ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! កណ្តុរ ម៉ា​ហ្កា​វ៉ា ទទួល​រង្វាន់​​មេដាយមាស​ក្នុង​អាជីព​ដោះ​មីន

3 ឆ្នាំ មុន

សត្វ​កណ្តុរ​យក្ស​អាហ្វ្រិក​មួយ​ក្បាល ដែល​មានឈ្មោះ​ថា ម៉ា​ហ្កា​វ៉ា (Magawa) បាន​ទទួល​រង្វាន់​មេដាយមាស​ដ៏​មាន​កិត្យានុភាព​មួយ សម្រាប់​ការងារ​របស់​វា​ក្នុង​ការ​ហិត​រក​គ្រាប់​មីន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC របស់​អង់គ្លេស ។…

សត្វ​កណ្តុរ​យក្ស​អាហ្វ្រិក​មួយ​ក្បាល ដែល​មានឈ្មោះ​ថា ម៉ា​ហ្កា​វ៉ា (Magawa) បាន​ទទួល​រង្វាន់​មេដាយមាស​ដ៏​មាន​កិត្យានុភាព​មួយ សម្រាប់​ការងារ​របស់​វា​ក្នុង​ការ​ហិត​រក​គ្រាប់​មីន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC របស់​អង់គ្លេស ។

ក្នុង​អាជីព​ការងារ​ដោះ​មីន កណ្ដុរ ម៉ា​ហ្កា​វ៉ា បាន​ហិត​រក​ឃើញ​គ្រាប់​មីន​ចំនួន ៣៩ គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ២៨ គ្រាប់ ។ អង្គការ​សប្បុរសធម៌​បសុព្យាបាល របស់​ចក្រភព​អង់គ្លេស ឈ្មោះ PDSA បាន​ផ្ដល់​មេដាយមាស​ដល់​កណ្ដុរ ម៉ា​ហ្កា​វ៉ា ជា​ការ​តបស្នង​ចំពោះ «​ការ​លះបង់​ជីវិត ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​រុករក និង​ការ​បោសសំអាត​គ្រាប់​មីន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

ក្នុង​ចំណោម​សត្វ​ចំនួន​៣០ ដែល​ត្រូវ​ទទួល​មេដាយមាស​របស់ PDSA កណ្ដុរ ម៉ា​ហ្កា​វ៉ា គឺជា​អ្នក​ទទួល​រង្វាន់​ដែល​ឈរ​លេខ​រៀង​ទី​១ នៅ​លើ​គេ​បង្អស់ ។ កណ្ដុរ ម៉ា​ហ្កា​វ៉ា មាន​អាយុ ៧​ឆ្នាំ និង​ត្រូវ​បាន​បង្វឹក​ដោយ​អង្គការ​សប្បុរសធម៌​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ឈ្មោះ Apopo និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​តង់​ហ្សា​នី ។

បន្ទាប់​ពី​ទទួល​ការ​បង្វឹក​បាន​មួយ​ឆ្នាំ សត្វ​កណ្ដុរ​ទាំងនេះ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ហិត​រក​គ្រាប់​មីន កណ្ដុរ ម៉ា​ហ្កា​វ៉ា មាន​សមត្ថភាព​ស្វែងរក​គ្រាប់​មីន​នៅ​លើ​ផ្ទៃដី​ប៉ុន​ទីលាន​តារាង​វាយ​កូន​បាល់ ដោយ​ប្រើ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ ដែល​អង្គការ Apopo និយាយ​ថា បើ​មនុស្ស​វិញ​ត្រូវ​ចំណាយពេល​ធ្វើការ​ងារ​នេះ ជាមួយនឹង​ឧបករណ៍​រាវរក​គ្រាប់​មីន ពី​១​ថ្ងៃ ទៅ​៤​ថ្ងៃ​ឯណោះ ៕