ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​២​នាក់ របួសធ្ងន់​ម្នាក់ រវាង​ម៉ូតូ​និង​គោ​យន្ត​ពន្លះ​គ្នា​ពេញ​ទំហឹង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​ជិះ​ម៉ូតូ​ចំនួន​២​នាក់​បាន​បាត់បង់​ជីវិត​ព្រម​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ជន​រង​គ្រោះ​ទាំង​២​ស្ថិត​នៅ​លើ​ម៉ូតូ​ជាប់​នឹង​តួ​គោ​យន្ត​តែ​ម្តង ចំណែក​ម្ចាស់​គោ​យន្ត​វិញ​បាក់ជើង​ម្ខាង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​ពេញទំហឹង ស្រប​ពេល​ដែល​គោ​យន្ត​កំពុង​បើក​បត់​ឆ្វេង ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្តបាត់ដំបង ៖ អ្នក​ជិះ​ម៉ូតូ​ចំនួន​២​នាក់​បាន​បាត់បង់​ជីវិត​ព្រម​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ជន​រង​គ្រោះ​ទាំង​២​ស្ថិត​នៅ​លើ​ម៉ូតូ​ជាប់​នឹង​តួ​គោ​យន្ត​តែ​ម្តង ចំណែក​ម្ចាស់​គោ​យន្ត​វិញ​បាក់ជើង​ម្ខាង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​ពេញទំហឹង ស្រប​ពេល​ដែល​គោ​យន្ត​កំពុង​បើក​បត់​ឆ្វេង ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។

អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​រវាង​គោ​យន្ត​កន្ត្រៃ​ជាមួយ​អ្នក​ជិះ​ម៉ូតូ​។ លោក​បាន​ប្រាប់​ថា អ្នក​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ ខណៈ​ពេល​គោ​យន្ត​នេះ​កំពុង​ព្យាយាម​បត់​ឆ្វេង ដើម្បី​ឆ្លងថ្នល់​ទៅ​ម្ខាង​ទៀត ទើបត្រូវ​អ្នក​ជិះ​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បុក​ពេញទំហឹង​តែ​ម្ដង​។

បើ​តាម​របាយការណ៍​របស់​លោក សុខ សា​រិ​ន បានឱ្យ​ដឹង​ថា អ្នកបើកបរ​គោ​យន្ត​ដឹកស្រូវ​ឈ្មោះ យ៉ា​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល បាន​របួស​បាក់ជើង​ម្ខាង រីឯ​ជន​រង​គ្រោះ​២​នាក់​ដែល​ជិះ​ម៉ូតូ មាន​ម្នាក់​ឈ្មោះ រឿ​ន សា​រឿ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សួ​សអី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​ម្នាក់​ទៀត​ឈ្មោះ ខន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ព្រម​គ្នា​តែ​ម្តង​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​កើតហេតុ មាន​គោ​យន្ត​ដឹកស្រូវ​បាន​ធ្វើ​ដំណើរ​មក​ពី​កើត​ឆ្ពោះទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​គោ​យន្ត​នេះ​បាន​បត់​ឆ្វេង​ក្នុង​គោលបំណង​យក​ស្រូវ​ទៅ​លក់​នៅ​ថ្នល់​ម្ខាង ។

សាក្សី​បាន​បញ្ជាក់​ថា ស្រប​ពេល​គោ​យន្ត​ព្យាយាម​បត់​ឆ្វេង គេ​ក៏​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គួ​សម​មក​ពី​ខាងលិច ហើយ​ភ្លាម​ៗ​នោះ​ក៏​បុក​ចំ​គោ​យន្ត​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​នៅ​លើ​ម៉ូតូ​ជាប់​នឹង​តួ​គោ​យន្ត ចំណែក​ម្ចាស់​គោ​យន្ត​វិញ​បាក់ជើង​ម្ខាង​។

អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​ករណី​នេះ កំហុស​ភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​ភាគី​អ្នក​បើក​គោ​យន្ត​ដែល​មានការ​ធ្វេស​ប្រហែស​ខណៈ​ពេល​បើក​បត់​ប្ដូរ​ទិស​ដៅ​។

ទោះបី​យ៉ាងណា ពេល​នេះ​មធ្យោបាយ​ធ្វើ​ដំណើ​របស់​ភាគី​ទាំង​២ ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ទៅ​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ