បង្គោល​ក្រហម ឡុ​ង ពិសិដ្ឋ មក​ជំនួស​គេ តែ​ឈ្នះ​យ៉ាង​ពេញចិត្ត


យោង​តាម​ការ​ប្រកាស​កីឡាករ​បើក​ឆាក​ជាមួយ គា ស្រ៊ុ​ន គឺ​កីឡាករ ព្រឿ​ង សុចិត្រ ឯណោះ​ទេ តែ​ដោយសារ​តែ​កា​រខក​ខានមិនបាន​ប្រកួត កីឡាករ ឡុ​ង ពិសិដ្ឋ ក៏​មក​ជំនួស ហើយ​បើ​ទោះជា​គ្មាន​ការ​ត្រៀម​ទុក​ពី​ចម្ងាយ តែ​ក៏​នៅ​តែ​ឈ្នះ​ការ​ប្រកួត លើ​បង្គោល​ក្រហម ដូច​ការ​គ្រោងទុក ធ្វើ​អោយ​គូប្រកួត​បាក់មុខ​។

កីឡាករ​បើក​ឆាក​ប្រកួត​នេះ គឺ ឡុ​ង ពិសិដ្ឋ មក​ពី​ក្លិប​កីឡា​សមាគម​កីឡាប្រដាល់ ខេមរៈភូមិន្ទ ប៉ះ​ជាមួយ​កីឡាករ គា ស្រ៊ុ​ន មក​ពី​ក្លិប​នាគរាជ​ចតុម្មុខ នៃ​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ​។
នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​១ បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត គឺ​ម្នាក់​ៗ​មាន​ពេញ​ខ្លួន​ដូច​គ្នា​។

ដោយ​មិន​ទាន់​ដឹង​ថា បច្ចេកទេស​នៃ​ការ​វាយតប់​គ្នា​បែប​ណា ហើយ​ឆាក​ទី​១ ម្នាក់​ៗ ស្ទាបស្ទង់​រក​កលល្បិច​ឆ្មក់ ដើម្បី​រក​ចំណុចខ្សោយ​។ លុះ​ចូល​មក​ដល់​ទឹក​ទី​២ អ្នក​ប្រដាល់​ក្នុង ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​១​គូ​នេះ ចាប់ផ្តើម​ដឹង​តិច​និ​ច​គ្នា​បណ្តើរ​ៗ ដោយ​ខិតខំ​រក​ចំណុចខ្សោយ ដើម្បី​បំបាក់​ដៃគូ ហើយ​ចាប់ផ្តើម​ល្អមើល​ឡើង​មួយ​កម្រិត​ទៀត​។

យ៉ាងណា បង្គោល​ក្រហម និង​ខៀវ ឃើញ​ថា លេង​ស្ទីល​ប្រើ​ជើង​ទាត់​ខ្លាំង​ទៅ​ខ្លាំង​មក ដោយ​អ្នក​មើល និង​ក្រុមការងារ​ចង់​ឃើញ​ស្នៀត​វាយ​កែង និង​ក្បាច់​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្រើន​។ ដល់​ពេល​ឆ្លងកាត់​៥​ទឹក​ពេញ ពួក​គេ​បាន​ត្រឹម​វាយ​ទៅ​វាយ​មក ក្នុង​កម្រិត​មួយ​ល្មម​ៗ ហើយ​មិន​លើ​គ្នា​ប៉ុន្មាន​ឡើយ​។

ជា​ចុង​ក្រោយ​បង្គោល​ក្រហម ជា​អ្នក​ប្រើ​ក្បាច់គុន​បាន​ល្អ សម​តាម​បច្ចេកទេស ហើយ​ចូល​ចំ​គោលដៅ​ជាង​បង្គោល​ខៀវ​។ រហូត​ដល់​ចប់​ការ​ប្រកួត​នេះ ខាង​ក្រហម​ប្រកាស​ឱ្យ​ឈ្នះ​ការ​ប្រកួត​ដោត​ពិន្ទុ តប​តាម​សមត្ថភាព​ដែល​ចេញពី​ខ្លួន​។

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ