ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ក្រដាស់ប្រាក់​១៥០០០​រៀល ទើប​ព្រួត​គ្នា​វាយ​អ្នកដំណើរ​យ៉ាងដំណំ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ និង​ព្រូ​រថយន្តក្រុង​២​នាក់ រួម​ទាំង​រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង​ផង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌ ធ្វើការ​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ជាមួយ​អ្នក​ធ្វើ​ដំណើរ​រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឱ្យ​អ្នកដំណើរ​២​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​របួស ។…

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ និង​ព្រូ​រថយន្តក្រុង​២​នាក់ រួម​ទាំង​រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង​ផង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌ ធ្វើការ​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ជាមួយ​អ្នក​ធ្វើ​ដំណើរ​រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឱ្យ​អ្នកដំណើរ​២​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​របួស ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព័ត៌មាន​ដែល​ភ្នាក់ងារ​យើង​ទទួល​បានជា​បឋម គឺ​ផ្តើម​ឡើង​ដោយសារ អ្នកបើកបរ​រថយន្ត និង​ព្រូ មិន​ទទួលយក​ក្រដាស់ប្រាក់ ១៥ ០០០​រៀល ដែល​ជា​ប្រាស់​រៀល​ខ្មែរ ដោយ​ចោទ​ថា មិនមែន​ជា​ប្រាក់​រៀល​ខ្មែរ​ទេ ។

យ៉ាងនេះ​ក្តី លោក ទឹម ចាន់​ទី អធិការ​នគរបាល​ស្រុក​រលាប្អៀរ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា នេះ​ទៅ​ហើយ នៅ​មិន​អាច​បញ្ជាក់​ជុំវិញ​ព័ត៌មាន​នេះ​បាន​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ៖ មន្ត្រី​ជំនាញ​លោក កំពុង​សាកសួរ​មិន​ទាន់​ដឹង​ថា ផ្តើម​រឿង​ឡើង​ពី​អ្វី​នោះ​ទេ ។ ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ ពេល​នេះ​អ្នកបើកបរ​រថយន្តក្រុង ឈ្មោះ អឿ​ន រ៉ា​យ៉ា អាយុ​២៨​ឆ្នាំ និង​ព្រូ​រថយន្ត ឈ្មោះ អឿ​ន ឌឿ អាយុ​២៤ ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ ឃុំ​សួង ស្រុក​ត្បូង​ឃុំ ខេត្តកំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ ដែល​បាន​រាយ​ការ​ជូន​សមត្ថកិច្ច​ថា ពួក​ខ្លួន​ទាំង​៣​នាក់ បាន​ឡើង​ជិះ​រថយន្តក្រុង​ពាក់​ស្លាក​លេខ សៀមរាប 3A.2164 ចេញពី​ក្រុង​កំពង់ឆ្នាំង ទៅ​ចុះ​នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ មាន​ចម្ងាយ​ជាង​៦​គីឡូម៉ែត្រ ។ នៅ​លើ​រថយន្តក្រុង ព្រូ​រថយន្ត​បាន​ទារ ថ្លៃ​ឈ្នួល​ម្នាក់ ៥០០០​រៀល ពេល​នោះ​ពួក​ខ្លួន​បាន​ហុច​ក្រដាស់ប្រាក់​១៥ ០០០​រៀល ទៅ​ឱ្យ​ព្រូ​រថយន្ត ប៉ុន្តែ​ត្រូវ​ព្រូ និង​អ្នក​បើករថយន្ត មិន​ទទួលយក​ទេ ដោយ​ចោទ​ថា មិនមែន​ជា​លុយ​ខ្មែរ​ឡើយ ។ បន្ទាប់​មក ពួក​ខ្លួន​បាន​ហុច​ក្រដាស់ប្រាក់ ២០ ០០០ រៀល​ទើប ព្រូ​រថយន្ត​ព្រមយក និង​អាប់​៥​ពាន់​រៀល​មក​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​កន្លែង​ចុះ ព្រួ​រថយន្ត​បាន​ប្រើ​សំដី​ប្រមាថ ក្រដាស់ប្រាក់​រៀល​ខ្មែរ យ៉ាងធ្ងន់ធ្ងរ ធ្វើ​អ្នកដំណើរ​ទាំង​៣​នាក់​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ក៏​កើតជា​ជម្លោះ រហូត​ព្រូ និង​អ្នក​បើករថយន្ត​ទាញ​យក​ដែក​បំពង់​ទីប​មក​វាយ​អ្នកដំណើរ​ទាំង​៣​នាក់ បណ្តាល​ឱយរ​ងរ​បួស​២​នាក់ ហើយ​អ្នក​បើករថយន្ត​ក្រុង​បាន​បើករថយន្ត​រត់​រហូត​ដល់​ស្រុក​បរិបូរ​ណ៌​មាន​ចម្ងាយ​ជា​៣០​គីឡូម៉ែត្រ​ទើប​សមត្ថកិច្ច​ចាប់​បាន ។

ជុំវិញ​ជម្លោះ​រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​នេះ​ដែរ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​អ្នក​បើករថយន្ត​បាន​ទេ ព្រោះ​សមត្ថកិច្ច​មិន​អនុញាត្ត​ឱ្យ​ថត​យក​រូបភាព ព្រមទាំង​មិន​ទាន់​ហ៊ាន​បំភ្លឺ​ជាមួយ​អ្នក​សារព័ត៌មាន​ទៀត ។ ក្នុង​ហេតុការណ៍​នេះ​ដែរ បើ​ពិត​ដូច​ការ​ចោទប្រកាន់ ពី​ភាគី​អ្នកដំណើរ​មែន គឺ​ពិតជា​មាន​កំហុស​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​បាន​ប្រមាថ​លើ​ប្រាស់​រៀល​ខ្លួនឯង ដែល​ជា​រូ​ប៉ី​យ​វត្ថុ​ជាតិ ។ បើ​មាន​ព័ត៌មាន​ប្រែប្រួល​បែប​ណា​យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ