ប្រទះ​ឃើញ​គ្រឿងញៀន​ប្រហែល​ជាង​២០​គីឡូ ទុក​ចោល​ក្នុង​គំនរ​សំរាម​មួយ​កន្លែង​នៅ​អូ​ឡាំ​ពិ​ក


រាជធានី​ភ្នំពេញ ៖ គ្រឿងញៀន​ចំនួន​២០​កញ្ចប់​ធំ​ៗ ដោយ​ក្នុង​មួយ​កញ្ចប់​តាម​ការ​ប៉ាន់​ប្រមាណ​មាន​ទម្ងន់​ប្រហែល ១​គីឡូក្រាម និង​មាន​ទម្ងន់​សរុប​រហូត​ទៅ​ដល់ ២០​គីឡូក្រាម​នោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រង់​ដែក​ចំនួន​ពីរ​ជង់ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​នោះ ។

ការ​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាងច្រើន​នេះ​ដែ រ​បាន​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​មោង ០៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ ២០២០ នៅ​ក្នុង​គំនរ​សំរាម​មួយ​កន្លែង ស្ថិត​នៅ​មុខ​ផ្ទះ​លេខ ៣៥១ ផ្លូវ​លេខ ២៨៦ ក្រុម​ទី​១៨ ភូមិ 0៣ ក្នុង​សង្កត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​បាវ​គីប​ខោអាវ​ចំនួន​មួយ ដោយ​សង្ស័យ​ថា មាន​លាក់​ទុក​គ្រឿងញៀន​ខាងក្នុង​នៅ​ក្នុង​គំនរ​សំរាម​ខាងលើ​នេះ ។ ពេល​ដែល​ទទួល​បាន​នូវ​ការ​រាយការណ៍​អំពី​ការ​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ហើយ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ដល់​កន្លែង​ខាងលើ​ហើយ​ធ្វើការ​ឆែកឆេរ​ក្នុង​បាវ​បាន​រក​ឃើញ​ក្រាម​ស​ថ្លា​ចំនួន ២០​កញ្ចប់​ធំ ត្រូវ​បាន​គេ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ដោយ​សង្ស័យ​ជា​គ្រឿងញៀន គេ​ដាក់​នៅ​ក្នុង​ទ្រុង​ដែក​ចំនួន​ពីរ​នោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រទះ​ឃើ​គ្រឿងញៀន​ចំនួន ២០​កញ្ចប់ និង​ក្នុង​មួយ​កញ្ចប់​ៗ​មាន​ទម្ងន់​មិន​ក្រោម​ពី ១​គីឡូក្រាម​នេះ​ដែរ គេ​នៅ​មិន​ទាន់​បានដឹង​ថា វា​ជា​គ្រឿងញៀន​ប្រភេទ​អ្វី? ហើយ​មាន​ប្រភព​មកពីណា​ច្បាស់លាស់​នៅឡើយ​ទេ? ​។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​បាវ​មួយ​ដែល​គេ​យមក​ទុក​ចោល​ក្នុង​គំនរ​សំរាម រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២០​កញ្ចប់ សង្ស័យ​ជា គ្រឿងញៀន​ដាក់​ក្នុង​ទ្រុង​ដែក​ចំនួន​ពីរ បន្ទាប់​ពី​កា​ត្រួតពិនិត្យ​ឆែកឆេរ វត្ថុ​តាង​ទាំងអស់ រួច​ហើយ​ក៏​បា​នប​ញ្ចូ​ន​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ