ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ច្រានចោល​សំដី​លោក អេ​ង ឆៃ​អ៊ា​ង​ថា សំដី​ភូត​កុហក​និយាយ​ឲ្យ​គេ​ភ្លេចខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​បដិសេធ​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា ជា​ការ​និយាយ ដើម្បី​កុំ​ឲ្យ​គេ ភ្លេចខ្លួន​តែ​ប៉ុណ្ណោះ​។ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប​ដិ​ស​ធន៍​កាលពី​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​បដិសេធ​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា ជា​ការ​និយាយ ដើម្បី​កុំ​ឲ្យ​គេ ភ្លេចខ្លួន​តែ​ប៉ុណ្ណោះ​។

ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប​ដិ​ស​ធន៍​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ​០ ៤៣ ស ណ ន ស្តី​ពី​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ ក្រោយ​ពី​បាន​ចេញ​សេច​ក្តីណែនាំ​នេះ ប្រជាពលរដ្ឋ និង​បណ្តាញសារព័ត៌មាន​ជា​ច្រើន​បាន​សម្តែង​មតិ​ស្វាគមន៍ និង​គាំទ្រ។

ផ្ទុយ​ទៅ​វិញ​ឈ្មោះ អេ​ង ឆៃ​អ៊ា​ង អ្នកនយោបាយ​ជាប់​បំរាម​តុលាការ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​វិទ្យុ​បរទេស​មួយ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​និយាយ​បំ​ភ្លើ​ស​មិន​ទទួលស្គាល់​ការ​ពិត ក្នុង​ន័យ​ចោទប្រកាន់​អាជ្ញាធរ​មូល ដ្ឋា​ន​ថា អ្នក​កៀបសង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​វិញ ។

ក្រសួង​បញ្ជាក់​ថា​៖ «​សំដី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចរិត​ពិត​នៃ​អ្នកនយោបាយ​ប្រឆាំង​ដែល​មាន​ភ្នែក​ភ្លឺ​នឹង​គេ​ដែរ តែ​ធ្វើ​ជា​ពុតត្បុត​ជា​មនុស្ស​ខ្វាក់ ធ្វើ​មិនដឹង មិន​លឺ មើល​មិន ឃើញ​នូវ សមិទ្ធផល និង​ស្នាដៃ​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កន្លង​មក​»​។

ក្រសួង​ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រសិនបើ​ដូច​សំដី​របស់​ឈ្មោះ អេ​ង ឆៃ​អ៊ា​ង បាន​លើក ឡើង​ថា មន្ត្រី​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិនកើត និង​គ្មាន​ជំនឿ​នោះ ម្ល៉េះ​សម​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ មិន​អាច​ស្ថិត​នៅ​គង់វង្ស​បាន​ទេ ហើយ​ក៏​មិន​អាច​កសាង​ប្រទេស​រីក​ចម្រើន រក្សា​បាន​សន្តិសុខ សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​ជាតិ បាន​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។

ក្រសួងមហាផ្ទៃ​បាន​ចាត់​ទុក​សំដី​របស់​លោក អេ​ង ឆៃ​អ៊ា​ង គឺជា​សំដី​ភូត​កុហក គ្មាន​ខ្លឹមសារ ដោយ​គ្រាន់តែ​និយាយ​ឲ្យ​លឺ​សំលេង និង​កុំ​ឲ្យ​តែ​គូកន និង​បក្ខ​ពូក​របស់​ខ្លួន ភ្លេច ឈ្មោះ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ក្រឡាហោម ខេ​ង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ភារកិច្ច​បម្រើ​ជាតិ ប្រជាជន និង​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​សង្គម​មា​ភាព​យុត្តិធម៌ រួម​ទាំង​ការ​រក្សា​សន្តិសុខ ស ណ្តា​ប់​ធ្នាប់​សាធា​រណៈ របៀបរៀបរយ​សង្គម ការ​ដោះស្រាយ​បញ្ហា​នានា ដែល​ជា​ក្តី​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។

សម្តេច​ក៏​បាន​បើក​ឲ្យ​មាន​វេទិការ​សាធារណៈ ការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​កៀក ប្រជាពលរដ្ឋ ដូច​ជា​សេវា​ច្រក​ចេញចូល​តែ​មួយ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធ​ផល ទន្ទឹម​នឹង​ការ​បណ្តុះបណ្តាល​ស្មារតី​មនសិការ វិជ្ជាជីវៈ​ដល់​មន្ត្រី និង​កងកម្លាំង​នគរបាល​ជាតិ ព្រមទាំង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ