ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង រ​ដ្ឋា ត្រូវ​អ្នក​រៀបចំ​ការ​ប្រកួត​ធ្វើ​បាប​អារម្មណ៍​មុន​ពេល​គ្រង​មកុដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន និង​ទស្សនិកជន​ជា​ច្រើន​បុក​ពោះ​មិន​តិច​ពាន់​នាក់​ទេ នៅ​ពេល​ការ​ប្រកួត Miss Grand Cambodia ២០២០ មិន​ទាន់​ឃើញ​ស្រី​ស្អាត…

រាជធានី​ភ្នំពេញ ៖ មហាជន និង​ទស្សនិកជន​ជា​ច្រើន​បុក​ពោះ​មិន​តិច​ពាន់​នាក់​ទេ នៅ​ពេល​ការ​ប្រកួត Miss Grand Cambodia ២០២០ មិន​ទាន់​ឃើញ​ស្រី​ស្អាត សេង រ​ដ្ឋា បាន​ពាន​អ្វី​សោះ​។ គេ​ឃើញ​តែ​បវរកញ្ញា​ផ្សេង ខ្លះ​បាន​ពាន​២​ទៅ​៣​ក្នុង​ដៃ​ញញឹម​រីករាយ ។ ចំណែក បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ធំ សេង រ​ដ្ឋា វិញ ស្ងាត់ឈឹង ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខូចចិត្ត​ឡើង​សេត​តែ​ម្តង​។

យ៉ាងណា ពេល​នេះ រ​ដ្ឋា បាន​យកឈ្នះ​បវរកញ្ញា​ផ្សេង​ទៀត ដោយ​ក្លាយជា​ម្ចាស់​មកុដ​ក្រោម​សំឡេង​ហ៊ោ ឡើង​ចង់​បាក់​ឆាក​តែ​ម្តង​។

កម្មវិធី​ប្រឡង Miss Grand Cambodia ២០២០ បាន​បិទ​បញ្ចប់​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០២០ នា​ជុំ​ចុង​ក្រោយ​។ មហាជន​ជា​ច្រើន​មក​ទស្សនា​យ៉ាង​កកកុញ ព្រោះ​ម្នាក់​ចង់​ឃើញ​ការ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់ ទាំង​ប្រពៃណី​ជាតិ និង​ស​មោ​លស មាន​ភាព​ទាក់ទាញ​បែប​ណា។

ជា​ការ​មើលឃើញ បេ​ក្ខ​នារី​២៨​រូប វគ្គ​ចុង​ក្រោយ សុទ្ធតែ​ស្រស់​ស្អាត និង​មាន​ភាព​ក្លាហាន​ជឿជាក់​។ កាន់តែ​មានការ​តាមដាន​នៅ​ពេល​ដែល​ម្ចាស់​មកុដ សេង រ​ដ្ឋា ដែល​គេ​រំពឹង​ថា ទទួល​បាន​ពាន​ផ្សេង​ៗ បែរជា​មិន​បាន​អ្វីមួយ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​។

អ្នកខ្លះ​ចង់​ដើរ​ចេញ​កណ្តាល​ទី ពេល​ឃើញ​បេ​ក្ខ​នារី ដែល​ពេញ​ហើយ​បាន​ពាន​នឹង​ឈាន​ទៅ​ប្រទេស​មិន​បាន​អ្វី​សោះ សូ​ម្បី​តែ​មួយ ។ មិន​ថា ពាន​ថតរូប​ស្អាត ពាន​ញញឹម​ស៊ី​កាមេរ៉ា ឬ​ឈុត​សម្លៀក​បុរាណសម័យ ក៏ រ​ដ្ឋា គ្មាន​ឡើយ​។

សេង រ​ដ្ឋា ចុង​ក្រោយ នាង​ត្រូវ​ឈ្នះ​មកុដ ហើយ​សម្រែក​ហ៊ោរ​ពេញ​វេទិកា ឯ​សម្រស់​របស់​នាង​វិញ​ឃើញ​ថា មាន​ភាព​ទាក់ទាញ​រាប់​ទាំង​ដងខ្លួន ដំណើរ​ស្វាហាប់​។ ឯការ​ឆ្លើយ​សំណួរ​វិញ គឺ​នាង​ឆ្លើយ​បាន​ល្អ​ចំ​គោលដៅ​។

លើស​ពី​នេះ ខាង​ប្រទេស​ថៃ ក៏​បាន​តាមដាន​កម្ពុជា​ប្រកួត​ដែរ ហើយ​បាន​ចូល​ខម​មិន​ថា រើស​បាន​ល្អ​កញ្ញា​ទាំង​៥​ចុង​ក្រោយ ពិសេស​អ្នក​បំពាក់​មកុដ​លេខ​១ ពិតជា​ស្អាត​។ កញ្ញា​លេខ​២ បាន​ទៅ​ក្រុងព្រះសីហនុ លេខ​៣ បន្ទាយ​មាន​ជ័យ លេខ​៤ បាត់ដំបង និង​លេខ​៥ ខ្មែរ​បារាំង​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ