ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បាន​មួយក្រុម លុះសួរនាំ បែកធ្លាយម្នាក់​ៗ​ច្រើនលើក​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន លោក​វរសេនីយ៍ត្រី អ៊ឹ​ង សុផល អធិការរង…

ខេត្ត​ប៉ៃលិន ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន លោក​វរសេនីយ៍ត្រី អ៊ឹ​ង សុផល អធិការរង ដឹកនាំ​កម្លាំង​វេន​ប្រចាំ​បញ្ជា​នៃ​អធិការដ្ឋាន​ក្រុង សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ល្វា ចុះ​ល្បាត​ជុំវិញ​ភូមិសាស្ត្រ ដើម្បី​បង្ការ បទល្មើស​ផ្សេង​ៗ ក៏​បាន​ប្រទះ​ជួប​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​ចំនួន​៣​នាក់ បាន​គប់​កញ្ចក់​រថយន្ត​ប្រជាពលរដ្ឋ​ដែល​ចត​នៅ​មុខ​ផ្ទះក៍​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ឃាត់ខ្លួនក្រុមក្មេងទំនើង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​​កាលពី​​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ទល់មុខ​ខ្លោងទ្វារ​ព្រះ​វិ​ហារអ៊ិ​ស្លា​ម ស្ថិត​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​ល្បាត​បាន​ដេញ​តាម និង​ឃាត់​បាន​ក្មេង​ទំនើង​ចំនួន​បី​នាក់ រួម​ទាំង​ម៉ូតូ​២​គ្រឿង នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន និង​​នាំ​​មកធ្វើ​ការ​​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន មានឈ្មោះ​ដូច​ជា​ ១-​ឈ្មោះ ហាច ចិត្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន (​លួច​៦​លើក ​គប់​កញ្ចក់​រថយន្ត​១​លើក​) ២-​ឈ្មោះ សេង សុ​ភី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៣-​ឈ្មោះ ហុង ធួន ហៅ​ប៊ឺ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន (​លួច​៥​លើក​) ។

​តាម​ប្រភពព័ត៌មានបាន​​បន្ត​ទៀត​ថា ក្រោយ​ពី​សាកសួរ​រួច ​ពួក​គេ​បាន​សារភាព​ថា ពួក​ខ្លួន​បាន​ធ្លាប់​ដើរ​លួច​ធុង​ទឹកកក ទ្រព្យសម្បត្តិ​មាន​តម្លៃ​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ប្រាកដ​មែន រួម​ទាំង​បក្ខ​ពួក​ផង​ដែរ ។

តាម​ប្រភពព័ត៌​មាន​បាន​​បញ្ជាក់​ថា លុះដល់​វេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​បន្ត​នីតិវិធី​ចុះ​ទៅ​នាំ​ខ្លួន​បក្ខ​ពួក​បន្ថែម​ទៀត​បាន​ចំនួន​៥​នាក់ មក​សាកសួរ​រួម​មាន​ ១-​ឈ្មោះ ឃី ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន (​លួច​៤​លើក​) ​២-​ឈ្មោះ សោម បូ​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ រស់នៅ​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន (​លួច​២​លើក​) ។ ទី​៣- ឈ្មោះ ណូ​ច រ៉ា​នុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​លួច​០៣​លើក​) ទី​៤- ឈ្មោះ ប៉ិល ជុង​ហ៊ួ​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុង (​លួច​០៥​លើក​) ទី​៥- ឈ្មោះ សៀវ ធឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​លួច​០១​លើក​) ។

ពាក់ព័ន្ធ​​នឹងករណី​ខាងលើ​​នេះ សរុប​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​លួច​ធុង​ទឹកកក និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២៦​លើក ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​៨​ច្បាប់ ។

ក្រោយ​ពី​សាកសួរ ​ក្រុម​ជនសង្ស័យ​ទាំងនេះ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ដើរ​លួច​ធុង​ទឹកកក និង​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ។

នគរបាល​បាន​ដកហូត​​ម៉ូតូ​២​គ្រឿង ម៉ាក​អ៊ិ​ច​សាយ​ទ័​រ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ផ្លា​ក​លេខ​ចំនួន​១​គ្រឿង និងម៉ូតូ​ម៉ាក​ស៊ុ​យ​សា​គី​ឡែ​ត ពណ៌​សលាយ​ខៀវ​ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 1HL-4085 ​មួយ​​គ្រឿង រួម​ទាំង​ទូរស័ព្ទ​ដៃ​៣គ្រឿង និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម ។

បច្ចុប្បន្ន​​ខាងលើ​ករណី​នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ