ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​រឿងរ៉ាវ​ខ្លះៗពី​ប្រវត្តភ្នំ​ក្ងោកមាស

3 ឆ្នាំ មុន

ភ្នំ​ក្ងោកមាស មានរឿង​ដំណាល​ថា មាន​ព្រះពុទ្ធ​រូប​តូច​ៗ​ចំនួន​៦០​អង្គ ធ្វើ​ពី​ស្ពាន់​-​សំរឹទ្ធ​ត្រូវ​បាន​ចោរលួច និង​ប្លន់​បាន​យក​ទៅ​លាក់​ទុក​ក្នុង​ពាង​ក្នុង​ល្អាង​ភ្នំ​ក្ងោកមាស ។ នៅ​ឆ្នាំ​២០១៧ យុវជន​៣​រូប រស់នៅ​ក្បែរ​ភ្នំ​នោះ អាយុប្រមាណ​១៧​ឆ្នាំ…

ភ្នំ​ក្ងោកមាស មានរឿង​ដំណាល​ថា មាន​ព្រះពុទ្ធ​រូប​តូច​ៗ​ចំនួន​៦០​អង្គ ធ្វើ​ពី​ស្ពាន់​-​សំរឹទ្ធ​ត្រូវ​បាន​ចោរលួច និង​ប្លន់​បាន​យក​ទៅ​លាក់​ទុក​ក្នុង​ពាង​ក្នុង​ល្អាង​ភ្នំ​ក្ងោកមាស ។ នៅ​ឆ្នាំ​២០១៧ យុវជន​៣​រូប រស់នៅ​ក្បែរ​ភ្នំ​នោះ អាយុប្រមាណ​១៧​ឆ្នាំ បាន​ចូល​ទៅ​ក្នុង​ល្អាង​ដើម្បី​បាញ់​សត្វ​ប្រចៀវ ហើយ​បាន​ប្រទះ​ឃើញ​ពាង​ដាក់​ព្រះ​ពុទ្ធរូប​ខាងលើ ។

ដោយសារ​បារមី និង​ពន្លឺ​ចែងចាំង​ចេញពី​ព្រះ​ពុទ្ធរូប​ទាំងនោះ ធ្វើ​ឱ្យ​អ្នក​ភូមិ​ផ្អើល​មក​មើល ហើយ​ក៏​បានដឹង​ដល់​អាជ្ញាធរ ។ ព្រះ​ពុទ្ធរូប​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តម្កល់​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ នៅ​រាជធានី​ភ្នំពេញ​(​?​) ។ អ្នក​ភូមិ​ក៏​បាន​ប្រាប់​ផង​ដែរ​ថា នៅ​ក្នុង​ល្អាង​ភ្នំ​ក្ងោកមាស​នេះ មាន​ធ្នូ​ដែក​បុរាណ ដែល​គេ​ប្រើ​សម្រាប់​បាញ់​សត្វ​ក្ងោក តែ​បច្ចុប្បន្ន​មិនដឹង​ស្ថិត​នៅ​ទីណា ។

ភ្នំ​នេះ​មាន​តម្លៃ​វប្បធម៌​(​ព្រហ្មញ និង​ពុទ្ធសាសនា​ដែល​ពលរដ្ឋ​កម្ពុជា​នៅ​គោរព​) តម្លៃ​ប្រវត្តិសាស្ត្រ​(​ភ្នំ​ថ្ម​ស​/​កំបោរ អាយុកាល​ពាន់​ឆ្នាំ​) តម្លៃ​សោ​ភណ្ឌ​ភាព​ធម្មជាតិ (​ទេសភាព​ព្រៃ​ភ្នំ​) ជាទី​ជម្រក​សត្វ​-​រុក្ខជាតិ​ច្រើន​ប្រភេទ និង​មាន​តម្លៃ​ច្រើន​ទៀត​ដែល យើង​មិន​ទាន់​ដឹង ដូច​សំដី​មាស​លោក​រដ្ឋមន្ត្រី​បរិស្ថាន សាយ សំ​អាល់ ៖«​អ្វី​ដែល​យើង​បានដឹង​គឺ តិច​ជាង​អ្វី​ដែល​មិន​ទាន់​ដឹង​»​។

ភ្នំ​ក្ងោកមាស​ស្ថិត​នៅ​ត្រង់​ចំណុច​ដែល​មាន​រយៈទទឹង (១៣° ៤៥’ ៣៤.៧៩៧៩៦០០០”) និង​រយៈបណ្តោយ​(១០៥° ៤៤’ ៥៥.២៦៩៥៩៩៩៩”) ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត ខេត្តស្ទឹងត្រែង ប្រមាណ​៤៤ គីឡូម៉ែត្រ​ពី​ក្រុង​ស្ទឹង​ត្រែង​។ តាម​ផ្លូវជាតិ​លេខ ៩ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហារ ភ្នំ​នេះ​ស្ថិត​នៅ​ខាងស្តាំ​ដៃ​។ ត្រង់​បង្គោល​ថ្ម​លេខ​៥០៣ មាន​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម បត់​ចូល​រួច​បន្តដំណើរ​រហូត​ទៅ​ដល់​ភ្នំ​ក្ងោកមាស មុន​ទៅ​ដល់​ភ្នំ​ឈ្ងោក​។

ភ្នំ​ក្ងោកមាស​នេះ មិន​ទាន់​មានការ​រៀបចំ​បាន​ល្អ​សម្រាប់​ទទួលភ្ញៀវ​នៅឡើយ​ទេ​។
ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ចង់​ឃើញ​ព្រះ​ពុទ្ធរូប​ទាំងនោះ​នៅ​គង់វង្ស​នៅ​សារមន្ទីរ​ជាតិ និង​ចង់​ឃើញ​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​រៀង​រហូត​នៅ​ប្រទេស​កម្ពុជា​ដែនដី​សុវណ្ណ​ភូមិ ៕