ភោជនីយដ្ឋាន « អិន​ប្រាំបី​» ៣​ថ្ងៃមុន​ឆេះ​ម្តង​រួច​ហើយ​លើក​នេះ​ឆេះ​ជា​លើក​ទី​២


រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ភោជនីយដ្ឋាន « អិន​ប្រាំបី​»​ឆេះ​ជា​លើក​ទី​២ អស់​បន្ទប់​មួយ​ដែល​មាន​ទំហំ ៤ x ៨ ម៉ែត្រ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ខាងក្នុង​មួយ​ចំនួន ទៀត​ខ្ទេច​អស់​គ្មាន​សល់ ដែល​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជិត ៣៨​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក ពន្លត់​បាន​ទាន់​ពេលវេលា ។

ដោយ​កាលពី ៣​ថ្ងៃមុន ភោជនីយដ្ឋាន​នេះ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្នែក​ដំបូល​ខាងលើ​ម្តង​រួច​មក​ហើយ ដោយសារ​តែ​ក្រុម​ជាង​ផ្សារ​ខ្ទាត​ធ្លាក់​កម្ទេចកម្ទី​ធូប​បង្ក​ជា​អគ្គី​ភ័យ​ម្តង​រួច​មក​ហើយ និង​ត្រូវ​បាន​ជួយ​ពន្លត់​បាន លុះ​មក​ដល់​ពេល​នេះ ក៏​ផ្តើម​ឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាងដែក​ផ្សារ​ដូច​គ្នា​កើត​ឡើងជា​ថ្មី​ម្តងទៀត​ផង​ដែរ ។

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅ​ចំណុច​ភោជនីយដ្ឋាន​«​អិន​ប្រាំបី​» ស្ថិត​នៅ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត កែង​ផ្លូវ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​នគរបាល​ពន្លត់អគ្គីភ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​ភោជនីយដ្ឋាន​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ខាងលើ មាន​ម្ចាស់​ឈ្មោះ Lim Kian Wei Desmond ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​សិង្ហ​បូ​រី មុខរបរ​ម្ចាស់​ភោជនីយដ្ឋាន​យីហោ «​អិន ប្រាំបី​» ។

មុន​ពែ​ល​កើតហេតុ ខាង​ភោជនីយដ្ឋាន​បានអោយ​ក្រុម​ជាងដែក​មួយ​ក្រុម​មក​ធ្វើការ​ផ្សារ​ជួសជុល​ភោជនីយដ្ឋាន​របស់​ខ្លួន ដោយ​ពី​មុន​វា​ជា​ក្លិប​កម្សាន្ត​ដែល​បាន​បិទ​អាជីវកម្ម​ក្នុងអំឡុងពេល​ផ្ទុះ​កើត​ជំងឺ​កូ​វីត ១៩ អស់​រយៈពេល​ជា​ច្រើន​ខែ​មក ហើយ​កន្លង​មក​ហើយ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​រាជរដ្ឋាភិបាល​មាន​វិធានការ ទប់ស្កាត់ ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីត​១៩ តម្រូវ​អោយ​បិទ​គ្រប់​ងា​ជីវ​កម្ម​ក្លឹ​ប​កំសាន្ត និង ខារ៉ាអូខេ​នោះ ទើប​ម​ម្ចាស់​ហៅ​ជាង​អោយមក​ធ្វើការ​ជួសជុល​កែប្រែ​ពី​ក្លិប​ទៅ​ជា​ភោជនីយដ្ឋាន​វិញ ហើយ​ក៏​ស្រាប់តែ​ខ្ទាត​ធ្លាក់​កម្ទេចកម្ទី​ភ្លើង​ធូប​ទៅ​ចំ​លើ​ពូក អេ​ប៉ុង បង្ករ​អោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង​តែ​ម្តង ។

ភ្លាម​នោះ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពី​គ្រប់​បណ្តា​អង្គភាព​ជា​ច្រើន​រហូត​ទៅ​ដល់​ជិត ៤០​គ្រឿង ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា និង មិន​ឆេះ​រីក​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន ។ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ២១​គ្រឿង និង​ប្រើប្រាស់​ទឹក​បាញ់​អស់​សរុប​រហូត​ទៅ​ដល់​ចំនួន ៥៩ រថយន្ត​ទើប​គ្រប់គ្រង​សភាព​ការ​បាន​ទាំងស្រុង ។

ក្នុង​ករណី​អគ្គី​ភ័យ​ឆេះ​ភោជនីយដ្ឋាន​យីហោ «​អិន ប្រាំបី​» ជាង​លើក​ទី​២​នេះ​ដែរ គឺ​បាន​ឆេះ​បំផ្លាញ​អស់​បន្ទប់​ដែល មាន ទំហំ ៤ x ៨​ម៉ែត្រ ខ្ទេច​អស់ទាំង​ស្រុង​គ្មាន​សល់ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ខាងក្នុង​មួយ​ចំនួន​ទៀត​ផង ដោយ​មាន​រថយន្ត​ពន្លត់ មក​ពី​តាម​បណ្តារ​អង្គភាព​ជា​ច្រើន​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​បាន​នៅ​ម៉ោង ១ ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ និង​មិន​បាន​បង្ករ​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ