ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​​រឿង​ចតឡាន មន្ត្រី​នគរ​បាល​​ម្នាក់​បា.ញ់ផ្តាច់ជីវិត​ជាងកាត់​សក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២នាក់​ជួល​ផ្ទះ​នៅ​ជាប់​គ្នា ដោយ​បុរសម្នាក់​​​ជាជាង​​កាត់សក់ ចំណែក​បុរសម្នាក់​ទៀត​​ជាមន្ត្រី​នគរបាល​ សង្ស័យ​​​​ឈ្លោះប្រកែកគ្នា​រឿង​ចត​រថយន្ត​ រហូត​ឈានដាល់​ដក​កាំភ្លើង​បាញ់​ចំ​ដើមទ្រូង​របស់​បុរសជា​ជាង​កាត់​សក់​មួយ​គ្រាប់​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាម​ៗ ដោយឡែក​ជន​ដៃដល់​ជា​​មន្ត្រី​នគរបាល​​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។…

រាជធានីភ្នំពេញ ៖ បុរស​២នាក់​ជួល​ផ្ទះ​នៅ​ជាប់​គ្នា ដោយ​បុរសម្នាក់​​​ជាជាង​​កាត់សក់ ចំណែក​បុរសម្នាក់​ទៀត​​ជាមន្ត្រី​នគរបាល​ សង្ស័យ​​​​ឈ្លោះប្រកែកគ្នា​រឿង​ចត​រថយន្ត​ រហូត​ឈានដាល់​ដក​កាំភ្លើង​បាញ់​ចំ​ដើមទ្រូង​របស់​បុរសជា​ជាង​កាត់​សក់​មួយ​គ្រាប់​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាម​ៗ ដោយឡែក​ជន​ដៃដល់​ជា​​មន្ត្រី​នគរបាល​​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩១ សង្កាត់ បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​រាជធានីភ្នំពេញ ។

ជន​ដៃដល់​ឈ្មោះ លី ថាវ​រី ភេទប្រសុ អាយុ​ជាង​២០​ឆ្នាំ ជា​មន្ត្រី​នគរបាល ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ សុ​កេ​ន ភេទប្រុស អាយុ​ជាង​៣០​ឆ្នាំ ​មុខរបរ​កាត់សក់ ស្នាក់​នៅ​កន្លែង​កើតហេតុ ​មាន​​កូនស្រី​តូចៗ៤​នាក់​ក្នុងបន្ទុកគ្រួសារ ក្នុងនោះ​កូនស្រី​បង​អាយុ​១១​ឆ្នាំ ​និង​កូន​ប្អូន​អាយុ​១​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ដែល​ជា​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្តភក្តិ​មក​ពី​ខេត្ត​នៅ​​មុខ​ផ្ទះ​របស់​ខ្លួន​លុះដល់​ពេល​ផឹកស៊ី​ចប់​ ​ជន​រង​គ្រោះ​ក៏​បាន​អូស​ម៉ូតូ​ចូល​ផ្ទះ ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​សៀត​​នឹង​ចង្កេះ​ចេញ​មក​ពី​ក្នុងផ្ទះ​​ដែល​មាន​ស្លាក​យីហោ​(​ចែ ធីតា មាន​លក់​គ្រឿងទេស​និង​ភេ​ស​ជ្ជះ​គ្រប់មុខ​)​ រួច​ដើរ​សំដៅ​ទៅ​រក​ជន​រង​គ្រោះ​បាន​បង្កជម្លោះ​​ពាក្យ​សំដី​គ្នា​ទៅ​វិញ​ទៅ​មក រ​ហូត​ជន​ដៃដល់​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​១​គ្រាប់​ត្រូវចំ​​ដើមទ្រូង​ បណ្តាល​ឱ្យបាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​​តែម្តង ។​ ​បន្ទាប់មក​​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក​​ស្គូ​​ពី ពណ៌ ស មិន​ចាំ​ស្លាក​លេខ ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​មក​ជួល​ផ្ទះ​នៅ​កន្លែង​កើតហេតុ​ខាងលើ​ប្រកប​មុខរបរ​កាត់សក់​រយៈពេល​២០​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មាន​ទាំង​កូនជាង​៤​ទៅ​៥នាក់​ទៀត ។ ចំណែក​ជន​ដៃដល់​បាន​មក​ជួល​ផ្ទះ​ជាប់​នឹង​ផ្ទះ​ជន​រង​គ្រោះ​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ ដោយ​លក់​អីវ៉ាន់​ចាប់ហួយ​និង​ភេសជ្ជ​: ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​ជន​ដៃដល់​នោះ​ទេ ដោយ​កន្លង​មក​ថ្មី​ៗ​នេះ ជន​ដៃដល់​បាន​អាក់អន់ស្រពន់ចិត្ត​រឿង​ចំណី​ផ្លូវ នៅ​មុខ​ផ្ទះ ​ដោយសារ​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​និង​​រថយន្ត​​ទៅ​ចត​មុខផ្ទះ​ជាប់​ខាង​របង​ប៉ាស្ទ័រ ហើយ​ជន​ដៃដល់​រក​កន្លែង​ចត​មិនឃើញ ​ក៏​បាន​ប្តឹង​ទៅ​ខាង​សាលាសង្កាត់​ឲ្យ​ចុះ​មក​ធ្វើការ​ណែនាំ​ជន​រង​គ្រោះ​ដែល​យក​​រថយន្ត និង​ម៉ូតូ​ទៅ​ចត​លើ​ចំណី​ផ្លូវ​នៅ​មុខ​ផ្ទះ ។ បន្ទាប់​មក​ខាង​សង្កាត់​ក៏​បាន​ចុះ​មក​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ឈប់​យក​ម៉ូតូ ឬ​រថយន្ត​​ចត​នៅ​កន្លែង​ហ្នឹង​ទៀត ខ្លាច​មាន​ទំនាស់​គ្នា​ទៅ​ថ្ងៃក្រោយ​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​ធ្វើការ​ហ៊ុម​ព័ទ្ធ​នៅ​លើ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ រួច​បាន រាយការណ៍​ទៅ​ផ្នែក​ជំនាញ​កោសល្យវិច័យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពី​ជំនាញ​ផ្នែក​កោសល្យវិច័យ​បានពិនិត្យ​ទៅ​លើស​ពរួច​បាន​​បញ្ជាក់​ថា ​ជន​រង​គ្រោះ​​បានបាត់បង់ជីវិត​ ដោយសារ​ជន​ដៃដល់​បាញ់​១​គ្រាប់​ត្រូវ​ចំ​ដើមទ្រូង​ពិតប្រាកដ​មែន រួច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​សាច់ញាតិ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ដោយ​ឡែក​ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​​កំពុង​​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ