ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​៣​យ៉ាង​ជា​គ្រឿង​សម្គាល់​លក្ខណៈ​បណ្ឌិត

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពី​ពាល​បណ្ឌិត​សូត្រ​បាន​បង្ហាញ​នូវ​លក្ខណៈ​ជន​ជា​បណ្ឌិត​យ៉ាងនេះ​ថា បុគ្គល​ណា​ញុំ​ា​ង​ដំណើរ​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា ព្រម​ដោយ​លក្ខណៈ​បី​យ៉ាង និង​ប្រយោជន៍​ពីរ​ឱ្យ​កើតឡើង បុគ្គល​នោះ​ទើប​ឈ្មោះ​ថា​បណ្ឌិត ។ តាម​ធម្មតា​បណ្ឌិត​តែង​មានការ​គិត​នូវ​រឿង​អ្វី​ដែល​ល្អ​កើតជា​ប្រយោជន៍​ដល់​ជន​ទូទៅ​មិន​ចំពោះ ។ មាន​ហេតុ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​បណ្ឌិត ឬ​ហៅ​ថា​បណ្ឌិត​លក្ខណៈ​៣​យ៉ាង​គឺ…

នៅ​ក្នុង​គម្ពី​ពាល​បណ្ឌិត​សូត្រ​បាន​បង្ហាញ​នូវ​លក្ខណៈ​ជន​ជា​បណ្ឌិត​យ៉ាងនេះ​ថា បុគ្គល​ណា​ញុំ​ា​ង​ដំណើរ​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា ព្រម​ដោយ​លក្ខណៈ​បី​យ៉ាង និង​ប្រយោជន៍​ពីរ​ឱ្យ​កើតឡើង បុគ្គល​នោះ​ទើប​ឈ្មោះ​ថា​បណ្ឌិត ។

តាម​ធម្មតា​បណ្ឌិត​តែង​មានការ​គិត​នូវ​រឿង​អ្វី​ដែល​ល្អ​កើតជា​ប្រយោជន៍​ដល់​ជន​ទូទៅ​មិន​ចំពោះ ។ មាន​ហេតុ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​បណ្ឌិត ឬ​ហៅ​ថា​បណ្ឌិត​លក្ខណៈ​៣​យ៉ាង​គឺ ១-​ជន​ជា​បណ្ឌិត​ក្នុង​លោក​នេះ ជា​អ្នក​គិត​ល្អ ២- និយាយ​សម្ដី​ល្អ និង​៣- ធ្វើអំពើ​ល្អ ដែល​ហេតុ​ទាំង​បី​យ៉ាងនេះ​ហើយ​ជា​គ្រឿង​សម្គាល់​លក្ខណៈ​របស់​បណ្ឌិត ។

នៅ​អត្ថ​កថា​បាន​ពន្យល់​បន្ថែម​អំពី​ន័យ​មួយទៀត​ដែល​ចាត់​ចូល​ជា​បណ្ឌិត​យ៉ាងនេះ​ថា ជន​ទាំងឡាយ​ឯណា​ដែល​ញុំ​ា​ង​ប្រយោជន៍​ទាំងឡាយ​ពីរ​ឱ្យ​សម្រេច​បាន​គឺ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​ប្រយោជន៍​ក្នុង​លោក​ខាង​មុខ ជន​ទាំងឡាយ​នោះ ឈ្មោះ​ថា​ជា​បណ្ឌិត សូម​សាធុជន​ទាំងឡាយ​ចូល​ចិត្ត​ចំណាំ​ចាំ​ជាក់​នូវ​លក្ខណៈ​បណ្ឌិត​យ៉ាងនេះ​ចុះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ