ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចឹ​ង​សោះ​! ទើប Pacquiao យល់ព្រម​ឡើង​សង្វៀន​ប្រកួត​ជាមួយ McGregor

3 ឆ្នាំ មុន

អន្តរជាតិ ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អតីត​ម្ចាស់​ជើងឯក​គុន​ចម្រុះ​ពិភពលោក UFC ប្រភេទ​ទម្ងន់​២​ផ្សេង​គ្នា​សញ្ជាតិ​អៀរ​ឡង់ Conor McGregor…

អន្តរជាតិ ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អតីត​ម្ចាស់​ជើងឯក​គុន​ចម្រុះ​ពិភពលោក UFC ប្រភេទ​ទម្ងន់​២​ផ្សេង​គ្នា​សញ្ជាតិ​អៀរ​ឡង់ Conor McGregor នៅ​ឆ្នាំ​ក្រោយ ហើយ​ផ្នែក​ខ្លះ​នៃ​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត​នេះ នឹង​ត្រូវ​យក​ទៅ​ជួយជនរង​គ្រោះ ដោយសារផលប៉ះពាល់​នៃ​កូ​វី​ដ​១៩ នៅប្រទេសខ្លួន​។

លោក Jayke Joson ជំនួយការ​ផ្ទាល់​របស់ Pacquiao ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​ផង​នោះ បាន​និយាយ​ថា «​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ហ្វី​លី​ពី​ន ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូ​វី​ដ​១៩ Manny Pacquiao នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជាមួយ Conor McGregor នៅ​ឆ្នាំ​ក្រោយ»​។

«​មេធាវី​ភាគី​ទាំង​២​កំពុងធ្វើការ​ងារ ដើម្បី​បញ្ចប់​រាល់​ព័ត៌មាន​សម្ងាត់​ទាំងអស់​។ ខណៈ​ដែល​កីឡាករ​ទាំង​២ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​នេះ​»​។

ទោះ​យ៉ាង​មិន​ទាន់​មានការ​ប្រកាស កាលបរិច្ឆេទ​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​លោក Joson បាន​បន្ថែម​ថា ដោយសារ​តែ​ការ​​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ការ​ប្រកួត​រវាង​អ្នក​ទាំង​២ អាចនឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​សារលើ Twitter របស់ McGregor កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា​កន្លង​ទៅ​។

សូម​រំលឹក​ថា McGregor ទើបតែ​បាន​​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាក្បាច់គុន​ចម្រុះ​របស់​ខ្លួន​ជា​លើក​ទី​៣ នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ខែមិថុនា​កន្លង​ទៅ​។ ខណៈ​ដែល​គ្រូបង្វឹក​ផ្ទាល់​របស់ Pacquiao ក៏​ធ្លាប់បាន​បញ្ជាក់​ថា ​បុរស​ហ្វី​លី​ពិន​រូប​នេះ ចង់​ធ្វើការ​ប្រកួត​មួយ ឬ​ពីរ​លើក​ចុងក្រោយ មុន​បញ្ចប់​អាជីព​ជា​ផ្លូវការ ដើម្បី​ឈាន​ជើង​ប្រ​ឡុ​ក​ឆាកនយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន​៕ (ដកស្រង់ចេញពី Aljazeera)