​ពោះធំ​ជិត​ដល់​ថ្ងៃ​សម្រាល តែ​ម៉ាក សែន​សូ​នី​តា រាំ​គ្រលែង​មិន​ណយ​​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ​អ្នក​នាង ម៉ាក សែន​សូ​នី​តា បើ​ទោះបីជា​នាង​ហាក់​រយាល​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​តែ​កំពុង​តែ​ពពោះ​កូន​ដំបូង​ជាមួយនឹង​ស្វាមី​ក៏​ដោយ ក៏​រូប​នៅ​តែ​បង្ហាញ​ពី​ជីវិត​ឯកជន​ពេញ​ដោយ​ក្តី​សុខ​ទៅ​ដល់​មហាជន​តាម​រយៈ​បណ្តាញ​សង្គម​ជា​និច្ច ជា​ពិសេស​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​តែងតែ​ចង់​ដឹង​សុខទុក្ខ​អាយ​ដល​របស់​ខ្លួន​ជា​និច្ច ។…

រាជ​ធា​នី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ​អ្នក​នាង ម៉ាក សែន​សូ​នី​តា បើ​ទោះបីជា​នាង​ហាក់​រយាល​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​តែ​កំពុង​តែ​ពពោះ​កូន​ដំបូង​ជាមួយនឹង​ស្វាមី​ក៏​ដោយ ក៏​រូប​នៅ​តែ​បង្ហាញ​ពី​ជីវិត​ឯកជន​ពេញ​ដោយ​ក្តី​សុខ​ទៅ​ដល់​មហាជន​តាម​រយៈ​បណ្តាញ​សង្គម​ជា​និច្ច ជា​ពិសេស​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​តែងតែ​ចង់​ដឹង​សុខទុក្ខ​អាយ​ដល​របស់​ខ្លួន​ជា​និច្ច ។

ថ្មី​ៗ​នេះ​ទៀត​សោត តារា​ស្រី​រូប​មុខស្រស់​ស្រទន់​ញញឹម​ស្រស់​ដែល​កំពុង​តែ​សោយសុខ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​យ៉ាង​ផ្អែម​ល្អែ​ម បាន​បង្ហាញ​ពី​វី​ដេ​អូ​មួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​ក្នុង​វី​ដេ​អូ​នោះ​បាន​បង្ហាញ​រូប​នាង​កំពុង​ពរ​ផ្ទៃពោះ​កូន​ដំបូង​របស់​នាង​លោត​ធំ ព្រោះ​កៀក​ដល់​ថ្ងៃ​សម្រាល​មែនទែន​ហើយ តែ​បែរជា​ស្រី​ស្រស់​រូប​នេះ​ឈរ​បញ្ចេញរាង​ជាមួយ​ក្បាច់​រាំ​បែប​កំប្លែង និង​សិច​ស៊ី​បង្ហាញ​សាច់​ក្បាលពោះ ជាមួយនឹង​កូន​ក្នុង​ផ្ទៃ​យ៉ាង​មាន​ភាព​ជឿជាក់​ទៅ​ដល់​មហា​ជន​តែ​ម្តង​។

ក្រោយ​ពី​បង្ហោះ​វី​ដេ​អូ​នោះ​រួច​មក តារា​ស្រី​ស្រស់​សោភា​រូប​នេះ​ក៏​បាន​ពោល​ពាក្យ​យ៉ាង​អស់​សំណើច​ថា ដើម្បី​បំបាត់​ភាព​ស្ត្រេ​ស និង​ភ័យ​មុន​ពេល​ឈាន​ដល់​ថ្ងៃ​សម្រាលកូន​ផង​ដែរ ។ ប៉ុន្តែ​នៅ​តែ​មាន​មហាជន​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង និង​បាន​សរសើរ​ពី​សម្រស់​របស់​នាង​ថា នៅ​តែ​មាន​ភាព​ទាក់ទាញ​ដដែល បើ​ទោះបីជា​ពោះ​កាន់តែ​ធំ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​សុភមង្គល​ជាមួយនឹង​ស្វាមី និង​ជា​ពិសេស​មុខរបរ​រកស៊ី កាន់តែ​រី​ចម្រើន​ទៅ​មុខ​យ៉ាង​កត់សម្គាល់​ផង​ដែរ ៕

កែសម្រួលដោយ