ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ចឹ​ង​បាន​ទៀត ! រថយន្ត ខ​.​ម ដឹក​សត្វ​ប្រវឹក​បម្រុង​លោតឆ័ត្រ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ចាប់ខ្លួន​ជនល្មើស​ចំនួន​២​នាក់ ជាមួយ​និង​វត្ថុ​តាង សត្វ​ប្រវឹក​ជា​ច្រើន​ក្បាល​រួម និង​មធ្យោបាយ​មាន​រថយន្ត ត្រេ​អ៊ី​១​គ្រឿង ពាក់​ស្លាក ខ​.​ម ផង​ដែរ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ចាប់ខ្លួន​ជនល្មើស​ចំនួន​២​នាក់ ជាមួយ​និង​វត្ថុ​តាង សត្វ​ប្រវឹក​ជា​ច្រើន​ក្បាល​រួម និង​មធ្យោបាយ​មាន​រថយន្ត ត្រេ​អ៊ី​១​គ្រឿង ពាក់​ស្លាក ខ​.​ម ផង​ដែរ ។ ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​១២​និង​៣០ នាទី​យប់ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​ប៉ូលិស​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា មាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខ​.​ម​.2-6158 ដឹក​សត្វ​ប្រវឹក​ព្រៃ​ចំនួន ៥៥៣​ក្បាល បំ​រ៉ុ​ង​លោតឆ័ត្រ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កំពុង​ល្បាត ខណៈ​ពេល​នោះ​ឃើញ​រថយន្ត ខ​.​ម មួយ​គ្រឿង​ឆ្លងកាត់ ក៏​កាក់​សួរ ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ ក៏​ឃើញ​សត្វព្រៃ ហើយ​ឃាត់​យក​មក​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ទុក ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ទី​១- ឈ្មោះ យ៉េ​ង ឈុ​ន​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ពន្លក ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ទី​២- ឈ្មោះ ឆាត រស្មី រស់នៅ​ភូមិ​គាប ឃុំ​ទឹក​ផ្លា ស្រុក​សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​បន្ថែម​ថា បន្ទាប់​ពី​បាន​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវ​បាន​ពួក​គេ​លួច​នាំ​ចូល​មក​ពី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បំ​រ៉ុ​ង​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទ បាគង​សហការ ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ចាត់ការ​បន្ត ។

បើ​តាម​ប្រសាសន៍​របស់ លោក​ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ប្រ​វឹង​ទាំងនេះ​ត្រូវ​បាន​ខាង​នគរបាល​ស្រុក​បង្ក្រាប​បាន​នឹង​បាន​យក​មក​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ចាត់ការ​បន្ត ។

លោក​បន្ត​ថា សត្វ​ប្រ​វឹង​ទាំងនេះ លោក​នឹង​ក្រុមការងារ​សម្រេច​ថា នឹង​យក​ទៅ​ប្រលែង​នៅ​សហគមន៍​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី ព្រោះ​ទីនោះ​មាន​អ្នក​ការពារ​សត្វព្រៃ​បាន​តឹងតែង​ដោយសារ​អាជ្ញាធរ​ស្រុក​បន្ទាយ​ធ្វើការ​យាមកាម​បាន​ម៉ត់ចត់​ខ្លាំង​ណាស់ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា សត្វព្រៃ​ត្រូវ​បាន​សមត្ថកិច្ច​ហាមប្រាម តែ​គេ​ស​ង្គេ​ត​ឃើញ​ថា ហាង​ផឹកស៊ី​មួយ​ចំនួន​នៅ​ផ្លូវ​៦០​ម៉ែត្រ និង​ម្តុំ​ស្តា​ត​ចាស់ ក្រុង​សៀមរាប នៅ​តែ​មាន​វត្តមាន​សាច់សត្វ​លក់​ធ្វើ​ជា​អាហារ​សម្រាប់​ភ្ញៀវ​ហូប​លេង​តាម​តម្រូវការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ